សុន្ទរកថា និងការអត្ថាធិប្បាយ ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា»

[ផ្តើមអត្ថាធិប្បាយ] ខ្ញុំ​ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! មុននឹងចូលទៅដល់ខ្លឹមសារ ខ្ញុំ​ព្រះករុណាខ្ញុំសូមប្រកាសមុនថា កាកបាទក្រហមកម្ពុជា ដែលមុននេះ ធ្លាប់ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងមួយឆ្នាំ ១ លានដុល្លារ ឥឡូវនេះ គឺសូមផ្ទេរនូវថវិកាមួយលានដុល្លារនោះមកកាន់មូលនិធិសម្រាប់មួយឆ្នាំ ១ លានដុល្លារបន្តទៀត។ សូមអបអរសាទរ។ សម្រាប់ខ្លួនខ្ញុំ និងភរិយា បានពិភាក្សាគ្នាមុននឹងចេញមកទីនេះ ក៏សូមប្រកាសផ្តល់នូវការចូលរួមវិភាគទានក្នុងមួយឆ្នាំ ៥ ម៉ឺនដុល្លារ រយៈពេល ៥ ឆ្នាំ។ ឥឡូវមានអ្នកចូលរួម ដែលបានកត់ត្រាចូលទៅក្នុងនេះ ចំនួន ៤៩ នាក់ ហើយសង្ឃឹមថានឹងមានអ្នកចូលរួមដទៃទៀត ប៉ុន្តែ ខ្ញុំនឹងបញ្ជាក់អំពីសមាជិកភាព ដែលនឹងត្រូវរៀបចំបែបណានៅក្នុងសុន្ទរកថាបកស្រាយរបស់ខ្ញុំ ដើម្បីយើងអាចកៀរគរបានទូលំទូលាយសម្រាប់ក្របខណ្ឌទូទាំងប្រទេស មិនមែនគ្រាន់តែជាសមាជិកស្ថាបនិក ឬសមាជិកកិត្តិយសនោះទេ តែយើងក៏ចង់បាននូវសមាជិកគាំទ្រផងដែរ។ [ចប់អត្ថាធិប្បាយ] ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយក្រៃលែង ដោយបានចូលរួមជាកិតិ្តយសក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា»។ ខ្ញុំឤចនិយាយបានថា ថៃ្ងនេះគឺជាថៃ្ងប្រវត្តិសាស្ត្រមួយដែលកុមារកម្ពុជានឹងបន្តទទួលបានការធានានូវការគាំពារផ្នែកសុខភាព ប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ​។ ច្បាស់ណាស់…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ព្រៃទា

សុខសប្បាយទេ? ជិតចូលឆ្នាំហើយ។ ក្មួយៗមានផ្ទៃពោះក្រោម ៥ ខែ អាចរាំបានតើ។ ពេលហ្នឹង ដឹកដៃប្តីទៅរាំតែម្តង ចាំមើលព្រមរាំជាមួយប្រពន្ធមានផ្ទៃពោះ ឬអត់? មកមិញហ្នឹង លឺថា នៅខណ្ឌហ្នឹង គេប្រឡងបវរកញ្ញាអាយុ ៦០ ឆ្នាំ ឡើង ថ្ងៃ ៣០ នេះ។ ខាងនេះសុទ្ធតែក្រោមអាយុ ៦០ ធ្វើម៉េចគ្រប់លក្ខខណ្ឌ? យាយៗនៅខាងក្រោយនេះ ទៅដាក់ពាក្យទៅ ដើម្បីប្រឡងនឹងគេ។ អាកាសធាតុប្រែប្រួល ទាំងប្រទេសយើង និងទូទាំងពិភពលោក ដំបូង ខ្ញុំស្វាគមន៍យ៉ាងកក់ក្ដៅ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសក្មួយៗជាកម្មករ កម្មការិនី ដែលបានជួបជុំគ្នានៅព្រឹកនេះ។ អាទិត្យមុន យើងបានជួបគ្នានៅទីនេះដែរ ប៉ុន្តែយើងគ្រាន់តែកត់សំគាល់ឃើញថា ធាតុអាកាសពិតជាប្រែប្រួលពិតប្រាកដមែន។ អាទិត្យមុន យើងមកទីនេះ នៅក្នុងពេលយប់ មានភ្លៀង ហើយព្រលឹមឡើងក៏មេឃស្រទុំ។ តែព្រឹកនេះ យើងមកសាជាថ្មីម្ដងទៀត រយៈពេលមួយអាទិត្យក្រោយតែប៉ុណ្ណោះ ព្រឹកនេះ គឺបើកថ្ងៃ ប៉ុន្តែហាក់ដូចជាធ្លាក់ខ្យល់ពីជើង។ ស្ថានភាពនេះ…

សុន្ទរកថា និងសង្កថា ក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាលលើកទី ៣៩

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ -សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល ជាទីមេត្រី! ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយដោយបានចូលរួមនៅក្នុងពិធី «បិទសន្និបាតសុខាភិបាលលើកទី ៣៩» ដែលបានដំណើរការអស់រយៈពេល ២ ថ្ងៃ កន្លងមកនេះ។ ជាបឋម ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រចំពោះរបាយការណ៍ បូកសរុបការងារអង្គសន្និបាត ដែលបានលើកឡើងដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសូមកោតសរសើរចំពោះលទ្ធផល នៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាជន ដែលទទួលបាននូវភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយកំពុងបន្តស្ថិតនៅលើគន្លងផ្លូវត្រូវ និងមានវឌ្ឍនភាពល្អប្រសើរ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងប្រទេសដែលបានខិតខំពុះពារជម្នះ និងព្យាយាមអនុវត្តគោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ហើយសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ជាពិសេសលទ្ធផលនៃការផ្តល់សេវាអប់រំសុខភាព ការពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនប្រជាជន កម្មករ និយោជិក ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ទន្ទឹមនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីសំណាក់ដៃគូអភិវឌ្ឍសុខាភិបាល ដោយរាប់បញ្ចូលទាំងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ឤជ្ញាធររាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ/សង្កាត់ សមាគមវិជ្ជាជីវៈ សុខាភិបាល…