សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ពិភពលោកមិនមែនប្រែប្រួលតែភូមិសាស្ត្រខាងនយោបាយ សូម្បីតែកីឡាក៏ប្រែប្រួល យប់មិញនរណាខ្លះយកអាហ្សង់ទីន? គ្រាន់តែប៉ុណ្ណឹងយើងអាចដឹងបានហើយថា អ្នកណាខ្លះនៅអង្គុយមើលបាល់រហូតដល់ម៉ោង ៣ ភ្លឺ។ អ្នកដែលចាក់អាល្លឺម៉ង់ក៏ស៊ីសៀង អ្នកដែលចាក់អាហ្សង់ទីន(ក៏)ស៊ីសៀង​។ ឥឡូវ ពិភពមិនមែនតែប្រែប្រួលភូមិសាស្ត្រខាងនយោបាយទេ សូម្បីតែបាល់ទាត់ក៏ប្រែប្រួលអស់ហើយ។ អ៊ីតាលីដែលជាជើងខ្លាំងនៅអឺរ៉ុប គ្មានកៅអីមួយសម្រាប់ទៅចូល World cup នឹងគេទេ។ វាបែរជាអាល្លឺម៉ង់ទៅចាញ់ម៉ិចស៊ិច។ រឿងដែលវាមិនសមនោះ គឺអាហ្សង់ទីនមកចាញ់ក្រូអាត ហើយចាញ់នោះអាសូរតែចាញ់តិចតួច ចាញ់ ៣-០។ ភូមិសាស្រ្តនយោបាយវាដូរ ប៉ុន្តែ ភូមិសាស្រ្តបាល់ក៏វាដូរដែរ។ អញ្ចឹង​ទេ នេះគ្រាន់តែជាការចាប់ផ្ដើម ដើម្បីចង់ស្ទាបស្ទង់មើលថា អ្នកណាខ្លះមើលបាល់។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមផ្ដល់សញ្ញាបត្រ សម្រាប់និស្សិតជ័យលាភី ចំនួន ៣,២៣៣ នាក់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ …។ គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ នៅតែមានការទាក់ទាញ ថ្ងៃនេះ យើងពិតជាមានមោទនភាព ដោយសារតែយើងបានទទួលបន្ថែម ជាមួយនឹងធនធានមនុស្សសម្រាប់ប្រទេសជាតិរបស់យើង រហូតទៅដល់ជាង ៣,២៣៣ នាក់ ដែលនេះជាផ្នែកដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើងតទៅមុខទៀត។ ខ្ញុំពិតជាមានការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង ដែលចាប់ផ្ដើមពីជំហានមួយទៅកាន់ជំហានមួយ។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៣ពាន់នាក់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៣,២៣៣នាក់ ដែលក្នុងនោះមាននារី ១,៥០៨នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលថ្ងៃនេះទទួលបានធនធានមនុស្សជាង ៣ពាន់នាក់ទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យឈានមុខមួយលើការបណ្តុះបណ្តាល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏មានមោទនភាព ដែលបានរួមគ្នាជម្នះរាល់ឧបសគ្គពីអតីតកាល ដើម្បីបើកសាកលវិទ្យាល័យភូមិន្ទភ្នំពេញឲ្យដំណើរការឡើងវិញ។ * សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យគ្រឹះស្ថានអប់រំឧត្តមសិក្សាមានការពិចារណាធានានិរន្តភាព នៃការសិក្សារបស់និស្សិតក្នុងករណីដែលពួកគេជួបបញ្ហាហើយមិនមានថវិកាបង់ថ្លៃសាលា។ លើបញ្ហានេះ សម្តេចតេជោ ចង់ឲ្យនិស្សិតនោះអាចសិក្សាជំពាក់រហូតដល់បញ្ចប់ការសិក្សា។…

ប្រសាសន៍ ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស និងជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ សមិទ្ធផលនានា ដែលត្រូវបានសម្ពោធ អោយប្រើប្រាស់នាពេលនេះរួមមាន អគារបញ្ជាការដ្ឋានអង្គរក្ស, អគារការិយាល័យទទួលភ្ញៀវ សម្រាប់​ការស្នាក់នៅ បំពេញការងារ របស់នាយទាហាន ពលទាហាន រួមនឹងមធ្យោបាយ សម្ភារៈផ្សេងៗជាច្រើនទៀត ដែលបានចំណាយទឹកប្រាក់ប្រមាណជាង ៤ លានដុល្លាអាមេរិក ដែលបានមកពីការចូល​ឧបត្ថម្ភពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេសសម្រាប់បំពេញបេសកកម្មការពារជាតិ ការពារប្រមុខដឹកនាំ សុខសន្តិភាព នៅក្នុងសង្គម។ ទីតាំងអគារទីបញ្ជាការដ្ឋានអង្គរក្សនេះ អតីតជាតំបន់បឹង ដែលប្រឈមនឹងការបាក់ស្រុត ដូច្នេះហើយក្នុងឆ្នាំ ២០១៨ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ​ប៊ុន​​ រ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យធ្វើការសាងសង់ទីតាំងនេះឡើងវិញ…