Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ សម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៣ ពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត

ផ្លូវជាតិលេខ ៣ ជាសមិទ្ធផលមួយថ្មីទៀត នៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងចិន ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរព ស្រលាញ់ ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ​៣ ប្រវែង ១៣៤,៨០៦ គីឡូម៉ែត្រ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ជាមួយនឹងខេត្តកំពត។ ក្នុងនោះ (ផ្លូវនេះ)បានភ្ជាប់(រាជធានី)ខេត្តចំនួន ០៥ ជាមួយគ្នា គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត។ នេះបង្ហាញឱ្យឃើញពីសមិទ្ធផលមួយថ្មីទៀត នៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលស្ថិតនៅក្នុងក្របខណ្ឌដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងជោគវាសនារួម កម្ពុជា/ចិន។ ខ្ញុំនៅចាំបានថា កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៨ ពេលនោះ ខ្ញុំជាមួយនឹងអតីតអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន Xiong Bo…

សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និង លើកទិសដៅការងារ ឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ បន្ទាប់ពីការខកខាននៅឆ្នាំកន្លងទៅដោយសារការឆ្លងរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ -១៩។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ  កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចូលរួម​យ៉ាងសកម្ម ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការចូលរួមរបស់ក្រសួងស្ថាប័ន​​នៃរាជរដ្ឋាភិបាល កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ធ្វើឱ្យកម្ពុជាមានសមត្ថភាពអាចបើកប្រទេស​ពេញលេញឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅតាមគន្លងប្រក្រតីភាពថ្មីចាប់តាំងពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ កងកម្លាំង​នគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ​បានខិតខំអនុវត្ត​តួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយ​ស្មារតីទទួលខុសត្រូវ​ខ្ពស់ ដូចខាងក្រោម៖ ១. កងកម្លាំង​នគរបាលជាតិសហការ​ជាមួយកងកម្លាំងមានសមត្ថកិច្ចនានា និងគណៈបញ្ជាការឯកភាពរដ្ឋបាល គ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ រក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខផ្ទៃក្នុងប្រទេស សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ទប់ស្កាត់បានទាន់ពេលវេលានូវរាល់សកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ងធ្វើសកម្មភាពខុសច្បាប់ផ្តួល​​រំលំរាជរដ្ឋាភិបាល ធ្វើឱ្យបទល្មើស ព្រហ្មទណ្ឌឆ្នាំ ២០២១ មានការថយចុះ ៦% ហើយបានបង្ក្រាបបទល្មើសនានាសម្រេច​បានរហូតដល់…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ក្របខណ្ឌហិរញ្ញប្បទានឥតសំណងប្រទេសជប៉ុន

ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម​ លោកជំទាវ អស់លោក/ស្រី! ការដ្ឋានជំនួយជប៉ុន ៣ សម្ពោធ ក្នុងពេលតែជាង ១ខែ ថ្ងៃនេះ យើងមករួមជួបជុំគ្នា ដើម្បីធ្វើពិធីសម្ពោធបើកការដ្ឋានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។ ដូចដែលឯកឧត្តម MIKAMI Masahiro បានលើកឡើងអម្បាញ់មិញ នៅក្នុងរយៈពេលតែជាង ១ ខែប៉ុណ្ណោះ ការដ្ឋានបីបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងចាប់ផ្តើមសាងសង់ ទី (១) គឺផ្លូវជាតិលេខ ៥ ដែលតភ្ជាប់ រវាងទីរួមខេត្តបាត់ដំបង និងទីរួមខេត្តបន្ទាយមានជ័យ។ ទី (២) ស្ពាន ៧ កន្លែង ដែលក្នុងនោះ នៅក្នុងទឹកដី(ខេត្ត)ព្រៃវែង ចំនួន ២ និងទឹកដីខេត្តក្រចេះ ចំនួន ៥ បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅអាទិត្យមុននេះ កាលពីថ្ងៃទី ១៦។ (រីឯ)ថ្ងៃនេះ យើងសម្ពោធការដ្ឋាន ដើម្បីសាងសង់នូវប្រព័ន្ធបង្ហូរទឹកកខ្វក់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល…