កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទអន្តរជាតិ គណៈកម្មការទន្លេមេគង្គ រយៈពេល២ថ្ងៃ

FN ៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានប្រារព្វរៀបចំសន្និសីទអន្តរជាតិគណៈកម្មការទន្លេមេគង្គ រយៈពេល០២ថ្ងៃ នាថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាសៀមរាប និងសាលសន្និសីទក្រុងសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ «ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បី សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងអាងទន្លេមេគង្គ»។ សន្និសីទអន្តរជាតិ មានអ្នកចូលរួម ចំនួនប្រមាណជាង៤០០នាក់ ជាមន្រ្តីមកពីបណ្តាប្រទេសតាមដងទន្លេមេគង្គ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដៃគូអភិវឌ្ឍ ស្ថាប័នហិរញ្ញវត្ថុ អង្គការតំបន់និងអន្តរជាតិ អង្គការអាងទន្លេនានា គ្រឹះស្ថានសិក្សាស្រាវជា្រវ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ព្រមទាំងដៃគូពាក់ព័ន្ធផ្សេងទៀត។ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសបើកសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ។ លោក លឹម គានហោ បានថ្លែងថា កម្ពុជា ពិតជាមានកិត្តិយសដ៏ធំធេង ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិគណៈកម្មការទន្លេមេគង្គ ដែលមានវត្តមាន អ្នកចូលរួមដ៏ច្រើនកុះករ ដែលមានមកពីប្រទេសក្នុងតំបន់មេគង្គ និងពីជុំវិញពិភពលោក និងបាន សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់អ្នកចូលរួមទាំងអស់ ដែលបានចូលរួមក្នុងសន្និសីទអន្តរជាតិ នាពេលនេះ។ លោករដ្ឋមន្រ្តី បានលើកឡើងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គថ្នាក់នាយករដ្ឋមន្រ្តី…

លោក ហ៊ុន ម៉ាណែត៖ វិស័យសុខាភិបាល​នៅកម្ពុជា បច្ចុប្បន្នស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក

FN ៖ លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបរណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា វិស័យសុខាភិបាលនៅកម្ពុជា បានដើរស្មើមុខស្មើមាត់ជាមួយ បណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោក ទោះបីកម្ពុជាទើបឆ្លងផុតពីភ្លើងសង្គ្រាមស៊ីវិល ក្នុងរយៈពេលយ៉ាងខ្លីក៏ដោយ។ លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព ពិធីប្រគល់សញ្ញាបត្រដល់ថ្នាក់វេជ្ជបណ្ឌិត ទន្តបណ្ឌិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូននិស្សិតជ័យលាភី នៅសាកលវិទ្យាល័យ អន្តរជាតិ (IU) ចំនួន៤៣១នាក់ ដោយមានការចូលរួមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក កឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ផងដែរ។ លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ក្រោមដំបូលសន្តិភាពបច្ចុប្បន្ននេះ វិស័យសុខាភិបាល យើងជាខ្មែរឥឡូវទៅបរទសស្មើមុខ ស្មើមាត់»។ លោក ហ៊ុន​ ម៉ាណែត បានបន្តថា បើប្រៀបធៀបកាលពិអតីតកាលនិស្សិតខ្មែរ…

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញសំណើ៥ចំណុច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទេសមហាអនុតំបន់មេគង្គ

FN ៖ ក្នុងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកជាសំណើចំនួន៥ទៅអង្គប្រជុំឲ្យផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសមហាអនុតំបន់មេគង្គឲ្យកាន់តែល្អប្រសើរថែមទៀត។ នៅចំពោះមេដឹកនាំប្រទេមហាអនុតំបន់មេគង្គ៥ផ្សេងទៀត (ចិន ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា) សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ ភាពប្រកួតប្រជែង និងការកសាងនូវសហគមន៍តំបន់ដែលមានសុខសន្តិភាព វិបុលភាព និងសាមគ្គីភាព។ សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ដែរថា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ ក៏ជាផ្នែកមួយនៃការតភ្ជាប់អាស៊ានផងដែរ ក្នុងគោលដៅកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ លើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាជន និងប្រែក្លាយមហាអនុតំបន់មេគង្គទៅជាចំណុចស្នូលនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ បាននិងកំពុងជួយដល់ប្រទេសជាសមាជិកទាំងអស់ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ជាពិសេសការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គនេះ។ ទន្ទឹងនឹងជោគជ័យកើតចេញពីកិច្ចសហប្រតិបត្តិការនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមើលឃើញពីបញ្ហាប្រឈមមួយចំនួនផងដែរ។…