សេចក្តីដកស្រង់សង្កថា សម្ពោធគម្រោងធ្វើអោយប្រសើរឡើង កំណាត់ផ្លូវជាតិលេខ ១ ប្រវែង ៤ គ.ម (ច្បារអំពៅ-ក្តីតាកុយ)

ព្រះតេជព្រះគុណ ព្រះមេគណ សម្តេច ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តម លោកជំទាវ ឯកឧត្តម Hidehisa Horinouchi អគ្គរដ្ឋទូតជប៉ុនប្រចំានៅព្រះរាជណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ជាទីស្រឡាញ់! រួចផុតពីបាបកម្ម ទាក់ទងនឹងផ្លូវជាតិលេខ ១ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ជាពិសេសជាមួយឯកឧត្តមអគ្គរដ្ឋទូតជប៉ុន ដើម្បីសម្ពោធដាក់អោយប្រើប្រាស់ កំណាត់ផ្លូវចំនួន ៤ គីឡូម៉ែត្រ ដែលជាដំណាក់កាលចុងក្រោយ នៃផ្លូវជាតិលេខ ១ របស់យើង។ ថ្ងៃនេះអាចចាត់ទុកថា ជាការបញ្ចប់បាបកម្មពាក់ព័ន្ធជាមួយបញ្ហាផ្លូវជាតិលេខ ១ នេះ។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ សម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយសម្រាប់ផ្លូវជាតិលេខ ១របស់យើងនេះ។ ដោយសារតែវាដល់ដំណាក់កាលនៃការបញ្ចប់ ហើយខ្ញុំព្រះករុណាខ្ញុំ គួរតែនិយាយថា ការបញ្ចប់ផ្លូវជាតិលេខ ១ នេះ…

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាទម្រាំមានថ្ងៃនេះ គឺខិតខំខ្លាំងណាស់ ជាពិសេសកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយអន្តរជាតិ

FN ៖ សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ បានលើកឡើងថា ប្រទេសកម្ពុជា ទម្រាំមានការវិឌ្ឍន៍ដូចសព្វថ្ងៃនេះ គឺយើងទាំងអស់គ្នា មានការខិតខំខ្លាំងណា ជាពិសេសការបង្កើតកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយអន្តរជាតិ។ នៅលើបណ្តាញសង្គម Facebook នៅថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូប១សន្លឹកដែលថតនៅឆ្នាំ ១៩៨៦ ដែលក្នុងរូបនេះ គឺមានរូបឪពុករបស់សម្តេច ភរិយារបស់គាត់ កូនៗ និងសហការីផងដែរ។ ជាមួយនឹងការបង្ហោះរូបថតដ៏ចំណាស់នេះ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាទម្រាំមានថ្ងៃនេះ គឺយើងបានខិតខំខ្លាំងណាស់ ជាពិសេសកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អជាមួយសហគមអន្តរជាតិ»។ សម្តេចតេជោ ហ៊ុន សែន​ បានបន្តថា «នៅប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានអូស្រ្តាលី ដើម្បីពង្រឹងទំនាក់ទំនងការបរទេសឱ្យកាន់តែរឹងមាំជាមួយប្រទេសនានាក្នុងតំបន់ នឹងជាមួយសហគមអន្តរជាតិ។ ខ្ញុំសង្ឃឹមថានឹងបានជួបជុំសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅប្រទេសអូស្រ្តាលីផងដែរ»។ ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃចាប់តាំងពីឆ្នាំ១៩៧០មក។ សង្រ្គាមកម្ពុជា បានចាប់ផ្តើមពី លោកសេនាប្រមុខលន់ នល់ ធ្វើរដ្ឋប្រហារយោធាទម្លាក់សម្តេចព្រះ នរោត្តសីហនុ នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកជាផ្លូវការ «ពិធីបុណ្យទន្លេ» លើកទី៤ ឆ្នាំ២០១៨ នៅក្រុងតាខ្មៅ

FN ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទន្លេ លើកទី៤ ប្រចាំឆ្នាំ ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ នៅខេត្តកណ្តាល។ ពិធីបុណ្យទន្លេលើកទី៤ នៅឆ្នាំនេះត្រូវបានរៀបចំចាប់ពីថ្ងៃទី០៩ ដល់១១ ខែមីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ទន្លេសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍»។​ បុណ្យនេះត្រូវបាន​ក្រសួង​ទេ​ចរណ៍​បាន​រៀបចំឡើង ដើម្បី​ជំរុញឲ្យ​មាន​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅកាន់​ខេត្ត​នៅ​ដង​ទន្លេ នៃ​ប្រទេស​កម្ពុជា, លើកកម្ពស់ផលិតផលតាមដងទន្លេ និងលើកកម្ពស់ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង​ផងដែរ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បុណ្យទន្លេជាការរំលឹកដល់ប្រវត្តិនារីខ្មែរ ដែលត្រូវបាននិទានមានប្រភពជានាងនាគ។ ដូច្នេះសម្តេចសង្ឃឹមថា នឹងមិនមានការប្រមាថដល់នាគនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ពិតជាមានភ័ព្វសំណាងណាស់ ដែលក្រៅពីប្រាង្គប្រាសាទ គឺនៅមានសមុទ្រ ទន្លេបឹងបួរជាច្រើនទៀត សម្រាប់បម្រើដល់វិស័យកសិកម្ម វារីវប្បកម្ម…