«២០២២ ឆ្នាំមិនធម្មតាសម្រាប់ការទូតរបស់កម្ពុជា៖ ប្រធានប្ដូរវេនអាស៊ាន និងប្រឈមបញ្ហាធំៗស្មុគស្មាញ និងច្រើនបំផុត», សុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាទបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយត្រូវអាក់ខានរយៈពេល ២ ឆ្នាំ ដោយសារជំងឺរាលដាលកូវីដ-១៩។ ខ្ញុំសូមស្វាគមន៍វត្តមានរបស់សម្ដេច ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នសិក្សាស្រាវជា្រវ និងសារព័ត៌មាន ក្នុងពិធីដ៏សំខាន់នេះ។ ក្នុងឱកាសនេះ ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង​ និងសមិទ្ធផលសំខាន់ៗជាច្រើន ដែលថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកក្រសួងការបរទេសសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ។ ខ្ញុំក៏សូមសំដែងការកោតសរសើរចំពោះវិភាគទានដ៏សំខាន់ និងដ៏សកម្មរបស់ក្រសួង-ស្ថាប័ន និងអង្គភាពទាំងមូល ដែលបានចូលរួមចំណែកkក្នុងការធ្វើឲ្យឆ្នាំ ២០២២ ក្លាយជាឆ្នាំជោគជ័យធំបំផុតមួយក្នុងការទូតរបស់កម្ពុជាយើង។ សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ដូចដែលបានលើកឡើងក្នុងរបាយការណ៍សង្ខេបរបស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិអម្បាញ់មិញនេះ អង្គសន្និបាតបានពិនិត្យពិភាក្សាសភាពការណ៍តំបន់ និងពិភពលោក ឈានទៅវាយតម្លៃអំពីឥទ្ធិពល និងផលប៉ះពាល់នៃការប្រែប្រួលយ៉ាង​ជ្រាលជ្រៅ និងស្មុគស្មាញនៃភូមិសាស្រ្តនយោបាយ យុទ្ធសាស្រ្ត និងសេដ្ឋកិច្ច មកលើតំបន់ និងប្រទេសកម្ពុជាយើង និងបាន​ពិចារណា រិះរកក្នុងការជំរុញ​នូវការកែទម្រង់ស្ថាប័នបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់យើង។ ពិតណាស់ ឆ្នាំ២០២២…

សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៥ ឆ្នាំ ២០២៣” និង “ពិធីសំណេះសំណាលជាមួយសិល្បករសិល្បការិនីទូទាំងប្រទេសលើកទី ៤

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលមានវត្តមាននៅទីនេះ ក៏ដូចជាកំពុងទស្សនាការផ្សាយផ្ទាល់ ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករ-សិល្បការិនី សាស្រា្ដចារ្យ អ្នកគ្រូ លោកគ្រូ លោក លោកស្រី និងបងប្អូន កូនក្មួយដែលជាអ្នកសិល្បៈទាំងអស់​ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយដែលបានមកជួបជុំដោយផ្ទាល់ជាមួយមហាគ្រួសារអ្នកសិល្បៈ វប្បធម៌ប្រមាណ ៤ ពាន់នាក់ ក្នុងឱកាសប្រារព្ធ “ទិវាវប្បធម៌​​ជាតិ៣មីនា លើកទី២៥ ឆ្នាំ២០២៣” រួមជាមួយនឹង “ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនីទូទាំងប្រទេសលើក​ទី៤” ។ ក្នុងឱកាសនេះ ខ្ញុំក៏សូមចូលរួមអបអរចំពោះព្រឹទ្ធាចារ្យមរតកមនុស្សរស់ចំនួន ៩ រូប ដែលបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះ- រាជាណាចក្រកម្ពុជាប្រោសប្រទានគោរមងារថ្នាក់ជាតិក្នុងពេល ដែលជាការសបញ្ជាក់នូវព្រះរាជហឫទ័យយកចិត្តទុកដាក់ជា     ទីបំផុតចំពោះធនធានមនុស្សនៅក្នុងវិស័យវប្បធម៌ជាតិ ។ ជាការពិតជំនួបក្នុងកម្រិតទ្រង់ទ្រាយធំបែបនេះ ត្រូវបានអាក់ខានអស់រយៈពេល ២ ឆ្នាំ ដោយសា​រ​​វិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែយ៉ាងណាក្ដី ខ្ញុំបានដាក់ចេញសារាចរណែនាំឱ្យ​ក្រសួង​វប្បធម៌​ និង វិចិត្រសិល្បៈ ក្រសួងស្ថាប័នស្ថានតំណាង​កម្ពុជានៅបរទេស និងភាគីពាក់ព័ន្ធបន្តរៀបចំកម្មវិធី​ដើម្បីរំលឹក និងអបអរទិវាវប្បធម៌ជាតិដោយក្នុងឆ្នាំ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និង​និស្សិត​ជាង ៥ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិ​បណ្តុះ​បណ្តាលបច្ចេក​ទេស។ ពិធីប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វា។ បើតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន តែងបាន​ផ្តល់​កិត្តិយស​អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិត​ ដែល​បញ្ចប់​​ការសិក្សាពីវិទ្យា​ស្ថាន​​ជាតិបណ្តុះបណ្តាលបច្ចេកទេស។ ក្នុងនោះសម្តេចតេជោ ធ្លាប់បាន​អញ្ជើញ​ជាអធិបតីចំនួន​ ៤លើក​​រួច​ហើយ។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ ជាកិច្ចចាប់ផ្តើមសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន រំលឹកថា នៅសល់ ៦៧ថ្ងៃទៀតប៉ុណ្ណោះ ដល់ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីឆ្នាំ១៩៩៦ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស…