កម្ពុជានាំចេញដំឡូងមី ស្វាយចន្ទី ពោត ចេក ស្វាយ និងម្រេច បាន១.៤លានតោន នៅ៥ខែដំបូងឆ្នាំនេះ !

FN ៖ រយៈពេល៥ខែដំបូង ឆ្នាំ២០២០នេះ ក្រៅពីនាំចេញអង្ករ និងស្រូវ កម្ពុជាបាននាំចេញដំឡូងមីក្រៀម ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ផ្លែចេកស្រស់ ផ្លែស្វាយស្រស់ និងម្រេច បានប្រមាណ១.៤លានតោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម តាមរយៈ Facebook ផ្លូវការរបស់ខ្លួនបានបង្ហោះរបាយការណ៍ នៃលទ្ធផលការនាំចេញផលិតផលកសិកម្មមួយចំនួន ក្រៅពីអង្ករ/ស្រូវ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ (ក្នុងដំណាក់កាល នៃការរីករាលដាលសកលនៃមេរោគកូវិដ ១៩) សម្រេចបានដូចខាងក្រោម៖ ១៖ ចំណិតដំឡូងមីក្រៀមនាំចេញបាន ៩៩៦ ២៩០ តោន កើនឡើងប្រមាណ ៨៨ ២៩០ តោន ស្មើនឹង ៩.៧២% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ៩០៨ ០០០ តោនប៉ុណ្ណោះ។ ២៖ ម្សៅដំឡូងមីនាំចេញបាន…

ក្នុងខែឧសភា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន២០ ទុនវិនិយោគជិត៥០០លានដុល្លារ

FN ៖ យោងតាមតួលេខដែលកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា នៅក្នុងខែឧសភា ឆ្នាំ២០២០ មានគម្រោងវិនិយោគថ្មីចំនួន២០គម្រោង ត្រូវបាន CDC អនុម័តឲ្យដំណើរការវិនិយោគនៅកម្ពុជា ដែលសរុបទុនវិនិយោគមានជិត៥០០លានដុល្លារអាមេរិក។ គម្រោងវិនិយោគថ្មីៗទាំង២០នោះរួមមាន៖ ១៖ ក្រុមហ៊ុន POLY TIMPEX (CAMBODIA) ENTERPRISE CO., LTD. គម្រោងបង្កើតរោងចក្រផលិតវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០០កន្លែង។ ២៖ ក្រុមហ៊ុន SURE FANCY LEATHER GOODS MANUFACTURER CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៣កន្លែង។ ៣៖ ក្រុមហ៊ុន CAM M J AGRICULTURAL…

អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យ ដែលមិនទាន់បង់ពន្ធរួសរាន់មកប្រកាសបង់ពន្ធ ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា !

FN  អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ តាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «ចំពោះការខកខាន មិនបានដាក់លិខិតប្រកាសបង់ពន្ធ ទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន»។