ក្នុងសប្តាហ៍នេះ គម្រោងវិនិយោគតូចធំចំនួន១៧ សរុបទុនវិនិយោគជាង៥០០លានដុល្លារ ត្រូវបានអនុម័ត

FN ៖ ខណៈដែលប្រទេសធំៗនៅលើពិភពលោក ដូចជាអាមេរិក អឺរ៉ុបជាដើម កំពុងកើតមានការផ្ទុះជំងឺកូវីដ១៩នោះ សម្រាប់នៅកម្ពុជា សកម្មភាពវិនិយោគថ្មីៗនៅតែមានជាបន្តបន្ទាប់, ជាក់ស្តែងក្នុងសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការទទួលយកគម្រោងវិនិយោគ បានអនុម័តនូវគម្រោងវិនិយោគថ្មីៗចំនួន១៧ សរុបទុនវិនិយោគជាង៥០០លានដុល្លារ។ យោងតាម Facebook ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលកត់ការនូវការអនុម័តគម្រោងវិនិយោគថ្មីៗទាំង១៧នោះរួមមាន៖ ១៖ ក្រុមហ៊ុន PRECISE ELECTRIC MANUFACTURING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត Transformer និងផ្គុំដំឡើង Switchboard ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥កន្លែង។ ២៖ ក្រុមហ៊ុន JU WANG FOOTWEAR CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៦ A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៦.១លានដុល្លារអាមេរិក…

កម្ពុជាទទួលបានចំណូលជិត១៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ នៅរយៈពេល៣ខែដំបូងឆ្នាំនេះ

FN ៖ នៅរយៈពេល៣ខែដំបូង ឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូលជិត១៨លានដុល្លារអាមេរិក ពីការលក់សំបុត្រឲ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។ គ្រឹះស្ថានអង្គរបានឲ្យដឹងថា នៅរយៈពេល៣ខែ ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០២០ ភ្ញៀវបរទេសចំនួន៣៨៣៦៦៣នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ៥១.៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ចំណែកឯប្រាក់ចំណូលវិញ រយៈពេល៣ខែឆ្នាំនេះ ទទួលបានចំនួន១៧,៩១៩,៩៣១ដុល្លារ ធ្លាក់ចុះ៥០.១៦ភាគរយ។ សម្រាប់ប្រាក់ចំណូលជិត១៨លានដុល្លារនេះ ត្រូវដកចំនួនជាង៧៦ម៉ឺនដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់មូលនិធីគន្ធបុប្ផាកម្ពុជា ដើម្បីជួយសម្រួលដល់ដំណើរការព្យាបាលកុមារ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ សូមជម្រាបថា ដើម្បីអនុវត្តវិធានការ សម្រួលផលប៉ះពាល់មកលើវិស័យទេសចរណ៍ នៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមចំនួនថ្ងៃ ជូនភ្ញៀវទេសចរបរទេស ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ រាជរដ្ឋាភិបាលបានសម្រេចពន្យាររយៈពេលចូលទស្សនាតំបន់អង្គរ សម្រាប់ភ្ញៀវទេសចរបរទេស តាមប្រភេទសំបុត្រដូចខាងក្រោម៖ ១៖ សំបុត្រសម្រាប់រយៈពេល១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ ២៖ សំបុត្រសម្រាប់រយៈពេល៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ ៣៖ សំបុត្រសម្រាប់រយៈពេល៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល១០ថ្ងៃ ការអនុវត្តន៍បន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរនេះ មានរយៈពេល៤ខែចាប់ពីថ្ងៃទី២៥…

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រាប់ឲ្យអគ្គនាយកដ្ឋានគយ ចាត់វិធានការផ្អាកការនាំចេញស្រូវ និងអង្ករស

FN  ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតផ្លូវការមួយច្បាប់ ប្រាប់ដល់អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់វិធានការផ្អាកការនាំចេញស្រូវ និងអង្ករស តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០តទៅ រហូតដល់មានការជូនដំណឹងថ្មី។ ការណែនាំរបស់ក្រសួងសេដ្ឋកិច្ច ដល់អគ្គនាយកដ្ឋានគយនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ បាន ដាក់ចេញបទបញ្ជាឲ្យផ្អាកនូវការនាំចេញអង្ករស និងស្រូវ ចាប់អនុវត្តន៍ពីម៉ោង២៣៖៥៩នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ដើម្បីធានានូវសន្តិសុខស្បៀងរបស់កម្ពុជា នៅគ្រាដែលកំពុងរងនូវវិបត្តិនៃជំងឺកូវីដ១៩។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំចេញបញ្ជាឲ្យផ្អាកនាំចេញអង្ករស និងស្រូវ តែអនុញ្ញាតឲ្យនាំចេញអង្ករក្រអូបរហូតដល់មានបទបញ្ជាជាថ្មី ដើម្បីរក្សាទុកផ្គត់ផ្គង់ក្នុងស្រុក ហើយចាប់អនុវត្តន៍ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០តទៅ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការហាមឃាត់ការនាំចេញអង្ករនេះ គឺហាមឃាត់តែអង្ករស…