សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តផ្គត់ផ្គង់ទឹកសុទ្ធ២ម៉ឺនកេស និងមី១ម៉ឺនកេស ទៅខេត្តទាំង៧ជាប់ព្រំដែនថៃ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តផ្គត់ផ្គង់ទឹកសុទ្ធចំនួន ២ម៉ឺនកេស និងមីចំនួន ១ម៉ឺនកេស ទៅកាន់ខេត្តទាំង៧ជាប់ព្រំដែនថៃ ដើម្បីជួយដល់ពលករត្រឡប់មកពីប្រទេសថៃ និងត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញមី និងទឹកសុទ្ធទៅកាន់ខេត្តទាំង៧ជាប់ព្រំដែនថៃ ដើម្បីចែកជូនដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។ បើតាមលោកស្រី យក់ សម្បត្តិ មី និងទឹកសុទ្ធ ត្រូវបានបែងចែកដូចខាងក្រោម៖ * ខេត្តបន្ទាយមានជ័យ៖ ទឹកសុទ្ធ ៦,០០០កេស មីកញ្ចប់ ៣,០០០កេស * ខេត្តបាត់ដំបង៖ ទឹកសុទ្ធ ៤,០០០កេស មីកញ្ចប់ ២,០០០កេស * ខេត្តប៉ៃលិន៖ ទឹកសុទ្ធ ៤,០០០កេស មីកញ្ចប់ ២,០០០កេស *…

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាមទូរទ្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងប្រទេសកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសជិត៣ម៉ោង ផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា, ខាងក្រោមជាសារសំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ * សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរក្រសួងសុខាភិបាល មន្រ្តីពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា * សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ដៃគូ អង្គការសុខភាពពិភពលោក ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា * សម្តេចតេជោ…

សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត, ១លានសម្រាប់រាជធានីភ្នំពេញ និង១លានទៀតសម្រាប់ខេត្តសៀមរាប

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ជូនសាធារណជនឲ្យបានជ្រាបថា សម្តេចសម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត, ដោយក្នុងនោះមួយលានសម្រាប់រាជធានីភ្នំពេញ និងមួយលានទៀតសម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមប្រើប្រាស់ជាបន្ទាន់ក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ការបញ្ចេញម៉ាសចំនួន២លាន (លើកទី២) នៅពេលនេះ គឺជាការបន្ថែមដែលកាលពីមុនបានបញ្ចេញចំនួន២លានម៉ាសម្តងរួចមកហើយ សម្រាប់រាជធានីភ្នំពេញ៕