សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអ្នកនៅពីក្រោយខ្នងករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់

FN ៖ ក្រោយពីបើកប្រតិបត្តិការទ្រង់ទ្រាយធំដែលមានកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថជិត២០០នាក់ ចុះទៅបង្ក្រាបសង្វៀនជល់មាន់ដ៏ធំ និងបើកលេងយូរឆ្នាំមកហើយ នៅលើទឹកដីឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ ជាលទ្ធផលមនុស្សមិនតិចជាង១៥០នាក់ ដែលកំពុងចូលលេងល្បែងមួយនេះ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ព្រមទាំងដកហូតរថយន្ដជាង៥០គ្រឿង និងម៉ូតូជិត២០០គ្រឿង។ ភ្លាមៗបន្ទាប់ពីករណីបង្ក្រាបសង្វៀនជន់មាន់ដ៏ធំនេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀល ថ្ងៃទី០៤ ខែធ្នូនេះ ដោយផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំបញ្ជាឲ្យអ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឲ្យខាងតែបាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មាន ការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ»។ សូមជំរាបថា ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ផ្កាយ២ អ៊ាវ ចំរើន បានបញ្ជាក់ថា ប្រតិបត្តបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីបង់ក្លាដែស ក្នុងឱកាសធ្វើសន្និសិទកាសែតរួមគ្នា នៅវិមានសន្តិភាព

FN ៖ បន្ទាប់ពីពិធីចុះហត្ថលេខាលើឯកសារចំនួន១១ ក្រោយជំនួបពិភាក្សាទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងលោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស នៅវិមានសន្តិភាព។ មេដឹកនាំទាំងពីរបានធ្វើសន្និសិទកាសែតរួមគ្នានៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ដែលមានខ្លឹមសារសំខាន់ៗ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកិច្ចពិភាក្សានាព្រឹកមិញនេះពោរពេញដោយលទ្ធផល ដែលជាផ្នែកដ៏សំខាន់សម្រាប់ការបន្តដំណើររួមគ្នា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍។ សម្តេចបន្តថា ក្នុងកិច្ចពិភាក្សានេះ បង់ក្លាដែស សំណូមពរភ្លាមៗរបស់បង់ក្លាដែស ក្លាយជាដៃគូតាមវិស័យជាមួយអាស៊ាន ហើយកម្ពុជានឹងប្រឹងប្រែងដើម្បីសម្រេចកិច្ចការនេះ។ * សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា កម្ពុជា នឹងប្រឹងប្រែងជួយឲ្យបង់ក្លាដែសក្លាយជាដៃគូពិភាក្សាជាមួយប្រទេសឥណ្ឌា។ សម្តេចតេជោ បានថ្លែងរំពឹងថា បង់ក្លាដែស និងមីយ៉ាន់ម៉ា នឹងរកឃើញរូបមន្តមួយ ដើម្បីឲ្យប្រជាជនអាចធ្វើមាតុភូមិនីវត្តន៍។ * សម្តេចតេជោ ហ៊ុន សែន បានទទួលយកសំណើរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស ក្នុងការបំពេញទស្សនកិច្ចនៅបង់ក្លាដែសជាថ្មីម្តងទៀត។ * លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស បានសម្តែងក្តីសប្បាយរីករាយចំពោះការបានមកទស្សនកិច្ចនៅកម្ពុជា ទឹកដីអរិយធម៌ដ៏ចំណាស់នៃចក្រភពអង្គរ។ * លោកស្រីនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា គឺជាមិត្តជិតខាងដ៏ជិតស្និទ្ធ ហើយមានទស្សនៈរួមគ្នាកសាងសន្តិភាពនៅក្នុងតំបន់…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មានរវាង សម្តេចតេជោ និងលោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតបង់ក្លាដេស

ថ្ងៃនេះ ជាព្រឹ​ត្តិការណ៍ប្រវត្តិសាស្រ្តមួយទៀត ក្នុងទំនាក់ទំនងកម្ពុជាជាមួយនឹងបង់ក្លាដេស។ កាលពី ១៦ ឆ្នាំមុន គឺនៅឆ្នាំ ២០០១ លោកជំទាវបានមកទស្សនកិច្ចលើកទី ១ ថ្ងៃនេះ ជាទស្សនកិច្ចលើកទី ២ របស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា។ កាលឆ្នាំ ២០១៤ ខ្ញុំមានឱកាសទស្សនកិច្ចផ្លូវការនៅសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតបង់ក្លាដេស ជាជោគជ័យមួយទៀតនៃចំណងទាក់ទងរវាងប្រទេសទាំង ២។ ថ្ងៃនេះ ដូច ដែល​អស់លោកអ្នកបានឃើញហើយថា ឯកសារជាច្រើនត្រូវបានចុះហត្ថលេខា ជាមួយនឹងសេចក្តីថ្លែងការណ៍រួម ដែលចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងទំនាក់ទំនងរវាងប្រទេសទាំង ២។ ប្រទេសទាំង ២ ក៏បានឯកភាពគ្នាជ្រើសរើសផ្លូវនៅឯទីក្រុងភ្នំពេញ និងនៅទីក្រុងដាកា ដើម្បីដាក់ព្រះនាមរបស់ព្រះបិតាជាតិរបស់កម្ពុជា និងបិតាជាតិរបស់បង់ក្លាដេស ដែលនេះជានិមិត្តរូបនៃសាមគ្គីភាពរវាងប្រទេសទាំង ២។ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការអរគុណចំពោះលោកជំទាវ ដែលខ្ញុំហៅថា ជាបងស្រី នូវការគាំទ្រទាំងឡាយដែលបង់ក្លាដេសបានផ្តល់ ចំពោះប្រជាជនកម្ពុជារយៈពេលកន្លងទៅ។ តាមរយៈទំនាក់ទំនងរវាងប្រទេស និងប្រទេស និងទំនាក់ទំនងភាពស្និទ្ធស្នាលរវាងលោកជំទាវ និងខ្ញុំ វាក៏បានរួមចំណែកទៅដល់ការបង្កើននូវទំនាក់ទំនងនេះ។ នៅក្នុងកិច្ចពិភាក្សារបស់យើង គឺពោរពេញទៅដោយលទ្ធផល ដែលនេះខ្ញុំចាត់ទុកថា ជាផ្នែកដ៏សំខាន់ដែលយើងបន្តរួមដំណើរជាមួយគ្នា ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍។ កម្ពុជាបានផ្តល់នូវការគាំទ្រភ្លាមៗ ជាមួយនឹងសំណូមពររបស់បង់ក្លាដេស នៅក្នុងការរៀបចំបង្កើតឲ្យក្លាយទៅជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ហើយកម្ពុជានឹងបន្តធ្វើការជាមួយដៃគូអាស៊ាន…