ក្នុងសប្តាហ៍នេះ គម្រោងវិនិយោគតូចធំចំនួន១៧ សរុបទុនវិនិយោគជាង៥០០លានដុល្លារ ត្រូវបានអនុម័ត

FN ៖ ខណៈដែលប្រទេសធំៗនៅលើពិភពលោក ដូចជាអាមេរិក អឺរ៉ុបជាដើម កំពុងកើតមានការផ្ទុះជំងឺកូវីដ១៩នោះ សម្រាប់នៅកម្ពុជា សកម្មភាពវិនិយោគថ្មីៗនៅតែមានជាបន្តបន្ទាប់, ជាក់ស្តែងក្នុងសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការទទួលយកគម្រោងវិនិយោគ បានអនុម័តនូវគម្រោងវិនិយោគថ្មីៗចំនួន១៧ សរុបទុនវិនិយោគជាង៥០០លានដុល្លារ។ យោងតាម Facebook ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលកត់ការនូវការអនុម័តគម្រោងវិនិយោគថ្មីៗទាំង១៧នោះរួមមាន៖ ១៖ ក្រុមហ៊ុន PRECISE ELECTRIC MANUFACTURING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត Transformer និងផ្គុំដំឡើង Switchboard ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥កន្លែង។ ២៖ ក្រុមហ៊ុន JU WANG FOOTWEAR CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៦ A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៦.១លានដុល្លារអាមេរិក…