ភ្នាក់ងារគណបក្សជិត៨ម៉ឺននាក់ ត្រូវបានអនុញ្ញាតឱ្យចូលរួមសង្កេតមើលដំណើរការបោះឆ្នោត នីតិកាលទី០៦

FN ៖ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត គឃ.សប បានអនុញ្ញាតឱ្យភ្នាក់ងារគណបក្សនយោបាយសរុប៧៩.៧៨១នាក់ ក្នុងនោះមានភ្នាក់ងារពេញសិទ្ធិ ចំនួន៥១.៥០៦នាក់ និងភា្នក់ងារបម្រុងចំនួន២៨.២៧៥នាក់ ចូលរួមសង្កេតមើលការបោះឆ្នោត នៅចុងខែកក្កដាខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ។ គ.ជ.ប បានឱ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយទាំង២០ មានគណបក្សនយោបាយចំនួន៦ មិនបានដាក់ភ្នាក់ងារគណបក្សនយោបាយ នៅតាមការិយាល័យបោះឆ្នោតនោះទេ។ បើតាមគ.ជ.ប ការដាក់ភ្នាក់ងារគណបក្សនយោបាយ ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត គឺជាសិទ្ធិរបស់គណបក្សនយោបាយ។ ការសម្រេចដាក់ ឬមិនដាក់ភ្នាក់ងារគណបក្សនយោបាយ គឺអាស្រ័យទៅលើលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ។ ទោះបីជាអវត្តមានភ្នាក់ងារគណបក្សនយោបាយមួយចំនួនក៏ដោយ ក៏នៅមានគណបក្សនយោបាយច្រើនផ្សេងទៀត បានដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួមសង្កេតដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅគ្រប់ការិយាល័យបោះឆ្នោត៕

គ.ជ.ប ច្រានចោលសំណើរបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការគូសសន្លឹកឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចមិនធ្វើវិសោធនកម្ម កែប្រែចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងរបៀបគូសសន្លឹកឆ្នោត តាមការស្នើសុំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនោះទេ។ នេះបើយោងតាមលិខិតរបស់ អគ្គលេខាធិការ គ.ជ.ប ផ្ញើទៅប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ។ ក្នុងលិខិតនេះ អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា «គ.ជ.ប សូមជម្រាបលោកប្រធានជ្រាបថា គ.ជ.ប បានទទួលរួចហើយនូវលិខិតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលស្នើសុំឲ្យ គ.ជ.ប ធ្វើវិសោធនកម្មចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨»។​ អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់បន្តថា «បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេសដែលជាបទពិសោធន៍នៃការអនុវត្តការងារបោះឆ្នោតកន្លងមក គ.ជ.ប មិនអាចធ្វើវិសោធនកម្មលើចំណុច ៨.១១.១ តាមការស្នើសុំបានឡើយ»។ សូមជម្រាបថា ចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបា្ររព្ធពិធីអបអរសាទរខួប ១០ឆ្នាំ និង១ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

FN ៖ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ មានការប្រារព្ធពិធីយ៉ាងមហោឡារិក ដើម្បីអបអរសាទរខួប ១០ឆ្នាំ (៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) និងខួប ១ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨) នៃការដាក់បញ្ចូលប្រសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ពិធីអបអរសាទរនូវជោគជ័យរបស់កម្ពុជាក្នុងការដាក់រតនសម្បត្តិទាំងពីរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជាផង។ ជាពិសេសនឹងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ប្រជាពលរដ្ឋរាប់ពាន់ នាក់ថែមទៀត។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន​ សែន រំពឹងថា បារាំង នឹងលើកពានបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ីនារាត្រីនេះ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងវប្បធម៌…