ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប

FN ៖ ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួម​ «សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨» ដែលប្រព្រឹត្តទៅពីថ្ងៃទី​២២ ដល់ទី២៤ ខែតុលា ឆ្នាំ​២០១៨ ក្រោមមូលបទរួម «ការវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព» សម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ប្រមាណជាង៩០០នាក់ នៅប្រទេសស្វីស នាព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរនានា ដែលបានគាំទ្រសម្តេចនៅប្រទេសស្វីសលើកនេះ * សម្តេចតេជោ ហ៊ុន សែន រីករាយដែលបានជួបប្រជាពលរដ្ឋខ្មែរនៅប្រទេសស្វីស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីជាហត់នឿយយ៉ាងណា ឬត្រូវលុបកម្មវិធីខ្លះចោល សម្តេចត្រូវតែជួបប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេសតាមការកំណត់ * សម្តេចតេជោ ហ៊ុន សែន សុំអធ្យាស្រ័យពីប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ដោយសារតែបន្ទាប់ពីបង្កើតរដ្ឋាភិបាលអាណិត្តថ្មីហើយនោះ…

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានកិច្ចសហការលើបញ្ហាសិទ្ធិមនុស្សរវាង UN និងកម្ពុជា មុននឹងវាយតម្លៃពីសិទ្ធិមនុស្សរបស់កម្ពុជា ទាំងមិនបានសហការ និងនិយាយជាមួយគ្នាជាមុន​ !

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ក៏បានអញ្ជើញធ្វើជំនួបពិភាក្សាទ្វេភាគីជាមួយលោកស្រី មីសែល បាសែឡែត (Michelle Bachelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ នៅក្នុងទីក្រុងក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឲ្យមានកិច្ចសហការលើបញ្ហាសិទ្ធិមនុស្សរវាង UN និងកម្ពុជា មុននឹងវាយតម្លៃពីសិទ្ធិមនុស្សកម្ពុជា ទាំងមិនបានសហការជាមួយគ្នា និងមិនបាននិយាយជាមួយគ្នាជាមុន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «បើទោះបីយើងមានគោលជំហរខុសគ្នា ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយអង្គការសហប្រជាជាតិទៅលើបញ្ហាសិទ្ធិមនុស្ស នៅតែបន្តទៅមុខទៀត ពិសេសការបន្តនូវអាណត្តិ២ឆ្នាំទៅមុខទៀតរបស់ការិយាល័យសិទ្ធមនុស្សប្រចាំកម្ពុជា។ សម្តេចតេជោ បានស្នើឲ្យមានកិច្ចសហការលើបញ្ហាសិទ្ធិមនុស្សរវាងអង្គការសហប្រជាជាតិ ជាមួយនឹងកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យមានការយល់គ្នាឲ្យបានច្បាស់ មុននឹងការវាយតម្លៃ ដែលមិនបានធ្វើការសហការគ្នា និងមិនបាននិយាយជាមួយគ្នាជាមុននោះ»។ ក្នុងជំនួបដ៏កម្រនោះ លោកស្រី មីសែល បាសែឡែត ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្ស បានលើកឡើងថា ការិយាល័យរបស់ឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា គឺជាការិយាល័យដែលមានវ័យចំណាស់ជាងគេ។…

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយកម្ពុជាក្នុងការកសាងម៉ាកយីហោរ ដើម្បីឲ្យផលិតផលរបស់កម្ពុជា មានការទទួលស្គាល់ជាអន្តរជាតិ

FN ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដើម្បីចូលរួម​ «សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨» នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅវេលាថ្ងៃត្រង់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ហ្រ្វានស៊ីស ហ្គារី (Francis Gurry) អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបពិភាក្សាការងារទាក់ទិន ទៅនឹងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយកម្ពុជា ក្នុងជំនួបនោះ លោក ហ្រ្វានស៊ីស ហ្គារី (Francis Gurry) អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានថ្លែងនូវអំណរគុណជូន​ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អនុញ្ញាតឲ្យរូបលោក និងសហការី បានចូកជួបពិភាក្សាការងារ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងនូវអំណរគុណ ជូនចំពោះអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលកន្លងមកបានចូលរួមចំណែកជួយកសាងសមត្ថភាព នៃការបណ្តុះបណ្តាល ពិសេសបានជួយរៀបចំនូវយុទ្ធសាស្រ្តថ្នាក់ជាតិ សម្រាប់កម្មសិទ្ធបញ្ញាដល់កម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជា គឺជាប្រទេសទី១ ដែលគោរពនូវអ្វីដែលជារបបនៃកម្មសិទ្ធបញ្ញា។ សម្តេចតេជោបន្តថា អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ អាចជួយដល់ប្រទេសកម្ពុជា ដើម្បីឲ្យកម្ពុជាបំពេញ…