សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ (ស្ពានភ្ជាប់និស្ស័យ) និងការប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ 71C

ឯកឧត្តម វ៉ាង វិនធាន(Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជា មានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់ក្រូចឆ្មារ, បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ 71C ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីធ្វើពិធី ទី១ គឺសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង ១.១៣១ ម៉ែត្រ និងទី ២ ការប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៧១C ប្រវែង ១១៤ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានទាំងសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ សម្តែងគារវកិច្ចគោរពចំពោះបងប្អូនជនរួមជាតិ ដែលនៅស្រុកស្ទឹងត្រង់ និងនៅស្រុកក្រូចឆ្មារ។ ខ្ញុំនៅចាំបានថា នៅពេលដែលបើកការដ្ឋាន គឺយើងបើកការដ្ឋាននៅទីនេះ ហើយយើងក៏មានគម្រោងពេលសម្ពោធ គឺនៅត្រើយខាងក្រូចឆ្មារឯណោះ ប៉ុន្តែដោយសារតែស្ថានភាពទីតាំងមិនអំណោយផល យើងក៏ត្រូវធ្វើការសម្ពោធនៅទីកន្លែងដដែល។ នេះមិនមែនជាស្រុកនិយមដែលខ្ញុំជាអ្នកស្រុកស្ទឹងត្រង់ ហើយបោះបង់ចោលអ្នកស្រុកក្រូចឆ្មារនោះទេ។ អម្បាញ់មិញ ខ្ញុំក៏បានក្រឡេកមើលឃើញនូវសាច់ញាតិរបស់ខ្ញុំ បងប្អូនជីដូនមួយ ជាជីទួតមួយនៅខាងស្រុកស្ទឹងត្រង់ ដែលមកពីខាងពាមកោះស្នា ហើយក៏មានសាច់ញាតិមួយចំនួនមកពីខាងក្រូចឆ្មារនេះផងដែរ។ ស្ពានភ្ជាប់និស្ស័យ ថ្ងៃនេះ…

សុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៤

ចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ; ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio),  នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន; ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ជាកិច្ចចាប់ផ្តើម, ខ្ញុំសូមសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅជូនចំពោះ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន ក្នុង កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៤។ ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានេះ, ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តរបស់យើង នៅក្នុងរយៈពេល ៤៨ ឆ្នាំ កន្លងមក និងសូមចូលរួមចែករំលែកនូវទស្សនាទានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រត្តិ-បត្តិការ និងទិសដៅទៅអនាគតរវាងអាស៊ាន-ជប៉ុន ដូចខាងក្រោម៖ ទី១. ការគាំទ្រយ៉ាងមុតមាំរបស់ជប៉ុនទៅលើកិច្ចខំប្រឹងប្រែងរបស់បណ្តាប្រទេសអាស៊ាន នៅក្នុងការ-ប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជាសក្ខីភាពនៃភាពរឹងមាំ និងភាពធន់នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ជប៉ុន ទោះ បីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ, កម្ពុជាសូមអរគុណជប៉ុន…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! ការជួបជុំសាកល្បងតាមបែបគន្លងថ្មី, ថ្ងៃទី ០៤ មេសា សម្ពោធអាគារក្រសួងដែនដី ថ្ងៃនេះយើងជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការដឹកជញ្ជូន ព្រមទាំងកម្មវិធីមួយចំនួនផ្សេងទៀត។ ខ្ញុំសុំយកឱកាសនេះ ជាមួយឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ ចូលដល់ឆ្នាំ ២០២១ សុំជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្អូនជនរួមជាតិសូមជួបប្រទះតែពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ការជួបជុំថ្ងៃនេះ គឺជាការជួបជុំសាកល្បងនូវសមយុទ្ធមួយ ទាក់ទិនជាមួយការរស់នៅជាប្រក្រតី ឬការធ្វើការងារជាប្រក្រតីតាមគន្លងថ្មី នោះគឺការរៀបចំពិធីរបស់យើងនៅថ្ងៃនេះ ដែលខ្ញុំបានទទួលសំណូមពរពីខុទ្ទកាល័យរបស់ខ្ញុំទៅលើការរៀបចំ តើរៀបចំរបៀបម៉េច? មានជម្រើស ២៖ ជម្រើសទីមួយ គឺរៀបចំនៅទីវាលបែបនេះ និងជម្រើសទីពីរ គឺរៀបចំនៅក្នុងអាគារខាងលើតែម្ដង។ ខ្ញុំចង់សាកល្បងជម្រើសទីមួយនៃការរៀបចំរបស់យើង ដោយយើងចាប់ផ្ដើមរៀបចំហាក់ដូចជាសមយុទ្ធមួយ បង្ហាញទៅទីកន្លែងដទៃទៀត ស្ដីអំពីការធ្វើការជាប្រក្រតីតាមបែបគន្លងថ្មីក្នុងសម័យ COVID-19 របស់យើង។ ទីធ្លានេះអាចដាក់មនុស្ស ៥…