កម្ពុជានាំចេញជ័រកៅស៊ូ បានជិត៣ម៉ឺនតោន ទទួលចំណូលជាង៤០លានដុល្លារ នៅ២ខែ ដំបូងឆ្នាំនេះ

FN ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ថា នៅរយៈពេល២ខែដំបូងឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាបាននាំចេញជ័រកៅស៊ូ បានចំនួន​ជិត៣ម៉ឺនតោន ទទួលបានចំណូលជាង៤០លានដុល្លារអាមេរិក។ យោងតាមរបាយការនៅខែកុម្ភៈ ឆ្នាំ២០១៨ ការបញ្ចេញលក់ជ័រកៅស៊ូមានត្រឹមតែ៩៦៤៣តោនប៉ុណ្ណោះ ដែលធ្លាក់ចុះ៤៩% បើធៀបនឹងរយៈពេលដូច​គ្នាឆ្នាំ២០១៧។ ដោយឡែកចំពោះតម្លៃនៃការបញ្ចេញលក់នៅខែកុម្ភៈ ជាមធ្យមជ័រកៅស៊ូ១តោនថ្លៃ១៥២១ដុល្លារ។ ដូច្នេះសរុបទឹកប្រាក់នៃការនាំចេញ​នៅខែកុម្ភៈ មានទឹកប្រាក់ជាង១៤លានដុល្លារអាមេរិក។ ចំណែកឯនៅខែមករា ឆ្នាំ២០១៨ ការបញ្ចេញលក់ជ័រកៅស៊ូមានចំនួន១៨៧៨៣តោន ដែលតម្លៃក្នុង១តោនជាមធ្យម១៤៤០ដុល្លារ ដូច្នេះក្នុងខែមករា សរុបតម្លៃនៃការនាំចេញជ័រកៅស៊ូ ទទួលបានទឹកប្រាក់ជាង២៧លានដុល្លារ។ សូមជម្រាបថា រហូតមដល់ពីនេះកម្ពុជា មានដីចំការកៅស៊ូសរុបមានចំនួន ៤៣៦,៨១២ ហិកតា ដែលក្នុងនោះ៖ ផ្ទៃដីចៀរជ័រមានចំនួន ១៧១,០៦៣ ហិកតា ស្មើនឹង ៣៩.១៦% និងផ្ទៃដីថែទាំមានចំនួន ២៦៥,៧៤៩ ហិកតា ស្មើនឹង៦០.៨៣%។ រាជរដ្ឋាភិបាលបានកំណត់គោលដៅផលិតជ័រកៅស៊ូ​ ឲ្យ២៩ម៉ឺនតោននៅឆ្នាំ២០២០។ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១៦ ជាប្រទេសដែលផលិតជ័រកៅស៊ូធម្មជាតិច្រើនលើពិភពលោក៕

រដ្ឋមន្ត្រីការងារអះអាងថា កាណាដានៅបន្តទិញសម្លៀកបំពាក់ពីកម្ពុជា និងសរសើរកម្ពុជា ជាប្រទេសគំរូក្នុងការអនុវត្តលក្ខខណ្ឌការងារ

