រោងចក្រធំៗចំនួន៣ទៀត ត្រូវបានអនុញ្ញាតឲ្យបង្កើតនៅកម្ពុជា ជាមួយទុនវិនិយោគជាង ៧លានដុល្លារអាមេរិក

FN ៖ រោងចក្រធំៗចំនួន៣ទៀត រួមមានរោងចក្រដំឡើងគ្រឿងចក្រ និងសម្ភារៈលើកដាក់ទំនិញផងនោះ ត្រូវបានអនុញ្ញាតឲ្យបង្កើតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង និងក្រុងព្រះសីហនុ ជាមួយទុនវិនិយោគសរុបជាង ៧លានដុល្លារអាមេរិក។ នេះបើតាមការជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ រោងចក្រទាំង៣នេះ បង្កើតការងារជូនប្រជាពលរដ្ឋជាង ៧០០កន្លែង។ យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា រោងចក្រទាំង៣ ដែលបានអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា និងត្រូវបានចុះបញ្ជីជាស្ថាពរនៅថ្ងៃនេះរួមមាន៖ ១៖ ក្រុមហ៊ុន «YNX Manufacturing Technologies Co., Ltd.» គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំគ្រឿងចក្រ និងសម្ភារៈលើកដាក់ទំនិញ ម៉ាស៊ីនខ្យល់និងម៉ាស៊ីនក្រឡឹងគ្រប់ប្រភេទ។ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២៥នាក់។ ២៖ ក្រុមហ៊ុន «Jianpan (Cambodia) Matelwork Co., Ltd.» គម្រោងបង្កើតរោងចក្រផលិតស្មាអាវ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥០០ពាន់ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន…

គ.ជ.ប អះអាងថា រហូតដល់ពេលនេះ មិនទាន់ទទួលបាន លិខិតណាមួយ ពាក់ព័ន្ធនឹងការលាលែងរបស់សមាជិក គ.ជ.ប ទេ

FN ៖ លោក សោម សូរីដា អគ្គលេខាធិការរងនៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គ.ជ.ប មិនទាន់បានទទួលលិខិតណាមួយ ពាក់ព័ន្ធនឹងការលាលែងពីតំណែងរបស់ សមាជិកគ.ជ.ប ដូចពាក្យចរាចអារ៉ាម និងបណ្តាញផ្សព្វផ្សាយនៅឡើយទេ។ ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាម និងការផ្សព្វផ្សាយថា សមាជិកគ.ជ.បមួយចំនួនកូតាខាងអតីតគណបក្សសង្រ្គោះជាតិ មានបំណងចង់លាលែងពីតំណែង ក្រោយគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ។ លោក សោម សូរីដា អគ្គលេខាធិការរងនៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ទោះជាមានព័ត៌មានបែបនោះក្តី ក៏រហូតដល់ពេលនេះ គ.ជ.ប មិនទាន់ទទួលបានដំណឹងអំពីការលាលែងរបស់សមាជិកណាម្នាក់នៅឡើយទេ។ លោកបានបន្តទៀតថា ទោះបីជាមានការលាលែងមែន ក៏មិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតដែរ ដោយសារតែក្រោយពេលលាលែងនេះ គ.ជ.ប នឹងស្នើលិខិតទៅរដ្ឋសភា ធ្វើការសម្រេចជ្រើសរើស សមាជិកថ្មី ជំនួសអ្នកដែលត្រូវលាលែង ហើយដំណើរការនេះ អាចធ្វើឡើងក្នុងអំឡុងពេល ២ទៅ៥ថ្ងៃប៉ុណ្ណោះ។ សូមបញ្ជាក់ថា ក្រោយពេលរំលាយគណបក្សសង្រ្គោះជាតិ នាថ្មីៗនេះ លោក រ៉ុង ឈុន…

គ.ជ.ប សម្រេច​​ប្រើប្រាស់​បទបញ្ជា​ និង​នីតិវិធី ពាក់ព័ន្ធនឹងការបែងចែកអាសនៈ​តំណាងរាស្ត្រ​ដែលនៅទំនេរ​!

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីសម្រេច ស្ដីពីដាក់​ឱ្យ​ប្រើប្រាស់​បទបញ្ជា​ និង​នីតិវិធី​ សម្រាប់​ការ​អនុវត្ត​មាត្រា​ ១៣៨​ស្ទួន​​ នៃ​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​​ ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ សម្រាប់អនុវត្តការងារពាក់ព័ន្ធនឹងការបែងចែកអាសនៈដែលនៅទំនេរ​។ គ.ជ.ប បានឲ្យដឹងថា ការចេញសេចក្ដីសម្រេចខាងលើនេះ គឺដើម្បីរៀបចំបែងចែកអាសនៈដែលនៅទំនេរ ក្នុងករណី​មានគណបក្សនយោបាយណាមួយ ប្រកាសបោះបង់អាសនៈរបស់ខ្លួន ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្ត្រទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀត។ គ.ជ.ប បានបន្តថា ការបែងចែកអាសនៈនេះ ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីទទួលបានលិខិត ជូនដំណឹងផ្លូវការពីរដ្ឋសភា ឬ/និង ក្រសួងមហាផ្ទៃ ទៅឲ្យគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្តទាំង២៥ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះ ចេញពីគណបក្សនយោបាយ ឬដែលត្រូវរំលាយស្របតាមច្បាប់ស្ដីពី គណបក្សនយោបាយ និងគណបក្សមានអាសនៈ ក្នុងរដ្ឋសភា ដែលដឹកនាំរាជរដ្ឋាភិបាលឡើយ។ សូមជម្រាបថា ការចេញសេចក្ដីសម្រេចរបស់ គ.ជ.ប នាពេលនេះ ធ្វើឡើងក្រោយពេលតុលាការកំពូលចេញសាលដីកា កាត់រំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សមាជិកគណបក្សសង្គ្រោះជាតិចំនួន១១៨រូប មិនឲ្យធ្វើនយោបាយក្នុង…