ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធផ្លូវជាតិលេខ៥៨

FN ៖ ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ បិទបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះហើយ។ ផ្លូវមួយខ្សែលើដែនដីអតីតសមប្រយុទ្ធ ក្នុងប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជានេះ បានចំណាយពេលសាងសង់ជិត៤ឆ្នាំ ជាមួយថវិកាជិត១២៣លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពរួមគ្នា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវដ៏មានសារៈសំខាន់មួយខ្សែនេះ។ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រជាពលរដ្ឋរាប់ពាន់នាក់ ក៏បានអញ្ជើញចូលរួមអបអរសាទរចំពោះសមិទ្ធផល ជាប្រវត្តិសាស្ត្រលើដីជាយដែននេះផងដែរ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានសុន្ទរកថាសំណេះសំណាលជាមួយខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យគាំទ្រសម្តេច គាំទ្រគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ បានចូលរួមជាមួយប្រជាពលរដ្ឋក្នុងកិច្ចដំណើរការរបស់ជាតិទាំងឡាយ ជាពិសេសដំណើរស្វែងរកសុខសន្តិភាព និងបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។ *…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ដំបូន្មាននិងក្រើនរំលឹកដល់មន្រ្តីក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិតភូមិន្ទរដ្ឋបាល

FN ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។ សិស្សដែលទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រនៅព្រឹកថ្ងៃនេះ រួមមានសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០, សិស្សមន្ត្រីក្រមការ ជំនាន់ទី៨ និងកម្មសិក្សាការី ឆ្នាំ២០១៨។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់សិស្សសាលាភូមិន្ទនៅពេលពួកគេបញ្ចប់ការសិក្សា ដើម្បីផ្តល់នូវដំបូន្មាន និងអនុសាសន៍ផ្សេងៗជូនដល់សិស្សដែលជាមន្ត្រីរាជការ ក្នុងការពង្រឹងប្រសិទ្ធភាពលើការងាររបស់ពួកគេ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តល់ដំបូន្មាន និងក្រើនរំលឹកដល់មន្រ្តីដូចខាងក្រោម៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើឧបករណ៍ទំនើប តែមនុស្សមិនទំនើបទេ ការងារនៅតែដដែល។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រសួង ស្ថាប័នមួយដំណើរការទៅល្អប្រសើរ គឺត្រូវការជាចាំបាច់នូវគុណភាពរបស់មន្ត្រី។ * សម្តេចតេជោ ហ៊ុន សែន រំលឹកមន្ត្រីថា ត្រូវចាំឱ្យច្បាស់ថាខ្លួនមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ រួមមានបញ្ហាអនុគ្រោះពន្ធ EBA, ពាក់ព័ន្ធមេរោគ Covid-19 នឹងបញ្ហាមួយចំនួនពាក់ព័ន្ធសេដ្ឋកិច្ច។ ក្រៅពីសម្តេចថ្លែងសារពិសេស, សម្តេចបានអនុញ្ញាតឲ្យមានវេទិកាសំណួរ និងចម្លើយជាមួយអ្នកព័ត៌មានផងដែរ។ ការថ្លែងសារពិសេស និងឆ្លើយសំណួរអ្នកសារព័ត៌មានពីសំណាក់សម្តេចតេជោ នៅវិមានសន្តិភាព មានរយៈពេលរហូតដល់ប្រមាណ៥ម៉ោង។ ខាងក្រោមជាសម្រង់ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បូករួមទាំងការឆ្លើយសំណួររបស់អ្នកសារព័ត៌មាន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាថ្មីៗនេះ ជំងឺរលាកផ្លូវដង្ហើមកូរ៉ូណាថ្មី បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយទៀត សម្រាប់ពិភពលោក * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផលប៉ះពាល់ដោយ Covid-19 កើតឡើងលឿន ដែលមិនអាចព្យាករណ៍បាន ដែលទាញទម្លាក់សេដ្ឋកិច្ច * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺ Covid-19 ក៏មានផល់ប៉ះពាល់ដល់ផ្នែកសំខាន់ៗរបស់កម្ពុជា ក្នុងនោះវិស័យ២ប៉ះពាល់ធ្ងន់ជាងគេ…