ក្រសួងការពារជាតិ៖ ការជ្រើសរើសកងទ័ពចូលបម្រើការងារនៅយោធភូមិភាគទី១ មិនតម្រូវឲ្យបង់ប្រាក់នោះឡើយ

FN ៖ គណៈកម្មការជ្រើសរើសពលទាហានបំពេញក្របខណ្ឌឲ្យយោធភូមិភាគទី១ នៃក្រសួងការពារជាតិ បានជូនដំណឹងថា ការជ្រើសរើសកងទ័ពឲ្យចូលបម្រើការងារនៅយោធភូមិភាគទី១ មិនតម្រូវឲ្យបង់ប្រាក់នោះឡើយ។ សេចក្តីជូនដំណឹងនេះ ធ្វើឡើង ដើម្បីទប់ស្កាត់ជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាសកេងប្រវ័ញ្ចយកលុយពីបេក្ខជន ដែលបានដាក់ពាក្យចូលបម្រើការងារជាកងទ័ព។ ក្នុងសេចក្តីជូនដំណឹងដែលធ្វើឡើងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា «រាល់ការស្ម័គ្រចិត្តដាក់ពាក្យសុំបម្រើការងារក្នុងកងយោធពលខេមរភូមិន្ទនេះ គឺមិនតម្រូវឲ្យបេក្ខជនបង់ប្រាក់ឡើយ ដោយគិតពីការចាប់ផ្តើមដាក់ពាក្យ រហូតបានសម្រេ​ចចូលក្របខណ្ឌ រួមទាំងការពិនិត្យសុខភាព កាយសម្បទា និងលិខិតស្នាមពាក់ព័ន្ធផ្សេងៗ»។ ក្នុងសេចក្តីជូនដំណឹងបានសង្កត់ធ្ងន់ថា «រាល់បុគ្គលដែលប្រព្រឹត្តខុសទៅនឹងគោលការណ៍ខាងលើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។ គណៈកម្មការជ្រើសរើសពលទាហាន ក៏បានអំពាវនាវផងដែរ ដល់សាធារណជនឲ្យចូលរួមរាយការណ៍ប្រសិនបើមានបុគ្គលណាមួយធ្វើសកម្មភាពទារលុយពីលើការដាក់ពាក្យចូលរួមបម្រើការងារជាកងទ័ព ឬទារលុយជាថ្នូរ ដើម្បីបានជាប់ដើមនោះ។ សាធារណជនអាចរាយការណ៍ពីបញ្ហាទាំងនេះបានតាមរយៈទូរស័ព្ទ៖ 085 333 944/ 085 222 744/ 097 2666 241/ 097 2666 240/ 086 847300 និង​ 086 685570។ សូមបញ្ជាក់ថា កាលពីខែកញ្ញា កន្លងទៅនេះក្រសួងការពារជាតិ បានប្រកាសជ្រើសរើសពលទាហានចូល​បំពេញការងារនៅខេត្តជាប់ព្រំដែនឡាវ និងវៀតណាម រួមមានខេត្តស្ទឹងត្រែង…

សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញទំនាក់ទំនង និងកិច្ចសហការកម្ពុជា-ប៉ាគីស្ថាន កាន់តែល្អប្រសើរលើគ្រប់វិស័យ

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់លោក​ Mian Raza Rabbani ប្រធានព្រឹទ្ធសភាប្រទេសប៉ាគីស្ថានថា ចង់ឃើញទំនាក់ទំនង ​និងកិច្ចសហការរវាងកម្ពុជា និងប៉ាគីស្ថានកាន់តែល្អប្រសើរលើគ្រប់វិស័យ។ ការថ្លែងបង្ហាញពីការចង់ឃើញកម្ពុជា និងប៉ាគីស្ថានមានទំនាក់ទំនង និងកិច្ចសហការកាន់តែល្អប្រសើរនេះ បានធ្វើឡើងក្នុងពេលសម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលជួបសំណេះសំណាលប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ។ ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រធានព្រឹទ្ធសភាប៉ាគីស្ថានថា ចង់ឃើញទំហំពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគព្រមទាំងវិស័យផ្សេងៗទៀតរីកចម្រើនធំឡើង ព្រោះបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតទាបនៅឡើយ។ ក្នុងកិច្ចសន្ទនានោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រប្រទេសប៉ាគីស្ថាន ដើម្បីចូលជាដៃគូរសន្ទនាពេញលេញជាមួយអាស៊ាន ដោយកន្លងមកនេះ​ប្រទេសប៉ាគីស្ថាន បានក្លាយជាដៃគូ តាមវិស័យមួយចំនួនរបស់អាស៊ានប៉ុណ្ណោះ។ ​លោក Mian Raza Rabbani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានគាំទ្រប៉ាគីស្ថាន និងអរគុណសម្ដេច ដែលបានគាំទ្រ និងជួយជម្រុញប្រទេសទាំងពីរ ឲ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ សម្តេចតេជោ…

ក្រសួងការបរទេសកម្ពុជា ចេញបំភ្លឺ៖ ករណីនាវាដឹកអាវុធគ្រាប់រ៉ុកកែត ជាង៣ម៉ឺនដើមនៅប្រទេសអេហ្ស៊ីប បំពាក់ទង់ជាតិកម្ពុជា គឺជាការប្រើប្រាស់ខុសច្បាប់ និងអាចដាក់ទោសតាមច្បាប់ និងបទបញ្ញត្តិអន្តរជាតិ

FN ៖ បន្ទាប់ពីមានការ​ចេញផ្សាយដោយសារព័ត៌មាន Washington Post របស់​សហរដ្ឋអាមេរិក ​នៅរសៀល​ថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧ថា នាវាដ៏​អាថ៌កំបាំង​មួយ​បានធ្វើដំណើរឆ្ពោះទៅកាន់​ព្រែកជីក​ស៊ុយអេ ហើយវាមានឈ្មោះថា ជី ស៊ុន (Jie Shun) ដោយមានដោតទង់ជាតិ​នៃប្រទេសកម្ពុជា ព្រមទាំងដឹកអាវុធជាប្រភេទកាំភ្លើងបាញ់គ្រាប់រ៉ុបកែតជាង៣០,០០០ដើម, ដោយនៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីបំភ្លឺមួយដោយបញ្ជាក់ថា នាវាទាំងឡាយណា ដែលអះអាងថា ស្ថិតក្រោមទង់ជាតិកម្ពុជាក្រោយចុងខែសីហា ឆ្នាំ២០១៦ គឺជាត្រូវបានចាត់ទុកថាខុសច្បាប់ និងអាចត្រូវបានដាក់ទោសដោយច្បាប់ និងបទបញ្ញត្តិអន្តរជាតិ។ នៅក្នុងសេចក្តីបំភ្លឺ ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃច័ន្ទនេះបានបញ្ជាក់ថា តាមរយៈកំណត់ទូត ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ បានជូនដំណឹងដល់ស្ថានទូតនៃសាធារណៈរដ្ឋកូរ៉េនៅភ្នំពេញថា នាវាចំនួន៣គ្រឿង របស់ក្រុមហ៊ុនកូរ៉េខាងជើងមួយ បំពាក់ទង់ជាតិកម្ពុជា ត្រូវបានលុបចេញពីបញ្ជីដោយ ISROC ស្របតាមកថខណ្ឌទី១៩ នៃសេចក្តីសម្រេចលេខ ២២៧០ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្រសួងការបរទេសកម្ពុជា សូមបញ្ជាក់ថា…