សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

សូមក្រាបថ្វាយបង្គំ ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ហាត់ប្រាណទុកអោយហើយ កម្មវិធីច្រើន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមនូវក្នុងការចែកសញ្ញាបត្រជូនជ័យលាភី ចំនួន ៣.៩៥៩ នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ថ្ងៃនេះ គឺស្អកក​បន្តិច ប្រហែលជាបញ្ហាបណ្តាលមកពីហាត់ប្រាណជ្រុលពីម្សិលមិញនេះ។ គួរតែនិយាយដែរ … រឿងជញ្ជីង …ជញ្ជីងខ្ញុំយកទៅដល់ថ្នាក់នាយកដ្ឋានមាត្រសាស្ត្ររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប៉ុន្តែឃើញថាខុសគ្នាទំាងអស់។ ជញ្ជីងដែលយកមកថាត្រូវហ្នឹង គឺខុសតែម្តង។ គ្រាន់តែអាត្រូវបីខុសគ្នាទំាងបី ​…។ ម្សិលមិញ ហាត់ៗទៅ មកថ្លឹងនឹងជញ្ជីងទិញបានថ្មី ខុសគ្នាដាច់ស្រឡះតែម្តង … រាងចុះគីឡូវាធ្ងន់បន្តិច ដោយសារតែម្សិលមិញរត់រហូតទៅដល់ ៨០ នាទី ឯណោះ ហើយទម្លាក់កាឡូរីរហូតទៅដល់ជិត ៩០០។ ដូច្នេះ វាធ្វើឱ្យធ្លាក់ខ្លំាង។ ព្រឹកមិញនេះចេញមក ថ្លឹងនៅសល់តែក្រោម ៧១ (គីឡូ) …។ ថ្ងៃនេះ មិនជានិយាយច្រើនទេ។ ថ្ងៃនេះ…

គ.ជ.ប កំណត់តួនាទី និងភារកិច្ចសម្រាប់អ្នកសង្កេតការណ៍ ក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃ​នេះ បានចេញសេចក្តីប្រកាសមួយ ដោយបង្ហាញពីតួនាទី និងភារកិច្ចសម្រាប់អ្នកសង្កេតការណ៍ ក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិ៥ ពីព្រែកក្តាម ដល់ខេត្តពោធិ៍សាត់

FN ៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ហ៊ីដេហ៊ីសា ហូរីនូឈី (Hidehisa HORINOUCHI) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ប្រវែង ១៣៥.២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ​ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទករថា ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិ៥ ពីព្រែកក្តាម ដល់ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលត្រូវតែសន្សំលុយសម្រាប់ធ្វើផ្លូវ ធ្វើស្ពាន សាលារៀន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា។ ជាពិសេសទុកសម្រាប់ធ្វើជាបដិភាគ…