កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការពន្លឿនការអភិវឌ្ឍវិស័យ ICT និងចូលរួមជាមួយប្រទេស​ក្នុង​តំបន់ និងសហគមន៍អន្ដរជាតិ

FN ៖ លោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការពន្លឿន និងការអភិវឌ្ឍន៍វិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) និង ចូលរួមជាមួយប្រទេសក្នុងតំបន់ និងសហគមន៍អន្ដរជាតិ។ ការលើកឡើងបែបនេះ របស់លោកធ្វើឡើងនាឱកាសដែលលោក អញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាថ្នាក់តំបន់ស្តីពី «វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧ – ដំណើរឆ្ពោះទៅកាន់ជំនាន់ទី៥ (5G) ក្នុងតំបន់» ដោយមានការចូលរួម​ពីមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ដ្រីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)ជាច្រើនរូបផងដែរ។ លោក សុខ ពុទ្ធិវុធ បានលើកឡើងពីសារៈសំខាន់នៃការសហការគ្នា រវាងក្រសួងស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេស និងរវាងបណ្តាប្រទេសនានា នៅក្នុងតំបន់ដើម្បីធ្វើការជាមួយគ្នាឆ្ពោះទៅយុគសម័យឌីជីថល។ លោកថា ប្រទេសនីមួយៗស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ រៀងៗខ្លួន ក្នុងនោះដែរប្រទេសកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមពន្លឿនការអភិវឌ្ឍវិស័យ ICT និងការធ្វើការជាមួយគ្នាជាមួយប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ ដូចITU ហើយយើងសង្ឃឹមថា នឹងមានការសហការគ្នានៅក្នុងតំបន់ដើម្បីអភិវឌ្ឍន៍វិសាល​គមន៍ជាតិ។ លោកបានបន្ដទៀតថា សម្រាប់វេទិកាថ្នាក់តំបន់ស្តីពី…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅអូឌឹម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៥,៧៤២នាក់ មកពីរោងចក្រនានានៅតំបន់អូឌឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចចាប់ផ្តើមសម្តេចតេជោ ហ៊ុន សែន បានចែករំលែកកុសលផលបុណ្យ និងពរជ័យទាំងឡាយកើតមាននៅក្នុងពិធីបួងសួងនៅ ឯប្រាសាទអង្គរវត្តខេត្តសៀមរាប ជូនដល់កម្មករ កម្មការិនីទាំងអស់ ដែលបានចូលរួម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ថៅកែរោងចក្រ និងកម្មករ កម្មការិនី ប្រៀបដូចជាមុំចង្រ្កាន ដែលមិនអាចខ្វះជ្រុងណាមួយបាននោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងចូលរួមអបអរសាទរជាមួយកម្មករ កម្មការិនីទាំងអស់ដែលនៅសល់តែ២៥ថ្ងៃទៀតប៉ុណ្ណោះ នឹងចាប់ផ្តើមទទួលបាន ប្រាក់ឈ្នួលទៀបបំផុត១៧០ដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន ថា…

រោងចក្រធំៗចំនួន៣ថ្មីទៀត ត្រូវបានអនុញ្ញាតឲ្យបង្កើតនៅកម្ពុជា ជាមួយទុនវិនិយោគជាង ៥០លានដុល្លារអាមេរិក បង្កើតការងារជិត២០០០កន្លែង

FN​​ ៖ រោងចក្រធំៗចំនួន៣ថ្មីទៀត រួមមានរោងចក្រផលិតចំណីសត្វ, រោងចក្រគ្រឿងបង្គុំរថយន្ត និងរោងចក្រផលិតគ្រឿងបន្លាស់បរិក្ខាពេទ្យ គ្រឿងបង្គុំពុម្ពលោហៈ គ្រឿងបង្គុំប្លាស្ទីកកង្ហារម៉ូទ័រ និងបាដាង ឧបករណ៍សិនស័ររំញ័រ ត្រូវបានអនុញ្ញាតឲ្យបង្កើតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាមួយទុនវិនិយោគសរុបជាង៥០លានដុល្លារអាមេរិក។ នេះបើតាមការជូនដំណឹងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ។ រោងចក្រទាំង៣ ដែលបានអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា និងត្រូវបានចុះបញ្ជីជាស្ថាពរក្នុងខែធ្នូនេះ រួមមាន៖ ១៖ ក្រុមហ៊ុន ANT FEED CO.,LTD: គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគចំនួន ៧.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៦កន្លែង។ ២៖ ក្រុមហ៊ុន DENSO (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រគ្រឿងបង្គុំរថយន្ត, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគចំនួន ២១.៤៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨២កន្លែង។ ៣៖ ក្រុមហ៊ុន MINEBEA (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់បរិក្ខាពេទ្យ គ្រឿងបង្គុំពុម្ពលោហៈ គ្រឿងបង្គុំប្លាស្ទីកកង្ហារម៉ូទ័រ និងបាដាង…