គ.ជ.ប ពង្រីកការផ្សាយព័ត៌មាន Online ដើម្បីពន្យល់ពីការបោះឆ្នោត ដោយលោកអ្នកគ្រាន់តែទាញយកដាក់ទូរស័ព្ទដៃ តាមរយៈកម្មវិធី (App) CamNeC News

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពង្រីកការផ្សាយព័ត៌មានថ្មីៗ ដើម្បីពន្យល់ពីការបោះឆ្នោត ដោយលោកអ្នកគ្រាន់តែទាញយកដាក់ទូរស័ព្ទដៃ តាមរយៈកម្មវិធី (App) CamNeC News ក្រោយបានផ្សាយសាកល្បង ទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online ក្នុងមួយរយៈពេលកន្លងមកនេះ។ ការបង្កើតឲ្យមានកម្មវិធី (App) CamNeC News ដែលអាចទាញយកតាមទូរស័ព្ទ គឺជាមធ្យោបាយថ្មីបន្ថែមមួយទៀត ដែលអាចជួយឲ្យប្រជាពលរដ្ឋទូទៅ កាន់តែងាយស្រួល នៅក្នុងការទទួលបាន ព័ត៌មានសំបូរបែប ពីគ.ជ.ប។ (App) CamNeC News នឹងផ្តលឮជូនលោកអ្នកនាង នូវព័ត៌មានសំខាន់ៗជាច្រើនទាក់ទងនឹងការឃោសនាបោះឆ្នោត, ការបោះឆ្នោត និងនីតិវិធីនៃការ ទៅបោះឆ្នោតជាដើម។ ទាំងការផ្សាយទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online គឺលោកអ្នកនាង អាចទាញយកដាក់ទូរស័ព្ទដៃបាន (Download) តាមរយៈកម្មវិធី (App) CamNEC News ដើម្បីពន្យល់ពីការបោះឆ្នោត។ លោកអ្នកអាចធ្វើការទាញយកកម្មវិធី CamNEC News ពី Store ដូចខាងក្រោម៖ សំរាប់ iOS…

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាលជប៉ុន ចំពោះគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យមានពលរដ្ឋជប៉ុនស្លាប់ ១៧៩នាក់ និងច្រើននាក់ទៀតបាត់ខ្លួន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទី១០ ខែកក្កដា ឆ្នាំ២០១៨ បានផ្ញើលិខិត១ច្បាប់ជូន នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដើម្បីចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ចំពោះករណីគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យពលរដ្ឋជប៉ុន ស្លាប់កើនដល់១៧៩នាក់ បាត់ខ្លួនជាង៥០នាក់ និងរងរបួសជាច្រើននាក់។ ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានអារម្មណ៍សោកសៅជាពន់ពេក នៅពេលបានទទួលពត៌មានអំពីការបាត់បង់ជីវិត មនុស្សជាច្រើនក្នុងគ្រោះទឹកជំនន់ និងបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កការខូចខាត យ៉ាងធ្ងន់ធ្ងរនៅប៉ែកខាងត្បូង និងខាងលិច ប្រទេសជប៉ុន តាំងពីចុងសប្តាហ៍មុន»។ សម្តេចបានបន្តថា៖ «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការចូលរួមមរណទុក្ខដ៏ក្រៀម ក្រំបំផុតចំពោះឯកឧត្តម និងប្រជាជនជប៉ុន ពិសេសគ្រួសារនៃសព ក្នុងគ្រាទុក្ខសោកដោយការ បាត់បង់ដ៏ធំធេងនេះ។ ខ្ញុំសូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និង មនោសញ្ចេតនាសាមគី្គភាព ដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំ»។ សូមបញ្ជាក់ថា អាជ្ញាធជប៉ុន​បានអះអាង​នៅថ្ងៃពុធនេះថា ចំនួនមនុស្ស​​ស្លាប់ដោយសារ​បំណាក់ដី និងគ្រោះ​ទឹកជំនន់ ដែលបង្កឡើង​ដោយភ្លៀងធ្លាក់​​យ៉ាងគំហុក នៅតាមតំបន់​ភាគខាងលិច​ប្រទេសជប៉ុន​បានកើនដល់ ១៧៩នាក់ហើយ រីឯមនុស្ស​បាត់​ខ្លួន ៥៦​នាក់…

នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ គ.ជ.ប នឹងបង្ហាញទឹកខ្មៅជ្រលក់ដៃ សម្រាប់ការបោះឆ្នោត មកពីឥណ្ឌា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានកំណត់យកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើការបង្ហាញទឹកខ្មៅជ្រលក់ដៃ សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដល់តំណាងគណបក្សនយោបាយ និងអង្គការ សមាគមជាតិ និងអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នៅព្រលប់ថ្ងៃទី១០ ខែកក្កដានេះ។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ការបង្ហាញទឹកខ្មៅជ្រលក់ដៃនេះ គ.ជ.ប ក៏បានអញ្ជើញក្រុមហ៊ុនឥណ្ឌា ដែលផលិតទឹកខ្មៅជ្រលក់ដៃនេះ មកធ្វើការបង្ហាញពីគុណភាពទឹកខ្មៅដល់អ្នកចូលរួមផងដែរ។ លោកបានបន្តថា ការបង្ហាញនេះ គឺឱ្យតំណាងគណបក្សនយោបាយ និងអង្គការជាតិ-អន្តរជាតិ សាកល្បងជ្រលក់ ដើម្បីឱ្យដឹងពី គុណភាពនៃទឹកខ្មៅ ជ្រលក់ដៃនេះ។ ​សូមបញ្ជាក់ថា គ.ជ.ប បានបញ្ជាទិញទឹកខ្មៅជ្រលក់ដៃ មានចំនួន៥១,០០០ដប ពីប្រទេសឥណ្ឌា ហើយត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។ ទឹកខ្មៅទាំងនេះ គឺសម្រាប់ប្រើនៅតាមការិយាល័យបោះឆ្នោត ជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ដោយក្នុង១ការិយាល័យ តម្រូវឱ្យប្រើទឹកខ្មៅចំនួន២ដប៕