រដ្ឋមន្រ្តីការងារ៖ បច្ចុប្បន្នទំហំទឹកប្រាក់ ដែលអាល្លឺម៉ង់ទិញសម្លៀកបំពាក់ពីកម្ពុជា មានជាង១ពាន់លានដុល្លារ ហើយនៅតែបង្កើននាំចូលថែមទៀត

FN ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា សហគមន៍អឺរ៉ុប ពិសេសសហព័ន្ធអាល្លឺម៉ង់ បានបង្ហាញឆន្ទៈថា រដ្ឋាភិបាលរបស់ខ្លួននៅតែបង្កើនការនាំចូលផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាដដែល ហើយរហូតមកដល់បច្ចុប្បន្ននេះ ទំហំទឹកប្រាក់ដែលអាល្លឺម៉ង់ទិញផលិតផលទាំងនេះពីកម្ពុជា បានកើនឡើងជាង ១,០០០លានដុល្លារអាមេរិក។ លោករដ្ឋមន្រ្តីថ្លែងបែបនេះ ក្រោយពីបញ្ចប់ជំនួបជាមួយលោក Ingo Karsten ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអាល្លឺម៉ង់ ទាក់ទងទៅនឹងការអភិវឌ្ឍលក្ខខ័ណ្ឌការងារ ក៏ដូចជាការកសាងសមត្ថភាពលើផ្នែកអធិការកិច្ចការងារ នៅតាមរោងចក្រសហគ្រាសដែលផលិតទំនិញ សម្រាប់នាំចេញទៅសហគមន៍អឺរ៉ុប ក៏ដូចជាសហព័ន្ធអាល្លឺម៉ង់ផងដែរ នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។ លោក អ៊ិត សំហេង ថ្លែងយ៉ាងដូច្នេះថា «អាល្លឺម៉ង់នៅតែកំណត់ថា គាត់នៅតែជាប្រទេសដែលនាំចូលផលិផលពីកម្ពុជា មិនមានការកាត់បន្ថយអ្វីទេ មានតែការបង្កើន»។ ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីបានជម្រាបប្រាប់លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្ដល់អាទិភាពទៅលើវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ពិសេសចាប់ពីពេលនេះរហូតដល់រយៈពេល១០ឆ្នាំខាងមុខ វិស័យមួយនេះនៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ឱកាសការងារដ៏សន្ធឹកសន្ធាប់ដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ជាមួយលក្ខខ័ណ្ឌការងារល្អប្រសើរ…

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ជំរុញឲ្យធនាគារអភិវឌ្ឍន៍ជនបទ ចុះឲ្យកៀកជាមួយប្រជាកសិករ ដើម្បីដឹងពីបញ្ហាប្រឈម និងរកយុទ្ធសាស្ត្រដោះស្រាយ

FN ៖ លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងជំរុញដល់ អនាគារអភិវឌ្ឍន៍ជនបទ ឲ្យបន្តចុះកៀកជាមួយប្រជាកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិស័យ កសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីដឹងពីបញ្ហាប្រឈមជាក់ស្តែង និងរិះរកយុទ្ធសាស្ត្រដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះ។ ការជំរុញរបស់លោកស្រី ងួន សុខា ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញ ក្នុងពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាភិបាល អាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។ ក្រៅពីនេះ លោស្រីរដ្ឋលេខាធិការ ក៏បបានជំរុញឲ្យ អគ្គនាយកធនាគារអភិវឌ្ឍន៍ជបបទ ពង្រឹកការងារមួយចំនួនទៀតដូចជា៖ * បន្តពង្រឹងអភិបាលកិច្ច និងបន្តកំណែទម្រង់លើគ្រប់ផ្នែកសំខាន់ៗរបស់ស្ថាប័ន សំដៅធ្វើឱ្យ ធនាគារមានសមត្ថភាពកាន់តែរឹងមាំ ក្លាយជាធនាគារឈានមុខដែលបម្រើគោលនយោបាយ របស់រាជរដ្ឋាភិបាល។ * បន្តផ្តល់ឥណទាន សម្របសម្រួល និងផ្សាភ្ជាប់ដល់គ្រប់តួរអង្គក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម ដើម្បីធានាបាននូវស្ថេរភាពថ្លៃ ការផ្គត់ផ្គង់គ្រប់គ្រាន់ និងធានាបាននូវបរិមាណច្បាស់លាស់ សំដៅរួមចំណែកបង្កើនកម្រិតជីវភាពរបស់ប្រជាកសិករ និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ * បន្តអនុវត្តគម្រោងដែលប្រគល់ជូន ដោយរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធ្វើយ៉ាងណាឱ្យមានជោគជ័យទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងជីវភាពរបស់ប្រជាកសិករ។…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យកីឡាករល្បីឈ្មោះ ចាន់ វឌ្ឍនាការ ជួបសម្តែងការគួរសម និងទទួលទានអាហាររួមតុ

FN ៖ បន្ទាប់ពីបញ្ចប់ជំនួបសំណេះសំណាលជាមួយនិស្សិតខ្មែរនៅប្រទេសជប៉ុនហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអនុញ្ញាតឲ្យកីឡាករបាល់ទាត់ដ៏ឆ្នើម និងល្បាញល្បីរបស់កម្ពុជា គឺកីឡាករ ចាន់ វឌ្ឍនាការ ចូលជួបសម្តែងការគួរសម និងទទួលទានអាហាររួមតុជាមួយសម្តេចនៅទីក្រុងតូក្យូផងដែរ។ ការអនុញ្ញាតឲ្យកីឡាករឆ្នើមរូបនេះចូលជួបសម្តែងការគួរសម និងទទួលទានអាហាររួមតុនេះ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ដ៏ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះកីឡាករកម្ពុជា ដែលកំពុងលេងនៅក្លឹបបាល់ទាត់ដ៏ល្បីមួយក្នុងប្រទេសជប៉ុន។ កីឡាករ ចាន់ វឌ្ឍនាការ បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលទទួលបានឱកាសចូលជួបសម្តែងការគួរសម និងទទួលទានអាហារជាមួយសម្តេចតេជោ ហ៊ុន សែន។ ក៏ឡាករខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជារូបនេះ បានចាត់ទុកកាយវិការរបស់សម្តេចថា ជាកាយវិការដ៏ឧត្តុង្គឧត្តមរបស់មេដឹកនាំកម្ពុជា ចំពោះកីឡាករកម្ពុជា ហើយក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ទៅលើវិស័យកីឡារបស់កម្ពុជា។ សូមរំលឹកថា បច្ចុប្បន្ន ចាន់ វឌ្ឍនាការ កំពុងលេងក្នុងក្របខណ្ឌខ្ចីជើងនៅក្លឹបបាល់ទាត់ដ៏ល្បីមួយរបស់ប្រទេសជប៉ុនឈ្មោះ ហ៊្វូជី អ៉ីដា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅម៉ោង ៦ល្ងាចម៉ោងនៅប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ។ គ្រាន់តែទៅដល់ប្រទេសជប៉ុនភ្លាម សម្តេចតេជោ…