ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួប សំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបជាង១ពាន់នាក់។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួន ៩០,៩៥០នាក់ ស្មើនឹងប្រមាណ ៧២.៣៣% នៃបេក្ខជនសរុប។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,០៤៩នាក់, និទ្ទេស B មានចំនួន ៧,២៣២នាក់, និទ្ទេស C មានចំនួន ១៩,០៥៣នាក់, និទ្ទេស D មានចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២, ៤៥០នាក់។ នៅក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយសិស្សនិទ្ទេស A រយៈពេលប្រមាណជាង២ម៉ោង,…

សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ពិធីអបអរសាទរ ខួប១០០ឆ្នាំ នៃសាសនាគ្រីស្ទនៅកម្ពុជា ព្រឹត្តិការណ៍ “មរតកដំណឹងល្អ” (១៩២៣ – ២០២៣)

[ផ្ដើមអត្ថាធិប្បាយបន្ថែម] អរគុណសន្តិភាព អាមែន! នៅសល់ ៩៨ ថ្ងៃទៀត យើងនឹងឈានឆ្ពោះទៅដល់ស៊ីហ្គេម នៅព្រះរាជាណាចក្រកម្ពុជា! [ចប់អត្ថាធិប្បាយបន្ថែម] ជាដំបូង អនុញ្ញាតឱ្យខ្ញុំសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូគង្វាល ថ្នាក់ដឹកនាំ និងបរិស័ទ នៃគ្រីស្ទសាសនាទាំងអស់ជាទីរាប់អាន! ខ្ញុំសូមយកឱកាសជួបជុំដ៏មហោឡារិក និងដោយសេចក្តីរីករាយ ជាមួយគ្រួសារគ្រីស្ទបរិស័ទ ក្នុង “ពិធីអបអរសាទរមរតកដំណឹងល្អ ១០០ ឆ្នាំ (១៩២៣-២០២៣)” នេះ ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូគង្វាល ថ្នាក់ដឹកនាំ និងបរិស័ទនៃគ្រីស្ទសាសនា នៅក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល គ្រិស្តសករាជ ២០២៣ ដែលទើបកន្លងផុតទៅថ្មីៗនេះ សូមទាំងអស់គ្នាមានសិរីសួស្តី ជួបតែសេចក្តីសុខ សេចក្តីចំរើន គ្រប់ប្រការ។ នេះគឺជាលើកទី…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា

FN ៖ សាសនាគ្រិស្តមានវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ១០០ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៣នេះ។ ដើម្បីអបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជានេះ ថ្នាក់ដឹកនាំសាសនាគ្រិស្ត បានរៀបចំពិធីអបអរសាទរដ៏ធំមួយរយៈពេលពីរថ្ងៃ នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ១០០ឆ្នាំ (១៩២៣-២០២៣)»។ ពិធីបើកព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីបិទព្រឹត្តិការណ៍ធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែមករា ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ ជាកិច្ចចាប់ផ្តើមប្រសាសន៍ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សល់តែ៩៨ថ្ងៃទៀតប៉ុណ្ណោះ ដល់ពេលកម្ពុជាធ្វើម្ចាស់ផ្ទះប្រកួតស៊ីហ្គេមហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបនៅព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី៥ហើយ រវាងសម្តេច និងគ្រិស្តបរិស័ទ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីអបអរសាទរខួប១០០ឆ្នាំនៃវត្តមានគ្រិស្តសាសនានៅកម្ពុជា គឺជាការអរគុណដល់ព្រះយេស៊ូ។…