គ.ជ.ប កំណត់យកថ្ងៃទី០៥ ខែតុលា ចាប់ផ្ដើមរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមដំណើរការ រៀបចំការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ តទៅ។ នេះបើតាមការប្រកាសរបស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពាក់ព័ន្ធទៅនឹង ការរៀបការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤។ លោក ស៊ិក ប៊ុនហុក បានឲ្យដឹងថា បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងចំណោមថ្ងៃបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ខាងមុខនេះ គ.ជ.ប បានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃរៀបចំការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤។ លោក ស៊ិក ប៊ុនហុក បានបន្តថា ចំពោះបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ គ.ជ.ប បានសម្រេចរួចរាល់ហើយ ដែលនឹងបញ្ជូនទៅភាគីពាក់ព័ន្ធ​ ដើម្បីផ្តល់អនុសាសន៍ក្នុងពេលដ៏ឆាប់ខាងមុខ។ លោក ស៊ិក ប៊ុនហុក បានបន្ថែមថា សមាជិកព្រឹទ្ធសភា នីតិកាលទី៤ គឺមានការកើនឡើងពី ៦១អាសនៈ ទៅ ៦២អាសនៈ…

ប្រសាសាន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់មេដាយកិត្តិយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» ជូនព្រឹទ្ធាចារ្យ គង់ ណៃ និង ប្រាជ្ញ ឈួន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញបំពាក់មេដាយកិត្តិយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» ជូនព្រឹទ្ធាចារ្យ គង់ ណៃ និង ប្រាជ្ញ ឈួន។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសាន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ បានថ្លែងថា សម្តេចពិតជាមោទនភាពជាមួយវិស័យសិល្បៈរបស់កម្ពុជា ដែលប្រឹងប្រែងរស់ជាមួយគ្នាពីស្ថានភាពដ៏លំបាក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើក្រឡេកពីស្ថានភាពរបស់ប្រទេសកម្ពុជាកាលពីអតីតកាល គឺគេលំបាកយល់ ព្រោះថាស្ថានភាពនាពេលបច្ចុប្បន្ន ខុសគ្នាឆ្ងាយណាស់ ហើយគេក៏ប្រហែលមិនបានដឹងថា កម្ពុជាពីអតីតកាលបានឆ្លងកាត់ការលំបាកយ៉ាងណាខ្លះនោះទេ។ * សម្តេចតេជោ ហ៊ុន សែន បានដាក់បទកាត់ខណ្ឌស្លា ដែលដេញដោយលោកតា គង់ ណៃ តាមទូរស័ព្ទជាប់ជានិច្ច ដោយសម្តេចបានហៅការដាក់ជាប់ តាមខ្លួននូវបទកាត់ខណ្ឌស្លា គឺជាចលនានៃគាំទ្រដល់សិល្បៈបុរាណរបស់ខ្មែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…

សម្តេចតជោ ហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោកតា អ៊ុ ម៉ាន្មូរីន សមាជិកព្រឹទ្ធសភា និងជាបងប្រុសរបស់សម្តេចម៉ែ

FN​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោកតា អ៊ុ ម៉ាន្មូរីន សមាជិកព្រឹទ្ធសភា និងជាបងប្រុសរបស់សម្តេចម៉ែ។ នេះបើតាមលិខិតរបស់ សម្តេចតេជោ ផ្ញើជូនលោកស្រី កែវ សុំ ភរិយារបស់ លោកតា អ៊ុ ម៉ាន្មូរីន។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា មរណភាពរបស់ លោកតា អ៊ុ ម៉ាន្មូរីន គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងការបាត់បង់កុលបុត្រខ្មែរ១រូប ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ដ៏ធំធេងក្នុងការបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។ សូមបញ្ជាក់ថា លោក អ៊ុ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភាកម្ពុជា និងជាបងប្រុសសម្តេចម៉ែ មុនិនាថ សីហនុ បានទទួលមរណភាព ដោយជរាពាធ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៩៣ឆ្នាំ។…