សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីកាត់ឬសសីមា វត្តជ័យមង្គល (វត្តជ្រៃធំ)

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះឧត្តមបញ្ញា ព្រះតេជព្រះគុណ ព្រះមេគុណ ព្រះអនុគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! បងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួមជាតិ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ! ឆ្នាំនេះកាត់ប្ញសសីមាតែមួយ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយបានវិលត្រឡប់មកស្រុកស្រីសន្ធរសាថ្មីម្តងទៀត ដើម្បីប្រារព្ធកាត់ប្ញសសីមាវត្តជ័យមង្គល ហៅវត្តជ្រៃ នៅក្នុងពេលនេះ។ ថ្ងៃនេះ ក៏ជាថ្ងៃ ឧបោសថសីល ១៥ កើត ខែផល្គុន ដែលថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបានថា ប្រហែលជា ៣ ខែ មុននេះ លោក ជា ហួត ជាមួយនឹង លោក ប៉េង បានធ្វើដំណើរទៅផ្ទះរបស់ខ្ញុំ ដើម្បីពិភាក្សារិះរក តើថ្ងៃណាទៅយើង ត្រូវធ្វើពិធីបញ្ចុះសីមា? ដោយសារតែពេលនោះ យើងអត់ទាន់មានប្រក្រតិទិនសម្រាប់ឆ្នាំ​…

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងថា ការធូររលុងក្នុងការចេញបណ្ណបើកបរជាដើមចមនាំឲ្យមានគ្រោះថ្នាក់ចរាចរ ស្នើមន្ត្រីរឹតបន្តឹង

FN ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការធូររលុងក្នុងការចេញ បណ្ណបើកបរ ក៏ជាដើមចមនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរលើដងវិថីច្រើនផងដែរ។ លោករដ្ឋមន្ត្រីបានស្នើមន្ត្រីគ្រប់គ្រងលើការចេញបណ្ណ និងការប្រឡងបើកបរត្រូវរឹតបន្តឹងឲ្យបានតឹងរឹងលើការចេញបណ្ណបើកបរនេះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលមានតួនាទីជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែរនោះ លើកឡើងដូចនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៨ នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ ក្នុងកិច្ចប្រជុំនេះ ក្រៅពីការណែនាំឲ្យរឹតបន្តឹងលើការចេញបណ្ណបើកបរហើយនោះ លោកទេសរដ្ឋមន្ត្រី ក៏បា ស្នើសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ ក្នុងពេលត្រួតពិនិត្យយានយន្តដឹកជញ្ជូន តាមដងផ្លូវ ត្រូវបង្កើនការត្រួតពិនិត្យ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បណ្ណបើកបរ និងបណ្ណសម្គាល់យានយន្ត ដើម្បីធានាសុវត្ថិភាព ក៏ដូចជាបង្ការបញ្ហាគ្រោះថ្នាក់ចរាចររបស់បងប្អូនប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន គ្រប់រាជធានីខេត្តត្រូវអនុវត្ត នីតិវិធីបិទយានដ្ឋានកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដែលជាប្រភពនៃការកែច្នៃយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នាំឲ្យខូចខាតផ្លូវថ្នល់ ស្ពាន និងបង្កគ្រោះថ្នាក់ចរាចរផងដែរ។ លោកទេសរដ្ឋមន្ត្រី…

កម្ពុជា និងថៃ រួមគ្នាបញ្ចប់របាយការណ៍ផ្តល់អនុសាសន៍ កែលំអការគ្រប់គ្រងបឹង

FN ៖ ដើម្បីជួយប្រទេសកម្ពុជា និងប្រទេសថៃ គ្រប់គ្រងបឹងទន្លេសាប និងអាងទន្លេ សុងក្លា ឲ្យមានភាពល្អប្រសើរ ក្រុមការងារទ្វេភាគីមកពីប្រទេសទំាងពីរ កំពុងរួមគ្នាបញ្ចប់របាយការណ៍សំខាន់ៗចំនួន២ អំពីបទពិសោធន៍នៃការរៀនសូត្រ និងអនុសាសន៍គោលនយោបាយ សម្រាប់ឆ្លើយតបទៅនឹងការគំរាមកំហែងចម្បងៗ ដែលបឹងទាំងពីរកំពុងប្រឈម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មការទន្លេមេគង្គ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលចេញផ្សាយនោះថ្ងែនេះ។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា របាយការណ៍មួយ ក្នុងចំណោមរបាយការណ៍ទាំងពីរ នឹងចងក្រងមេរៀនដែលទទួលបានពីសកម្មភាពអនុវត្តរួមគ្នាក្នុងគម្រោងនេះ ដូចជាបទពិសោធន៍ដែលបានពីដំណើរទស្សនកិច្ចសិក្សា និងការផលិតព័ត៌មានជាវីដេអូ សម្រាប់ចែករំលែកចំណេះដឹង និងដំណោះស្រាយនៅថ្នាក់មូលដ្ឋាន ដើម្បីស្តារឡើងវិញនូវបរិមាណត្រី ត្រៀមរៀបចំសហគមន៍ទប់ទល់មហន្តរាយធម្មជាតិ ដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ និងផ្តល់សិទ្ធិអំណាចឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពរកចំណូល។ របាយការណ៍មួយទៀត បង្ហាញពីសកម្មភាពចិញ្ចឹមជីវិតរបស់សហគមន៍តាមដងទន្លេ និរន្តរភាពនៃធនធានក្នុងបឹង និងប្រព័ន្ធគ្រប់គ្រងបឹង ក្នុងគោលបំណងចងក្រងអនុសាសន៍ដែលរដ្ឋាភិបាលរបស់ប្រទេសទាំងពីរអាចយកទៅអនុវត្ត ដើម្បីធ្វើឱ្យការងារគ្រប់គ្រងបឹងអាចធ្វើទៅបានកាន់តែប្រសើរជាងមុន។ របាយការណ៍ទាំងពីរត្រូវបានរៀបចំឡើង ក្រោមគម្រោងកិច្ចសហប្រតិបត្តិការវាងបឹងទន្លេសាប និងបឹងសុងក្លា ក្រោមការផ្តល់មូលនិធិរបស់ធនគារពិភពលោក តាមរយៈគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៃគណៈកម្មការទន្លេមេគង្គ។ គម្រោងនេះគោលបំណងលើកកម្ពស់ស្ថានភាពបឹង តាមរយៈការគ្រប់គ្រងតាមសហគមន៍។ ក្នុងកិច្ចប្រជុំ នៅខេត្តសៀមរាប កាលពីថ្ងៃទី ពាក់កណ្តាល ខែ កុម្ភៈ ក្រុមការងារគម្រោងទ្វេភាគី បានផ្តោះប្តូរគំនិតយោបល់ជាច្រើន ដើម្បីបញ្ចប់របាយការណ៍ស្តីពីបទពិសោធន៍…