FN ៖ តំណាងប្រទេសកាណាដា បានបញ្ជាក់នៅចំពោះមុខលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា ប្រទេសដ៏ធំមួយនេះ មិនត្រឹមតែនៅបន្តការបញ្ជាទិញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ពីកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចនឹងបន្ថែមការបញ្ជាទិញផលិតទាំងនោះពីកម្ពុជាទៀតផង។ ដំណឹងដ៏វិសេសនេះ ត្រូវបានបញ្ជាក់ដោយលោករដ្ឋមន្ត្រី អ៉ិត សំហេង ក្រោយបញ្ចប់ជំនួបជាមួយលោកស្រី ដូនីកា ផូតទី ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដែលមាននិវាសដ្ឋាននៅទីក្រុងបាងកក នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។ លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «កាណាដាក៏ជាប្រទេសមួយ ដែលទិញទំនិញផ្នែកវាយនភណ្ឌពីកម្ពុជាដែរ ហ្ចឹងគាត់បានស្វែងយល់ពីលក្ខខណ្ឌការងារ គោលនយោបាយចំពោះសិទ្ធិសេរីភាព នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ហើយភាគីកាណាដាក៏បានវាយតម្លៃខ្ពស់ថា កម្ពុជាអាចចាត់ទុកជាគំរូមួយ នៅក្នុងការអនុវត្តលក្ខខណ្ឌការងារ។ គេបានដកការបញ្ជាទិញនេះ នៅប្រទេសខ្លះ ប៉ុន្តែកម្ពុជាអត់ទេ ពោលនៅតែបន្ត»។ លោករដ្ឋមន្ត្រីបន្តថា ទោះបីទំហំទឹកប្រាក់ដែលកាណាដាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ពីកម្ពុជា មិនទាន់ឡើងខ្ពស់ដូចទីផ្សារធំៗក៏ពិតមែន ប៉ុន្តែវាជាការចាប់ផ្ដើមដ៏ល្អមួយ ដែលភាគីកាណាដាបានអនុគ្រោះសម្រាប់ការនាំចេញពីកម្ពុជាចូលប្រទេសខ្លួន។ រហូតមកដល់បច្ចុប្បន្ននេះ ទំហំទឹកប្រាក់ដែលកាណាដាបញ្ជាទិញផលិតផលទាំងនេះពីកម្ពុជា មានជាង៩០លានដុល្លារ។ លោកបន្តបែបនេះទៀតថា ប្រទេសកាណាដា អាចនឹងបន្ថែមការបញ្ជាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ពីកម្ពុជាទៀតផង។ ក្នុងជំនួបនោះ ភាគីកម្ពុជា-កាណាដា ក៏បានពិភាក្សាគ្នាអំពីការអភិវឌ្ឍធនធានមនុស្ស បណ្ដុះបណ្ដាលបច្ចេកទេស…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី

FN ៖ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី។ នៅក្នុងជំនួប​នោះសម្តេចបានប្រើប្រាស់ពេលវេលាម៉ោងប្រមាណជិត៣ម៉ោង ក្នុងការសំណេះសំណាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរសម្តេចទៅអូស្ត្រាលី មិនមែនជាដំណើរឯកជនទេ ជាដំណើរផ្លូវរដ្ឋ ដូច្នេះការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋនៅអូស្ត្រាលី គឺស្មើនឹងការគាំទ្រជាតិទាំងមូល។ ផ្ទុយទៅវិញសម្រាប់អ្នកដែលប្រឆាំងដំណើរសម្តេច គឺស្មើនឹងការប្រឆាំងនឹងជាតិរបស់ខ្លួនឯង។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរគ្រប់រូប ដែលបានគាំទ្រសម្តេចនៅក្នុងប្រទេសអូស្ត្រាលី។ * សម្តេចតេជោ បានថ្លែងថា សម្តេចមានមោទនភាពសម្រាប់បងប្អូនខ្មែរនៅអូស្ត្រាលី បើទោះបីអ្នកខ្លះបានទៅរស់នៅអូស្ត្រាលីតាំងពីសម័យសង្គ្រាម ឬទើបទៅនៅថ្មី ហើយអ្នកខ្លះបានចូលសញ្ជាតិអូស្ត្រាលីទៅហើយក្តី ប៉ុន្តែមិនបានភ្លេចជាតិរបស់ខ្លួននោះឡើយ។ * ឆ្លើយតបការទាមទារឲ្យប្រជាពលរដ្ឋនៅក្រៅប្រទេសអាចចូលរួមបោះឆ្នោតបាននោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាស្ថិតនៅលើប្រព័ន្ធបោះឆ្នោតរបស់កម្ពុជា។ បើតាមសម្តេចតេជោ ការបោះឆ្នោតនៅកម្ពុជា គឺយកប្រព័ន្ធសមាមាត្រតាមខេត្ត ដូច្នេះសម្តេចបានចោទសួរថា…