សម្តេចតេជោ ហ៊ុន សែន៖ «បើខ្ញុំជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញ ខ្ញុំនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល ដោយសារតែភាពខ្ជីខ្ជា»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាតាមរយៈការ Comment នៅលើ Facebook នាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះបានថ្លែងថា បើសម្តេចជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីវិញ ពេលនេះសម្តេចនឹងដករដ្ឋមន្រ្តីក្រសួងសុខាភិបាលចោលតែម្តង ដោយសារតែភាពខ្ជីខ្ជា ខ្វះការការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍៤១ប្រទេស។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសលទ្ធផលថ្មីមួយទៀត ចំពោះការពិនិត្យសុខភាពស្រ្តីចំណាស់ ជនជាតិអាមេរិកាំងដែលធ្វើដំណើរតាមនាវា Westerdam ចូលចតនៅកម្ពុជា ហើយហោះទៅកាន់ប្រទេសម៉ាឡេស៊ីនោះឡើងវិញឃើញថា «អវិជ្ជមាន» ពោលគឺមិនមានមេរោគកូរ៉ូណាថ្មី (COVID-19) ឡើយ ដែលលទ្ធផលនេះខុសពីលទ្ធផលពិនិត្យកាលពី៥ថ្ងៃមុន ដែលខ្លួនបានរកឃើញថា ស្រ្តីខាងលើមានមេរោគកូរ៉ូណាថ្មី បណ្តាលឱ្យអ្នកដំណើរជាច្រើនត្រូវខកខានដំណើរវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។ សម្តេចតេជោ ហ៊ុន សែន បានចូលទៅ Comment នៅលើ Facebook របស់នារីម្នាក់ឈ្មោះ «Khek Khemrath» ដោយសរសេរថា៖ «ហេតុតែពូស្រែកម្តងហើយម្តងទៀត ក៏ព្រោះតែចង់ឱ្យភាពយុត្តិធម៌ សម្រាប់កម្ពុជាយើងផង សម្រាប់មនុស្សជាង២០០០នាក់ នៅលើនាវាផងពិសេស យុត្តិធម៌សម្រាប់ស្ត្រីជនជាតិអាមេរិក ដែលគេចាត់ទុកថាឆ្លងជំងឺ COVID-19។ ទម្រាំបានយុត្តិធម៌វិបត្តិមនុស្សធម៌ បានកើតឡើងអស់មួយសប្តាហ៍។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ

FN ៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។ ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។ នៅក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលដែលមានខ្លឹមសារសំខាន់ៗដូចតទៅ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីរាជការស៊ីវិលគ្រប់លំដាប់នៅថ្នាក់ក្រោមជាតិ ដែលបានប្រឹងប្រែងសម្រេចការងារទាំងឡាយសម្រាប់សង្គមជាតិ និងប្រជាជន។ * សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលជាតិ ដែលបានប្រឹងប្រែងរួមគ្នារក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់បាននូវមហិច្ឆតាអាក្រក់ទាំងឡាយ ដែលប៉ុនប៉ងបង្កចលាចល បំផ្លាញសន្តិសុខសណ្តាប់ធ្នាប់។ * សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ដល់កងកម្លាំងនគរបាល ដែលបានប្រឹងប្រែងទប់ស្កាត់រាល់ការប្រើប្រាស់ជួញដូរគ្រឿងញៀន ពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ គ្រប់គ្រងជនអន្តោប្រវេសន៍ជាដើម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ចេញគោលនយោបាយភូមិឃុំមានសុវត្ថិភាពជាត្រឹមត្រូវហើយ តែមិនទាន់ក្តាប់ជាប់នូវគន្លឹះនៃការអនុវត្តន៍។ * សម្តេចតេជោ ហ៊ុន សែន បានឯកភាពជាមួយការស្រង់មតិដែលមានជំនឿទុកចិត្តខ្ពស់លើរាជរដ្ឋាភិបាល…

ម្ចាស់នាវា Westerdam ចូលជួបថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ចំពោះសណ្តានចិត្តដ៏ល្អដែលជួយអ្នកដំណើររបស់ខ្លួន

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យ លោក អូឡែនដូ អាសហ្វ៊ដ (Orlando Ashford) ប្រធានក្រុមហ៊ុន Holland America Line ជាម្ចាស់នាវា Westerdam ចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណ នៅវិមានសន្តិភាព ។ បើតាមប្រសាសន៍ លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា លោក Orlando បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងជូនប្រជាជនកម្ពុជា ក៏ដូចជាអាជ្ញាធរកម្ពុជា ចំពោះសណ្តានចិត្តដ៏ល្អ ប្រកបដោយភាពកក់ក្តៅ និងជួយថែរក្សាទទួលអ្នកដំណើរ និងពិនិត្យជំងឺជូនដល់អ្នកដំណើរ ជាពិសេសទៀតនោះ អនុញ្ញាតឲ្យកប៉ាល់ចុះចត នៅខេត្តព្រះសីហនុ។ លោកបានជម្រាបជូន សម្ដេចផងដែរថា ថ្ងៃនេះឬថ្ងៃស្អែក នឹងមានយន្តហោះមកដឹកអ្នកដំណើរទាំងនោះ ត្រឡប់ទៅប្រទេសរបស់គាត់វិញហើយ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អរបស់លោក Orlando។ សម្ដេច…