សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារថ្មី១ខ្នង ដល់មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង​ និងពង្រីកអគារចាស់ពី១ខ្នង២ជាន់២០បន្ទប់ ទៅ១ខ្នង៣ជាន់៣០បន្ទប់

FN ៖ ខណៈដែលចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងគរុសិស្ស នៃមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឧបត្ថម្ភដល់ការពង្រីកអគារ បន្ថែមក្នុងនោះពង្រីកពីអគារ១ខ្នង២ជាន់២០បន្ទប់ ទៅកាន់១ខ្នង៣ជាន់៣០បន្ទប់ និងផ្តល់អគារសិក្សាថ្មី១ខ្នង២ជាន់ ២០បន្ទប់។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន ពិសេសបានជួយសាងសង់ទីលានបាល់ទាត់ បាល់ទះ និងបាល់បោះ ដើម្បីប្រែក្លាយមជ្ឈមណ្ឌលនេះ ឲ្យ ក្លាយទៅជាទីកន្លែងបណ្តះបណ្តាលវិស័យកីឡា របស់ខេត្តស្ទឹងត្រែង ឲ្យមានភាពខ្លាំងក្លា និងមានការប្រកួតប្រជែងជាមួយនឹងបណ្តារាជធានី ខេត្តទូទាំងកម្ពុជាផងដែរ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាន នៅក្នុងខេត្តស្ទឹងត្រែង ដើម្បីត្រួតពិនិត្យមាន សមិទ្ធផលនានា ក៏ដូចជាវឌ្ឍនភាពក្នុងខេត្តនេះ បន្ទាប់ពីសម្តេចតេជោ បានជួបជាមួយថ្នាក់ដឹកនាំ និងកងទ័ព នៅយោធភូមិភាគទី១ នៅក្នុងខេត្តស្ទឹងត្រែង កាលពីម្សិលមិញ៕

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្តស្ទឹងត្រែង បន្ទាប់ពីសួរសុខទុក្ខកងទ័ព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធមកពីគ្រប់មន្ទីរ-អង្គភាពនានា ជុំវិញខេត្តស្ទឹងត្រែង។ ការជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៅក្នុងខេត្តស្ទឹងត្រែងនេះ បានធ្វើឡើងបន្ទាប់ពីសម្តេច បានចុះសួរសុខទុក្ខកងទ័ព នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង។ ក្នុងពិធីសំណេះសំណាលនាល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគ្រោងនឹងធ្វើដំណើរតាមឧទ្ធម្ភាគចក្រត្រឡប់មកកាន់ រាជធានីភ្នំពេញ នៅ​រសៀលថ្ងៃនេះវិញហើយ ប៉ុន្តែដោយសារតែមានភ្លៀង គឺមិនអនុញ្ញាតឲ្យរូបសម្តេចធ្វើដំណើរមកកាន់រាជធានីភ្នំពេញវិញបាន។ សម្តេចនឹងបន្ត ស្នាក់នៅខេត្តស្ទឹងត្រែងនេះ ១យប់។ សម្តេចបន្តថា នៅទីកន្លែងនេះ សម្តេចធ្លាប់ជួបនិងដោះស្រាយជាមួយអាជីវករខេត្តស្ទឹងត្រែង ដោយមានការលំបាកខ្លាំង​ណាស់ បើទោះបីជា សម្តេចបានចំណាយថវិកាផ្ទាល់ខ្លួន កសាងជូនអាជីវករក៏ពិតមែន ប៉ុន្តែមានការលំបាក់ពីការទាមទាររបស់អាជីវករ។ សម្តេចតេជោ ក៏បានថ្លែងដែរថា នៅថ្ងៃស្អែក សម្តេចមានកម្មវិធីចុះទៅកាន់គោល​ដៅចំនួន៣កន្លែង ក្នុងខេត្តស្ទឹងត្រែង មុនពេលធ្វើដំណើរមកកាន់រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវ​ការវាយតម្លៃខ្ពស់និងកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តស្ទឹងត្រែង…

សម្តេចតេជោ ហ៊ុន សែន បង្កើតកងពលតូចថ្មើរជើងលេខ១២៨ ដើម្បីកិច្ចការពារជាតិ ការពារប្រជាជន ខណៈសម្តេចអញ្ជើញចុះសួរសុខទុក្ខ និងពិភាក្សាជាមួយកម្លាំងប្រដាប់នៅខេត្តស្ទឹងត្រែង

FN ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ បានអញ្ជើញចុះ សួរសុខទុក្ខកងទ័ព និងពិភាក្សាការងារ នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង ដើម្បីជាការលើកទឹកចិត្ត ព្រមទាំងបង្កើតកងពលតូចថ្មើរ ជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ ដើម្បីសំដៅលើកិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ សម្តេចបានបញ្ជាក់ថា សម្តេចនឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយ មានលេខ១២៨ ឬហៅថា កងពលតូចថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ ដែលការរៀបចំនេះ មិនសំដៅធ្វើសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើកិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ សម្តេចតេជោ ហ៊ុន សែន បានសរសេរទាំងស្រុងនៅលើ Facebook យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំឆ្លៀតពេលមកសួរសុខទុក្ខកងទ័ព នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង។ គោលបំណងសំខាន់ គឺពិនិត្យដោះស្រាយការលំបាក របស់កងកម្លាំងប្រដាប់អាវុធ។ យើងនឹងបង្កើតកងពលតូច អន្តរាគមន៍ថ្មីមួយមានលេខ ១២៨ ឬហៅថាកងពលតូចថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១។ យើងនឹងដាក់ទីតាំងកងទ័ពជើងទឹកឲ្យប្រចាំការ នៅខេត្តស្ទឹងត្រែងផងដែរ។ ការរៀបចំទាំងអស់មិនសំដៅធ្វើសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ…