គ.ជ.ប សម្រេច​​ប្រើប្រាស់​បទបញ្ជា​ និង​នីតិវិធី ពាក់ព័ន្ធនឹងការបែងចែកអាសនៈ​តំណាងរាស្ត្រ​ដែលនៅទំនេរ​!

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីសម្រេច ស្ដីពីដាក់​ឱ្យ​ប្រើប្រាស់​បទបញ្ជា​ និង​នីតិវិធី​ សម្រាប់​ការ​អនុវត្ត​មាត្រា​ ១៣៨​ស្ទួន​​ នៃ​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​​ ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ សម្រាប់អនុវត្តការងារពាក់ព័ន្ធនឹងការបែងចែកអាសនៈដែលនៅទំនេរ​។ គ.ជ.ប បានឲ្យដឹងថា ការចេញសេចក្ដីសម្រេចខាងលើនេះ គឺដើម្បីរៀបចំបែងចែកអាសនៈដែលនៅទំនេរ ក្នុងករណី​មានគណបក្សនយោបាយណាមួយ ប្រកាសបោះបង់អាសនៈរបស់ខ្លួន ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្ត្រទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀត។ គ.ជ.ប បានបន្តថា ការបែងចែកអាសនៈនេះ ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីទទួលបានលិខិត ជូនដំណឹងផ្លូវការពីរដ្ឋសភា ឬ/និង ក្រសួងមហាផ្ទៃ ទៅឲ្យគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្តទាំង២៥ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះ ចេញពីគណបក្សនយោបាយ ឬដែលត្រូវរំលាយស្របតាមច្បាប់ស្ដីពី គណបក្សនយោបាយ និងគណបក្សមានអាសនៈ ក្នុងរដ្ឋសភា ដែលដឹកនាំរាជរដ្ឋាភិបាលឡើយ។ សូមជម្រាបថា ការចេញសេចក្ដីសម្រេចរបស់ គ.ជ.ប នាពេលនេះ ធ្វើឡើងក្រោយពេលតុលាការកំពូលចេញសាលដីកា កាត់រំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សមាជិកគណបក្សសង្គ្រោះជាតិចំនួន១១៨រូប មិនឲ្យធ្វើនយោបាយក្នុង…

សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱសានវាទ៖ ការស្ម័គ្រចិត្តចុះចូលពីសំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ចូលគណបក្សប្រជាជនកម្ពុជាមានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ

FN ៖ ជុំវិញការចុះចូលរបស់អតីតមន្រ្តីថ្នាក់ដឹកនាំ និងមន្រ្តីមូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិ ដែលកំពុងសម្រុកចុះចូលយ៉ាងច្រើនរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលនៅពេលនេះចំនួនបានកើនឡើងរហូតដល់ជិត៣២០នាក់នៅទូទាំងប្រទេស។ ឆ្លើយតបនឹងការកំណត់ពេលវេលានៃការចុះចូល, ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មាន​ដ៏ធំមួយនៅកម្ពុជា Fresh News ឲ្យដឹងថា ការស្ម័គ្រចិត្តចុះចូលពី សំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ចូលគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ។ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧​នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដ៏ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិប​ណ្តាញព័ត៌មាន​ Fresh News ឲ្យដឹងថា៖ «ការស្ម័គ្រចិត្តចុះជាមួយគណបក្សប្រជាជនកម្ពុជា មានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤នេះធ្វើឡើងតាមលក្ខខ័ណ្ឌរបស់គជប។…

សម្តេចតេជោ ហ៊ុន សែន៖ ការរំលាយគណបក្សសង្រ្គោះជាតិ មិនមែនជារឿងនយោបាយទេ គឺជាការអនុវត្តន៍ច្បាប់សុទ្ធសាធ និងប្រាប់ប្រទេសជាមិត្តកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការរំលាយគណបក្សសង្រ្គោះជាតិ និងការផ្អាកសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង ១១៨រូប មិនឲ្យធ្វើសកម្មភាពនយោបាយ មិនមែនជារឿងនយោបាយនោះឡើយ គឺជាអនុវត្តន៍ច្បាប់របស់កម្ពុជាសុទ្ធសាធ។ នៅចំពោះមុខកម្មករ កម្មការរិនីជិត ៥ពាន់នាក់នៅកោះពេជ្រថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរំលាយគណបក្សសង្រ្គោះជាតិ មិនបានបង្កការអសកម្មភាព ឬបញ្ហាណាមួយដល់ដំណើរការប្រទេសជាតិ និងប្រជាពលរដ្ឋនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់ប្រទេសជាមិត្តកុំលូកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក៏ដូចជាការអនុវត្តន៍ច្បាប់របស់កម្ពុជា៕