ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះទៅ កាន់ តំបន់ ដែលប្រជាពលរដ្ឋរង គ្រោះ ដោយសារ ជំនន់ទឹកភ្លៀង ក្នុង ខណ្ឌដង្កោ រាជធានី ភ្នំពេញ

FN ៖ នៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន អញ្ជើញ ចុះទៅ កាន់ តំបន់ ដែលបងប្អូនប្រជាពលរដ្ឋទទួលរង គ្រោះ ដោយសារ ជំនន់ទឹកភ្លៀង ក្នុង ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំខាន់ដូចខាងក្រោម៖ * សម្ដេចតេជោ ហ៊ុន សែន បញ្ជាអាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្ដាល និងបន្ទាយមានជ័យ បន្ដយកចិត្តទុកដាក់ទៅលើកិច្ចការតាមដាន ដំណើរវិវត្តន៍នៃចរន្ដទឹកដែលហូរចូល * សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា អាទិភាពរបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺរំដោះប្រជាពលរដ្ឋចេញពីតំបន់ដែលរងគ្រោះ * សម្ដេចតេជោនាយករដ្ឋមន្ដ្រី៖ យើងត្រូវត្រៀមបម្រុងគ្រប់ខេត្តទាំងអស់ ដើម្បីរំដោះប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ខណៈប៉ុន្មានថ្ងៃទៀតនឹងជួបព្យុះ * សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា មិនត្រូវមើលងាយស្ថានការណ៍ពាក់ព័ន្ធស្ថានភាពទឹកជំនន់នេះឡើយ *…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ដែលវិនិយោគអស់ទឹកប្រាក់៨៥លានដុល្លារ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» គឺជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជាការវិនិយោគរបស់ក្រុមហ៊ុន «ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក» ដោយគ្របដណ្តប់លើផ្ទៃដីទំហំ ជាង១៣ហិកតា ជាមួយគម្របរុក្ខជាតិបៃតងចំនួន ៨៨ភាគរយ ជាមួយទុនវិនិយោគប្រមាណ ៨៥លានដុល្លារអាមេរិក។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសប្បាយរីករាយចំពោះវត្តមានមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ។ * សម្តេចតេជោ ហ៊ុន…

អគ្គរដ្ឋទូតរុស្ស៉ីថ្មី ប្តេជ្ញាពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ឲ្យមានការរីកចម្រើនរឹងមាំកាន់តែខ្លាំងឡើងគ្រប់វិស័យ

FN ៖ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovic) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ី ដែលទើបមកបំពេញបេសកកម្មនៅកម្ពុជា បានប្តេជ្ញាខិតខំប្រឹងប្រែងពង្រឹង និងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ឲ្យមានការរីកចម្រើនរឹងមាំកាន់តែខ្លាំងឡើង ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀតផងដែរ។ ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងក្រោយជំនួបនោះថា៖ លោក អាណាតូលី បូរ៉ូវីក បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ ប្រធានាធិបតីរុស្ស៉ី លោក វ្លាឌីមៀ ពូទីន ជូនចំពោះសម្តេចតេជោ ហ៊ុន សែន។ លោក បូរ៉ូវីក ក៏បានលើកឡើងពីទំនាក់ទំនង រវាងកម្ពុជា-រុស្សីដែលជាទំនាក់ ទំនងដ៏ល្អ ដែលមានលក្ខណៈជាដៃគូ ជាយូរអង្វែងមកហើយ។ លោកបន្តថាទំនាក់ទំនង…