រយៈពេល៧ខែ​ ឆ្នាំ២០១៧នេះ កម្មករ​​-កម្មការនី ជាង២ម៉ឺននាក់ មកពិនិត្យព្យាបាលជំងឺ ដែលបង់ថ្លៃ ជួសដោយ ប.ប.ស នៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព

FN ៖ តាមរបាយការណ៍ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មានFresh news ទទួលបាន នៅថ្ងៃទី២១ ខែសីហានេះ បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នំា២០១៧នេះ ចាប់ពីខែមករា ដល់ខែកក្កដា អ្នកជំងឺជាកម្មករ និងកម្មការនី ២៤,៥៦៩នាក់ ដែលបានបង់ថ្លៃជួសដោយ បេឡាជាតិ របបសន្ដិសុខសង្គម (ប.ប.ស) នៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្រោមឱវាទ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ។

អ្នកនាំពាក្យ ប.ស.ស៖ កម្មករ និយោជិត ដែលធ្វើការងារក្នុងវិស័យឯកជននៅកម្ពុជា រយៈពេល២៥ឆ្នាំ នឹងទទួលបាន «ប្រាក់ចូលនិវត្តន៍» ដូចមន្រ្តីរាជការដែរ

FN ៖ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពន្យល់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះថា ប្រាក់សោធននិវត្តន៍របស់វិស័យឯកជន (ប្រាក់រ៉ឺត្រែត) ដែលកម្ពុជាគ្រោងនឹងដាក់ឱ្យអនុវត្ត នៅឆ្នាំ២០១៩ ខាងមុខនេះ នឹងចាប់ផ្តើមផ្តល់ជូនដល់កម្មករ និយោជិត ដែលមានអតីតភាពការងាររយៈពេល២៥ឆ្នាំ បើទោះជាពួកគាត់មិនទាន់ដល់វ័យចូលនិវត្តន៍ក៏ដោយ។ ការបញ្ជាក់របស់អ្នកនាំពាក្យប.ស.ស បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា កម្មករ និយោជិតទាំងអស់នៅក្នុងប្រទេសកម្ពុជា នឹងទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្រ្តីរាជការទូទៅដែរ ចាប់ពីឆ្នាំ២០១៩តទៅ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «ចាប់ពីឆ្នាំ២០១៩ ទៅ ក្មួយៗកម្មករនឹងទទួលបបានប្រាក់ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ដូចគ្នានឹងមន្រ្តីរាជការ គឺមិនចាំបាច់ធ្វើការមានក្របខ័ណ្ឌដូចមន្រ្តីរាជការទេ។ សូមក្មួយៗយកចិត្តទុកដាក់ធ្វើការអោយបានល្អ»។ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម បានលើកឧទាហរណ៍ពន្យល់ថា ជាគោលការណ៍ការចូលនិវត្តន៍ត្រូវមានវ័យ៦០ឆ្នាំ ប៉ុន្តែក្នុងករណីដែលកម្មករ និយោជិត គាត់ចាប់ផ្តើមធ្វើការងារ នៅអាយុ២០ឆ្នាំ ហើយគាត់ធ្វើការងារនេះរហូតរយៈពេល២៥ឆ្នាំនោះ…

រដ្ឋមន្ត្រីក្រសួងអប់រំ អះអាងថា មណ្ឌលប្រឡងបាក់ឌុបនៅទូទាំងប្រទេសដំណើរការធម្មតា គ្មានការរំខានដោយជំនន់ទឹកភ្លៀងនោះឡើយ

FN ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអះអាងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស គឺដំណើរការធម្មតា មិនមានការរំខាន ដោយសារជំនន់ទឹកភ្លៀងនោះទេ បើទោះបីជានៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តមួយចំនួន មានភ្លៀងធ្លាក់ច្រើនក៏ដោយ។ ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបញ្ជាក់ថា លោកនឹងអញ្ជើញជាអធិបតីភាព បើកហិបវិញ្ញាសាប្រឡង នៅវិទ្យាល័យព្រះស៉ីសុវត្ថិ។ សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយមភូមិ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល០២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២១-២២ ខែ​សីហា ឆ្នាំ​២០១៧ មាន​បេក្ខជន​សរុប​ចំនួន ១០១,៤១០ នាក់ (ស្រី៥០,០៤៩ នាក់) ដោយ​ចែក​ចេញ​​ជា​១៧៨ មណ្ឌល​សំណេរ ត្រូវ​ជា ៤,០៩៣បន្ទប់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យា​សាស្ត្រ​សង្គម៕