លោក ចម ប្រសិទ្ធ៖ «ការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប ​ជាការបោះជំហានដ៏វិជ្ជមាន​ នៃវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា»

FN ៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា ការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប គឺជាការបោះជំហានដ៏វិជ្ជមានមួយ នៃវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា។ ក្នុងនោះប្រកាសនីយបត្រតក្កកម្ម ដែលបានការពារកម្មសិទ្ធិបញ្ញា ចំពោះរបកគំឃើញនៃការច្នៃប្រឌិត និងបង្កើតបច្ចេកវិទ្យាថ្មីៗ ក៏ដើរតួនាទីចម្បង​ក្នុងការចូលរួមចំណែកពង្រឹង និងពង្រីកក្នុងកិច្ចការពារកម្មសិទ្ធិបញ្ញា និងជំរុញវិស័យសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនផងដែរ។ ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ត្រូវបានធ្វើឡើងឱកាស ដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ ស្តីពី​ការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាពប្រកាស នីយបត្រតក្កកម្មអឺរ៉ុប រវាងព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នេះ ​ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក François-Régis Hannart, Principal Director for European and International Co- operation, ជាអ្នកតំណាង​របស់ប្រធានស្ថាប័ន ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប, Mr.…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលបានជិត៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧

FN ៖ ក្នុងឆ្នាំ២០១៧កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលចូលរដ្ឋបាន១៩.៣ទ្រីលានរៀល (ប្រហែល៤.៨ពាន់លានដុល្លារអាមេរិក)។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ស្ដីពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ដថវិកា ប្រចាំឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរៀបចំឡើង នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៨ ដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនានេះ បានបញ្ជាក់ថា «ការអនុវត្តចំណូលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបានលទ្ធផលល្អ ដោយអង្គភាពក្រោមឱវាទក្រសួងប្រមូលបានប្រមាណ ១៩.៣ ទ្រីលានរៀលស្មើនឹង១០៦.១%នៃច្បាប់ ក្នុងនោះចំណូលសារពើពន្ធ (ចំណូលគយ និងរដ្ឋាករ និងចំណូលពន្ធដារ) ប្រមូលបានលើសច្បាប់៨.៤% ចំណូលមិនមែនសារពើពន្ធប្រមូលបានលើសច្បាប់៨.១% និងចំណូលមូលធនសម្រេចបានប្រមាណ៩៩.៧% នៃច្បាប់»។ សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងបន្តថា ការអនុវត្តចំណាយតាមអង្គភាពថវិកាភាគច្រើន បានល្អជាងឆ្នាំ២០១៦ ដោយការអនុវត្តកាន់តែខិតជិតឥណទានច្បាប់ លើកលែងតែករណីដែ លមានការបន្ថែមឥណទានថវិកា តាមការសម្រេចរបស់រាជរដ្ឋាភិបាល ជាពិសេសលើអន្តរាគមន៍របស់រដ្ឋ លើការជំរុញផលិតកម្ម និងទីផ្សារស្រូវអង្ករ៕

ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន អំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងជាពិសេស យុវជនជំនាន់ក្រោយ ចូលរួមឲ្យបានសកម្ម នៅក្នុងដំណើរការ ASEM

FN ៖ ប្រមុខការទូតកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានអំពាវនាវទៅដល់ គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ និងជាពិសេស យុវជន ដែលជាអ្នកជំនាន់ក្រោយ ចូលរួមឲ្យបានសកម្ម នៅក្នុងដំណើរការ របស់កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM)។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងឱកាស ថ្ងៃរំលឹកខួបប្រចាំឆ្នាំលើកទី២ នៃទិវា ASEM DAY នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ។ ASEM DAY ដែលត្រូវបានកំណត់ឡើង ដោយមេដឹកនាំនៃទ្វីបអាស៊ី និងអឺរ៉ុប ក្នុងកិច្ចប្រជុំកំពូលលើកទី១១ កាលពីខែកក្កដា ឆ្នាំ២០១៦ នៅក្នុងទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី បានដើរតួនាទីគន្លឹះ ជាវេទិកាដ៏សំខាន់តែមួយគត់ សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ី និងអឺរ៉ុប ដែលមានគោលបំណងសំខាន់ ដើម្បីពង្រឹង ភាពជាដៃគូ ជំរុញសន្តិភាព និងសន្តិសុខ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព រវាងតំបន់ទាំងពីរ និងសកលលោក។ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន…