គ.ជ.ប ចាប់ផ្ដើមការរាប់សន្លឹកឆ្នោត​ឡើងវិញ​នៅឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង ដែលប្ដឹងដោយ CPP

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាវេលាម៉ោង ៨៖០០នាទី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នព បានចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ៩ការិយាល័យ ក្នុងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង ជាបណ្ដើរៗហើយ ដែលបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញនេះ គឺប្ដឹងដោយគណបក្សប្រជាជនកម្ពុជា។ បើតាមលទ្ធផលបោះឆ្នោតបឋម ដែលបានចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប បានបង្ហាញថា ឃុំបឹងប្រាំនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៦៣១សំឡេង ឈ្នះ២៣សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតចំនួន ៦០៨សំឡេង។ ប៉ុន្តែក្រោយពេលគណបក្សសង្គ្រោះជាតិ ប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ នៅគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង (PEC) គណបក្សប្រជាជនកម្ពុជា បែរជាចាញ់សំឡេងឆ្នោតគណបក្សសង្គ្រោះជាតិទៅវិញ ដូច្នេះហើយទើបគណបក្សប្រជាជនកម្ពុជា ប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញតទៀត នៅថ្នាក់ជាតិរបស់ គ.ជ.ប និងត្រូវបានរាប់ឡើងវិញនៅព្រឹកថ្ងៃនេះតែម្ដង។ នៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០១៧ គ.ជ.ប ក៏បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ២៣ការិយាល័យ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ហើយលទ្ធផលផ្លូវការចុងក្រោយ…

គ.ជ.ប ចេញប្រកាសផ្លូវការស្ដីពី លទ្ធផលនៃការរាប់សន្លឹកឆ្នោតឡើងវិញ នៅឃុំដូង ខេត្តស្វាយរៀង, លទ្ធផល CPP ឈ្នះ CNRP ២សំឡេង

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសផ្លូវការ ស្ដីពីលទ្ធផលនៃការរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ឈ្នះលើគណបក្សសង្គ្រោះជាតិ ចំនួន២សំឡេង។ សេចក្ដីប្រកាសបានបង្ហាញថា៖ * គណបក្សប្រជាជនកម្ពុជា ទទួលបាន ២,៦១១សំឡេង * គណបក្សសង្គ្រោះជាតិ ទទួលបាន ២,៦០៩សំឡេង * គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ១៦៨សំឡេង * គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបាន ១៧១សំឡេង។

គ.ជ.ប នឹងបើកការរាប់​សន្លឹកឆ្នោត​ឡើងវិញ នៅឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នារសៀលថ្ងៃស្អែក

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ១ការិយាល័យ ក្នុងឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាវេលាម៉ោង ២៖០០នាទី រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ នៅទីស្ដីការ គ.ជ.ប។ បើតាមលទ្ធផលបោះឆ្នោតបឋម ដែលចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប បានបង្ហាញថា ឃុំក្លែង គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៨៣២សំឡេង ជាអ្នកឈ្នះ ១សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតចំនួន ៨៣១សំឡេង។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ គ.ជ.ប ក៏បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ២៣ការិយាល័យ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈកំពុងរាប់សន្លឹកឆ្នោតឡើងវិញនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ជជែកគ្នាឡើងតឹងសរសៃកជាបន្តបន្ទាប់។ ក្រោយបើកការប្រជុំសម្រេចស្ទើរពេញមួយព្រឹក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ហង្ស…