ប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានក្រោយពិធីបិទកិច្ចប្រជុំ CLMV លើកទី៩

នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៨ បន្ទាប់ពីពិធីបិទនៃកិច្ចប្រជុំ CLMV រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ CLMV និងផែនការសកម្មភាពសំខាន់ៗ។ ថ្លែងទៅកាន់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាមានកិត្តិយសណាស់ ដោយបានធ្វើជាប្រធានកិច្ចប្រជុំកំពូល CLMV លើកទី ៩ នេះ ហើយកិច្ចប្រជុំនេះ គឺទទួលបាននូវភាពជោគជ័យ ជាមួយនឹងសេចក្តីថ្លែងការណ៍រួមក្រោមមូលបទ “ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា” ។ សម្តេចតេជោបន្តថា នេះគឺជាលើកទីមួយហើយដែលកិច្ចប្រជុំ CLMV ត្រូវបានរៀបចំឡើងដោយប្រទេសថៃ និងដឹកនាំដោយកម្ពុជា។ សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលថៃសម្រាប់ការសម្របសម្រួលក្នុងកិច្ចប្រជុំនេះ។ ក្នុងរយៈពេល ១៤ ឆ្នាំកន្លងទៅ បន្ទាប់ពីការបង្កើត CLMV ប្រទេស CLMV បានទទួលនូវវឌ្ឍនភាពជាច្រើន ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ…

ប្រធាន គ.ជ.ប ពន្យល់ពីរបៀបជៀសវាងការលួចបន្លំសន្លឹកឆ្នោត ដល់ពលរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានពន្យល់ពីរបៀបជៀសវាងការ លួចបន្លំសន្លឹកឆ្នោត ដល់ពលរដ្ឋសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ។ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងបែបនេះ នៅក្នុងពិធីបញ្ជ្រាបការយល់ដឹងពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ជូនដល់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងសាស្រ្តាចារ្យ១៧០០នាក់ នៅវិមានចម្រើនសេរីមង្គល ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។ លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ការលួចបន្លំសន្លឹកឆ្នោត គឺជាការរំលោភបណ្តាបទដ្ឋានប្រព័ន្ធបោះឆ្នោតសំដៅធានា ឬជួយបង្កើនលទ្ធផល សំឡេងឆ្នោតឱ្យគណបក្សនយោបាយណាមួយ។ ការលួចបន្លំសន្លឹកឆ្នោតអាចកើតមានឡើងក្នុងការអនុវត្តនៅដំណាក់កាលនីមួយៗ នៃការបោះឆ្នោត៕

គ.ជ.ប៖ បណ្ណព័ត៌មានអ្នកបោះឆ្នោត ជាង៣លានសន្លឹក ត្រូវបានចែកដល់ប្រជាពលរដ្ឋ គិតត្រឹមថ្ងៃ១២ មិថុនា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសថា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បណ្ណព័ត៌មានអ្នកបោះឆ្នោតចំនួន៣,២៣៥,១១២សន្លឹក ត្រូវបានគ.ជ.បចែកដល់ដៃប្រជាពលរដ្ឋជាអ្នកបោះឆ្នោតនៅទូទាំងប្រទេស។ តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងចំណោមបណ្ណព័ត៌មានអ្នកបោះឆ្នោតសរុប ៨,៣៨០,២១៧សន្លឹក គ.ជ.ប បានចែកដល់ដៃអ្នកបោះឆ្នោតនៅទូទាំងប្រទេសបានចំនួន ៣,២៣៥,១១២នាក់ហើយ ស្មើនឹង ៣៨,៦០ភាគរយ នៃចំនួនបណ្ណព័ត៌មានអ្នកបោះឆ្នោតសរុប។ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមបណ្ដាភូមិប្រជាពលរដ្ឋ ធ្វើឡើងចាប់ពីថ្ងៃទី០៦ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧។ លោកបន្តថា ប្រសិនបើចែកមិនទាល់អស់ទេ បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ នឹងបន្តចែករហូតដល់ថ្ងៃទី២៧ ខែកក្កដា ប៉ុន្តែប្រជាពលរដ្ឋអ្នកបោះឆ្នោតត្រូវទៅទទួលនៅ សាលាឃុំ-សង្កាត់ដែលខ្លួនរស់នៅរៀងៗខ្លួន។ ទោះចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតមិនទាន់អស់ក៏ដោយ ក៏ដំណើរការនៃការចែកបណ្ណព័ត៌មាននេះ ត្រូវតែបិទបញ្ចប់ត្រឹមថ្ងៃទី២៧ ខែកក្កដានោះតែម្ដង។ តែលោក ហង្ស ពុទ្ធា…