សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនសូមធានាការពារជូនបងប្អូនម្ចាស់ឆ្នោត មិនឲ្យប្រទេសមានសង្រ្គាមឡើយ

FN ៖ ជាការឆ្លើយតបចំពោះការចេញទៅបោះឆ្នោតច្រើនលើសលុបកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសធានាអះអាងការពារកម្ពុជាមិនឲ្យកើតមានសង្គ្រាមនោះឡើយ។ ការប្រកាសបែបនេះបានធ្វើឡើងតាមរយៈទំព័រ Facebook របស់សម្តេចនៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចេញទៅបោះឆ្នោតច្រើនលើសលុបរបស់ប្រជាពលរដ្ឋ គឺជាការបង្ហាញឲ្យពីបំណងរបស់ប្រជាពលរដ្ឋត្រូវការរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមអរគុណសាជាថ្មីដល់បងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនលេខ២០ យ៉ាងច្រើនលើសលុបកាលពីពេលថ្មីៗកន្លងមក។ នេះគឺបង្ហាញឲ្យឃើញច្បាស់ថា បងប្អូនកូនក្មួយភាគច្រើនលើសលុបបំផុតត្រូវការរស់នៅ និងប្រកបការងារកាន់តែសុខស្រួល ស្រឡាញ់គាំទ្រសន្តិភាព និងការអភិវឌ្ឍ។ គណបក្សប្រជាជនសូមធានាការពារជូនបងប្អូនដែលជាម្ចាស់ឆ្នោតមិនឲ្យប្រទេសយើងមានសង្រ្គាមឡើយ»។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតប្រមាណ ៦,៩៤៦,១៦៤នាក់ ស្មើនឹងប្រមាណ ៨២.៨៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ក្នុងនោះសំឡេងបានការមានចំនួន ៦,៣៤៩,៣៨៩នាក់ ហើយមិនបានការចំនួន ៥៩៦,៧៧៥នាក់។ សំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាទទួលបានច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ ៤,៨៧៥,១៨៩នាក់ ស្មើនឹង ៧៦.៧៨ភាគរយ។ តាមរយៈសំឡេងឆ្នោតនេះ បើគេគណនារកចំនួនអាសនៈតាមរូបមន្តក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ…

គ.ជ.ប ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦

FN ៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចាប់រៀបចំត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ រហូតដល់បញ្ចប់ជាស្ថាពរ នៅសាលសន្និសីទ គ.ជ.ប។ ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នេះ ត្រូវបានចាត់តាំងជា០៤ក្រុមធំៗ រួមមាន៖ ទី១៖ ក្រុមសម្របសម្រួលថ្នាក់កណ្តាល, ទី២៖ ក្រុមទទួលសម្ភារ ឯកសារបោះឆ្នោត, ទី៣៖ ក្រុមកំណត់បែងចែកអាសនៈ និងទី០៤៖ ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ។ ដោយឡែកក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ ត្រូវបានបែងចែកជា៥ ក្រុមតូចទៀត ដើម្បីជួយបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌមានជ័យ

FN ៖ បន្ទាប់ពីការខកខានចុះជួបកម្មករ កម្មការិនីអស់រយៈពេល៣សប្តាហ៍កន្លងមក ដោយសារព្រឹត្តិការណ៍នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានានៅក្នុងខណ្ឌមានជ័យ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់មកពីតាមរោងចក្រ និងសហគ្រាសនានា នៅខណ្ឌមានជ័យ។ * ជាមួយការផ្តើមសុន្ទរកថានៅព្រឹកថ្ងៃទីនេះ សម្តេចតេជោ ហ៊ុន សែន បានសួរទៅកម្មករ កម្មការិនីថា «ឈ្នះទេ?» ហើយកម្មករ កម្មការិនី ក៏បានឆ្លើយព្រមគ្នា «ឈ្នះ»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ច្បាស់ណាស់ថា សម្តេចបន្តគ្រប់គ្រងតំណែងនាយករដ្ឋមន្ត្រីនៅអាណត្តិទី៦។ *…