សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ស្ពានអាកាស ចំនួន ០២ ដោយប្រសិទ្ធនាមថា (១) ស្ពានអាកាសព្រះមុន្នីវង្ស និង (២) ស្ពានអាកាសសម្តេចចៅហ្វាវាំង គង់ សំអុល

(១) ស្ពានអាកាសព្រះមុន្នីវង្ស និងស្ពានអាកាស គង់ សំអុល, ផ្លូវថ្នល់មិនទាន់សមស្របនឹងមធ្យោបាយធ្វើដំណើរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ឥឡូវនេះ ធាតុអាកាសកំពុងតែប្រែប្រួល … ភ្លៀងឬអត់? ប្រហែលជាចាញ់សម្រស់អ្នកនៅទីនេះ។ ក្នុងហ្នឹងក៏មាន idol ៤ នាក់ ដែលទើបនឹងជាប់ (Cambodian Idol) កាលពីថ្ងៃអាទិត្យ។ មកច្រើននៅទីនេះដែរ។ សូមស្វាគមន៍ផងដែរ idol ទាំង ៤ នាក់។ ថ្ងៃនេះ យើងបើកការដ្ឋាន ដើម្បីសាងសង់នូវស្ពានអាកាស (ចំនួន) ២ បន្ថែមទៀត ដែលឯកឧត្តម ឃួង ស្រេង បានធ្វើរបាយការណ៍អម្បាញ់មិញ។ ដោយសារតែស្ពាននេះមានឈ្មោះវែងពេក ខ្ញុំចង់ស្នើថា ស្ពានទី(១) ដែលយើងសម្ពោធបើកការដ្ឋាននៅថ្ងៃនេះ យើងគួរហៅកាត់ថា “ស្ពានអាកាសព្រះមុនី្នវង្ស” ដើម្បីកុំឱ្យពិ​បាកហៅពេក​ ព្រោះជាប់គ្នាច្រើនណាស់ មានផ្លូវសម្ដេចហ៊ុនសែនផង ផ្លូវកងយុទ្ធពលខេមរភូមិន្ទផង។ អញ្ចឹងទេយើងហៅថា “ស្ពានអាកាសព្រះមុន្នីវង្ស” អាហ្នឹងស្ពានទី(១)។ ស្ពានទី(២) ដោយសារតែវាជាប់ផ្លូវសហព័ន្ធរុស្ស៊ីផង…

ដកស្រង់ប្រសាសន័សង្កថា សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប

(១) គ្រប់វិស័យមានការជឿនលឿនផ្នែកឌីជីថល ដោយឡែកវិស័យអប់រំមានការប្រើប្រាស់​ទូលាយជាងគេ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានក្ដីរំភើបរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់ជ័យលាភីនៅក្នុងសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ដែលយើងខ្ញុំបានអាក់ខានអស់រយៈពេល ២ ឆ្នាំកន្លងទៅ។ នេះជាលើកទី ២ បន្ទាប់ពីសាកលវិទ្យាល័យពុទ្ធិសាស្ដ្រ ហើយពេលនេះយើងចូលដល់សាកលវិទ្យាអាស៊ី-អឺរ៉ុប ដែលមាននិស្សិត​រហូតដល់ ៣,០៧៥ នាក់ ដែលនឹងត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ខ្ញុំសូមយកឱកាសនេះ សម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិត​ខំ​ប្រឹងប្រែង​ក្នុងការដឹកនាំក្នុងវិស័យអប់រំ យុវជននិងកីឡា ទាំងគ្រឹះស្ថាន​សិក្សារបស់រដ្ឋ/ឯកជនក៏មានបញ្ហាប្រឈមដូចៗគ្នា នៅក្នុងដំណាក់កាលដ៏លំបាកលំបិននៃកូវីដ-១៩។ តាមរយៈនោះ ដូចដែលខ្ញុំព្រះករុណាខ្ញុំ បាននិយាយពីសប្ដាហ៍មុន ជាមួយនឹងវិបត្ដិដែលបានកើត វាក៏មានកាលានុវត្ដន៍ភាពដែល​ផ្ដល់ឱ្យយើងនៅត្រង់ថាបច្ចេកវិទ្យាព័ត៌មានបានឈានទៅមុខយ៉ាងលឿនតាមរយៈការរៀនសូត្រតាម​ប្រព័ន្ធអនឡាញ ដែលអាចចាត់ទុកថាជាផ្នែកមួយយ៉ាងសំខាន់រុញដំណើរការនេះ។ វាមិនមែនតែវិស័យអប់រំ​មួយ​មុខនោះទេ ប៉ុន្ដែគ្រប់វិស័យទាំងអស់សុទ្ធតែមានការជឿនលឿនផ្នែកឌីជីថល ប៉ុន្ដែ ផ្នែកដែលមានការប្រើប្រាស់​ច្រើនជាងគេ គឺក្នុងវិស័យអប់រំនេះតែម្ដង។ ក្នុងរយៈកាល នៃវិបត្ដិនេះ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំជាមួយនឹងផ្នែកពាក់ព័ន្ធ ក្នុងនោះទូរទស្សន៍ជាតិកម្ពុជាក៏បានដើរតួនាទី(ជួយផ្សព្វផ្សាយ) ហើយសាកលវិទ្យាល័យនីមួយៗ គ្រឹះស្ថានសិក្សានីមួយៗ ក៏សុទ្ធតែបានចូលរួមចំណែកពង្រឹងសមត្ថភាពប្រព័ន្ធអប់រំរបស់ខ្លួន ដើម្បីជូននិស្សិត​​នៅពេលដែលយើងចាំបាច់ត្រូវបិទសាលារៀន។ ក្នុងទិដ្ឋភាពដោយ​ឡែក គឺ​សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅតែបន្ដសកម្មភាព ដូចដែល ឯកឧត្តម…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ក្របខណ្ឌហិរញ្ញប្បទានឥតសំណងប្រទេសជប៉ុន

ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម​ លោកជំទាវ អស់លោក/ស្រី! ការដ្ឋានជំនួយជប៉ុន ៣ សម្ពោធ ក្នុងពេលតែជាង ១ខែ ថ្ងៃនេះ យើងមករួមជួបជុំគ្នា ដើម្បីធ្វើពិធីសម្ពោធបើកការដ្ឋានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។ ដូចដែលឯកឧត្តម MIKAMI Masahiro បានលើកឡើងអម្បាញ់មិញ នៅក្នុងរយៈពេលតែជាង ១ ខែប៉ុណ្ណោះ ការដ្ឋានបីបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងចាប់ផ្តើមសាងសង់ ទី (១) គឺផ្លូវជាតិលេខ ៥ ដែលតភ្ជាប់ រវាងទីរួមខេត្តបាត់ដំបង និងទីរួមខេត្តបន្ទាយមានជ័យ។ ទី (២) ស្ពាន ៧ កន្លែង ដែលក្នុងនោះ នៅក្នុងទឹកដី(ខេត្ត)ព្រៃវែង ចំនួន ២ និងទឹកដីខេត្តក្រចេះ ចំនួន ៥ បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅអាទិត្យមុននេះ កាលពីថ្ងៃទី ១៦។ (រីឯ)ថ្ងៃនេះ យើងសម្ពោធការដ្ឋាន ដើម្បីសាងសង់នូវប្រព័ន្ធបង្ហូរទឹកកខ្វក់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល…