នាយកបេឡាជាតិអតីតយុទ្ធជន៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ខ្លាំង ចំពោះអតីតយុទ្ធជន គ្រប់កាលៈទេសៈ

FN ៖ លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ចំពោះអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជន គឺត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំង នៅគ្រប់កាលៈទេសៈ ដោយមិនទុកឲ្យរស់នៅក្នុង ភាពឯកោឡើយ។ ជាក់ស្តែងនាពេលនេះ ក្រសួងសង្គមកិច្ច ដែលមានបេឡាជាតិអតីតយុទ្ធជនជាសេនាធិការ បានជំរុញក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ចុះបើកប្រាក់របបគោលនយោ​បាយ របស់រាជរដ្ឋាភិបាល ជូនគ្រួសារអតីតយុទ្ធជននៅគ្រប់បណ្តារាជធានី-ខេត្ត បានទាន់ពេលវេលា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលខិតជិតមកដល់ពេលឆាប់ៗនេះ។ ការលើកឡើងខាងលើនេះគឺ ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ទូច ឆៃ ប្រធានមន្ទីរសង្គមកិច្ចខេត្ត ដឹកនាំក្រុមការងារ សហការជាមួយ​ សមាគមអតីតយុទ្ធជនកម្ពុជា អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ​ ចុះបើកប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសព ជូនដល់គ្រួសារអតីតយុទ្ធជន នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧…

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ភ្នាក់ងាររបស់វិទ្យុអាស៊ីសេរីនៅកម្ពុជា មិនត្រូវបានស្វាគមន៍ទេ, ខណៈក្រសួងមហាផ្ទៃនឹងមានចំណាត់ការតាមផ្លូវច្បាប់

FN ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ឲ្យដឹងថា ភ្នាក់ងារព័ត៌មានរបស់វិទ្យុអាស៊ីសេរីនៅកម្ពុជា មិនត្រូវបានស្វាគមន៍ទេ ហើយស្នើឲ្យមន្រ្តីអ្នកនាំាពាក្យតាមបណ្តាស្ថាប័ន-មន្ទីរនានាពិចារណា ក្នុងការឆ្លើយឆ្លងព័ត៌មានជាមួយវិទ្យុមួយនេះ។ ការលើកឡើងរបស់ លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា វិទ្យុអាស៊ីសេរីបានបិទការិយាល័យមិនស្របច្បាប់ របស់ខ្លួននៅកម្ពុជា និងបញ្ចប់កុងត្រាជាមួយបុគ្គល៤០នាក់ ហើយវិទ្យុបរទេសនេះ នឹងជ្រើសរើសយកអ្នកយកព័តមានទាំងនោះ ប្រមាណ១៧នាក់ ឱ្យធ្វើការងារយ៉ាងសម្ងាត់បំផុត ដើម្បីបញ្ជូនព័ត៌មាននានា ទៅទីក្រុងវ៉ាស៊ីនតោន។ លោក​នាយឧត្តមសេនីយ៍ ខៀវ​ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងមានវិធានការផ្សេងៗទៅតាមផ្លូវច្បាប់ក្នុងករណីដែលមាន សំណូមពរពីក្រសួងព័ត៌មាន។ លោកជំរុញឱ្យក្រសួងព័ត៌មាន ធ្វើលិខិតផ្លូវការមកក្រសួងមហាផ្ទៃ និងក្រសួងផ្សេងៗទៀត។ លោក ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចង់​បានលិខិតផ្លូវការមួយទៀតពីក្រសួងព័ត៌មាន ដែលគួរធ្វើលិខិតផ្លូវការមកកក្រសួងនានា ដើម្បីមាន ចំណាត់ការបន្ត។ ក្រសួងមហាផ្ទៃនឹងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងទាន់ពេលវេលាក្នុងករណីដែលមានសំណូមពរពីក្រសួងព័ត៌មាន តាមរូបភាពណាក៏ដោយ ដែលច្បាប់កម្ពុជាអនុញ្ញាត»។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មសួនវឌ្ឍនៈ១

FN ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដល់កម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មសួនវឌ្ឍនៈ១ ស្ថិតនៅផ្លូវវេងស្រេង រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងបន្តធ្វើជានាយករដ្ឋមន្រ្តី មិនតិចជាង១០ឆ្នាំទៀតនោះទេ ហើយអំពាវនាឱ្យកម្មករ កម្មករិនី និងប្រជាពលរដ្ឋទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចបានដឹកនាំប្រទេសបន្តទៀត។ * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្លាំងពលកម្មរបស់កម្មករ និងពលរដ្ឋខ្មែរ បានជំរុញកំណើតសេដ្ឋកិច្ចរៀងរាល់ឆ្នាំ ក្នុងរង្វង់៧ភាគរយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់ឈ្នួលកម្ពុជា បានកើនឡើងខ្ពស់ជាងប្រទេសផ្សេងៗទៀត ដូចជាប្រទេសបង់ក្លាដេស មីយ៉ាន់ម៉ា ឡាវ ប្រទេសឥណ្ឌា តំបន់ខ្លះនៅឥណ្ឌនេស៊ី ចិន ប៉ាគីស្ថាន រួមទាំងប្រទេសមួយចំនួនទៀត។ *…