នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មឲ្យកាន់តែខ្ពស់

FN ៖ នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញារួមគ្នាធ្វើឲ្យការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងបីមានទំហំកាន់តែខ្ពស់ថែមទៀត។ ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារួមគ្នារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ថងលួន ស៊ីស៊ូលីត និងលោក ង្វៀន ស៊ុនហ្វុក នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មុននឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីនៃប្រទេស CLV ក៏បានពិភាក្សាពីការពង្រឹង និងរិតចំណមិត្តភាព សហប្រតិបត្តិការឲ្យកាន់តែល្អប្រសើឡើង និងដើម្បីជំរុញការបោះបង្គោលព្រំដែនឲ្យបានចប់ឆាប់ៗ ដើម្បីកែប្រែតំបន់ព្រំដែនឲ្យក្លាយជាតំបន់សន្តិភាព និងសហប្រតិបត្តិការពាណិជ្ជកម្ម ដែលនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រធានាធិបតីហ្វីលីពីន

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូល អាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើឡើងនៅមជ្ឍមណ្ឌលវប្បធម៌ហ្វីលីពីន ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ តាម Page Facebook របស់សម្តេច បានបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំទាំងនេះ ត្រូវបានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្ដៅបំផុតពីសំណាក់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន និងលោកស្រី។. ជាមួយគ្នានេះ នៅក្នុងកិច្ចបើកប្រជុំកំពូលនាពេលនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ប្រមុខរដ្ឋ រដ្ឋាភិបាលកិច្ចប្រជុំកំពូលអាស៊ានបូព៌ា ប្រមុខរដ្ឋ រដ្ឋាភិបាលបាលបណ្ដាប្រទេសធំៗ លើពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីអាស៊ាន ភ្ញៀវប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន ឧត្តមមន្ត្រីអាស៊ាន ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន អគ្គនាយកអាស៊ាន តំណាំងអចិន្ត្រៃយ៍ប្រចាំអាស៊ាន សមាជិកគណៈប្រតិភូ និងបណ្តាញផ្សព្វផ្សាយព័ត៌មានជាច្រើនទៀត។ ទន្ទឹមនឹងនោះ ក៏មានការសម្ដែងសិល្បះចម្រៀងរបស់ប្រទេសនិមួយៗ ជូនគណៈប្រិភូទស្សនាផងដែរ។ សម្រាប់កម្មវិធីថ្ងៃនេះ…

នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ព្រមព្រៀងឲ្យបោះបង្គោលព្រំដែនឲ្យបានញឹក នៅកន្លែងមានភាពសសាំញ៉ាំ

FN ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ លោក ថងលួន ស៊ីស៊ូលីត បានព្រមព្រៀង និងឯកភាពគ្នាឲ្យមានការបោះបង្គោលព្រំដែនបន្ថែមលើចំនួនបង្គោលព្រំដែន ដែលមានស្រាប់ ពោលនៅកន្លែងដែលមានបញ្ហាសាំញ៉ាំ ត្រូវបោះបង្គោលព្រំដែនឲ្យបានញឹក ដើម្បីចៀសវាងបញ្ហាជាមួយគ្នាទៅថ្ងៃក្រោយទៀត។ ការព្រមព្រៀងគ្នាឲ្យមានការបោះបង្គោលព្រំដែន ឲ្យបានញឹកនៅតំបន់មានបញ្ហាសាំញ៉ាំនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ទីកន្លែងដែលសម្តេចតេជោ ហ៊ុន សែន និងលោក ថងលួន ស៊ីស៊ូលីត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ រួមនិងកិច្ចប្រជុំពាក់ព័ន្ធ។ ក្នុងជំនួបពិភាក្សានោះ មេដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើស្ថានភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន និង លោក ថងលួន ស៊ីស៊ូលីត បានថ្លែងថា កំពុងតាមដាន និងត្រួតពិនិត្យមើលយ៉ាងយក​ចិត្តទុកដាក់ ដោយមិនឲ្យមានបញ្ហាកើតឡើងទៀតនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានការរីករាយចំពោះសភាពការណ៍ តាមតំបន់ព្រំដែនមិនមានភាពតានតឹង ហើយសម្តេចបានវាយតម្លៃខ្ពស់ ចំពោះរដ្ឋមន្រ្តីការបរទេស និង​គណៈ​កម្មាធិការព្រំដែន នៃប្រទេសទាំងពីរ បានធ្វើការជួបប្រជុំ…