សម្តេចតេជោ ហ៊ុន សែន ស្នើដោយផ្ទាល់មាត់ទៅកាន់ប្រធានាធិបតីអាមេរិក ពិចារណាបង្វែរបំណុលសម័យសង្រ្គាម មកជាជំនួយសម្រាប់អភិវឌ្ឍន៍កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងដោយផ្ទាល់មាត់នៅចំពោះមុខប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យពិចារណាបង្វែរបំណុល ដែលកម្ពុជាជំពាក់អាមេរិកក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ មកជាជំនួយសម្រាប់អភិវឌ្ឍន៍កម្ពុជាជំនួសវិញ។ សំណើដែលបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោក ដូណាល់ ត្រាំ បំណុលដែលកម្ពុជាជំពាក់អាមេរិក គឺប្រៀបដូចជាអាមេរិក យកញញួរមកវាយក្បាលកម្ពុជា ហើយឲ្យកម្ពុជាសងថ្លៃញញួរនោះថែមទៀត។ សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំក៏សូមបញ្ជាក់ជូនឯកឧត្តមផងដែរថា បញ្ហាបំណុលដែលកម្ពុជាមានជាមួយសហរដ្ឋអាមេរិក ជាបញ្ហាមួយដែលខ្ញុំធ្លាប់បាននិយាយជាមួយប្រធានាធិបតី អូប៉ាម៉ា។ រឿងនេះវាដូច្នេះ គឺ​នៅត្រង់ថា កម្ពុជា ត្រូវបានទម្លាក់ដោយរដ្ឋប្រហារមួយដែលគាំទ្រដោយសហរដ្ឋអាមេរិក ហើយបានក្លាយទៅជាប្រទេសជំពាក់បំណុលរបស់សហរដ្ឋអាមេរិក ហើយបំណុលនោះទៀតសោត គឺយើងខ្ញុំជាអ្នកទទួលមរតក ដូច្នេះយើងខ្ញុំត្រូវមានភារកិច្ចសង។ យើងខ្ញុំបានស្នើសុំថា យើងខ្ញុំសង តែស្នើអាមេរិកបង្វែបំណុលនោះមកជួយកម្ពុជាវិញ។ ចំណុចនេះ គឺជាចំណុចដែលយើងខ្ញុំស្នើសុំឯកឧត្តមពិចារណា ពីព្រោះថាវាប្រៀបដូចជាការយកញញួរមកវាយយើងខ្ញុំហើយ ឲ្យយើងខ្ញុំសងថ្លៃញញួរហ្នឹងទៅទៀត ព្រោះជំនួយនេះមិនដឹងថា គេយកមកធ្វើអី ហើយគេទិញអាវុធមកធ្វើសង្រ្គាមនៅកម្ពុជា ក្នុងពេលយើងខ្ញុំនៅក្មេងៗនៅឡើយ។ ប៉ុន្តែមរតករដ្ឋយ៉ាងនេះ យ៉ាងណាក៏ដោយយើងខ្ញុំត្រូវតែមានការគោរព»។…

នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មឲ្យកាន់តែខ្ពស់

FN ៖ នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញារួមគ្នាធ្វើឲ្យការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងបីមានទំហំកាន់តែខ្ពស់ថែមទៀត។ ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារួមគ្នារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ថងលួន ស៊ីស៊ូលីត និងលោក ង្វៀន ស៊ុនហ្វុក នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មុននឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីនៃប្រទេស CLV ក៏បានពិភាក្សាពីការពង្រឹង និងរិតចំណមិត្តភាព សហប្រតិបត្តិការឲ្យកាន់តែល្អប្រសើឡើង និងដើម្បីជំរុញការបោះបង្គោលព្រំដែនឲ្យបានចប់ឆាប់ៗ ដើម្បីកែប្រែតំបន់ព្រំដែនឲ្យក្លាយជាតំបន់សន្តិភាព និងសហប្រតិបត្តិការពាណិជ្ជកម្ម ដែលនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រធានាធិបតីហ្វីលីពីន

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូល អាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើឡើងនៅមជ្ឍមណ្ឌលវប្បធម៌ហ្វីលីពីន ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ តាម Page Facebook របស់សម្តេច បានបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំទាំងនេះ ត្រូវបានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្ដៅបំផុតពីសំណាក់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន និងលោកស្រី។. ជាមួយគ្នានេះ នៅក្នុងកិច្ចបើកប្រជុំកំពូលនាពេលនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ប្រមុខរដ្ឋ រដ្ឋាភិបាលកិច្ចប្រជុំកំពូលអាស៊ានបូព៌ា ប្រមុខរដ្ឋ រដ្ឋាភិបាលបាលបណ្ដាប្រទេសធំៗ លើពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីអាស៊ាន ភ្ញៀវប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន ឧត្តមមន្ត្រីអាស៊ាន ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន អគ្គនាយកអាស៊ាន តំណាំងអចិន្ត្រៃយ៍ប្រចាំអាស៊ាន សមាជិកគណៈប្រតិភូ និងបណ្តាញផ្សព្វផ្សាយព័ត៌មានជាច្រើនទៀត។ ទន្ទឹមនឹងនោះ ក៏មានការសម្ដែងសិល្បះចម្រៀងរបស់ប្រទេសនិមួយៗ ជូនគណៈប្រិភូទស្សនាផងដែរ។ សម្រាប់កម្មវិធីថ្ងៃនេះ…