កម្ពុជាទទួលចំណូលជិត៩៤លានដុល្លារ បានពីការលក់សំបុត្រចូលទស្សនាអង្គរ រយៈពេល១០ខែ, ថវិកាជាង៤លានដុល្លារ ត្រូវឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា

FN ៖ នៅរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំនួន ៩៣,៩២៧,៩២៦ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង ១១.៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា។ របាយការណ៍បញ្ជាក់ថា នៅរយៈពេល១០ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេសចំនួន ២,០៩០,០៤៣នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង ៧.៧ភាគរយ។ បើតាមរបាយការណ៍ ចំណូលដែលទទួលបានជិត៩៤លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន ៤,១៤០,០៨៦ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។ សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទ៖ * ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។ * ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។ * ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕

សម្តេច ហ៊ុន សែន៖ បវេសនកាលឆ្នាំសិក្សាថ្មីនេះ នឹងបន្តដាស់ស្មារតីយើងទាំងអស់គ្នា ឲ្យចូលរួមលើកកម្ពស់ការអប់រំ កាន់តែសកម្មថែមទៀត

FN ៖ «បវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នឹងបន្តដាស់ស្មារតីយើងទាំងអស់គ្នា ឲ្យចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា កាន់តែសកម្ម និងរស់រវើកថែមទៀត»។ នេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅថ្ងៃទី០១​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩។ សម្តេចតេជោ បានមានប្រសាសន៍ថា បវេសនកាលឆ្នាំសិក្សាថ្មី ២០១៨-២០១៩នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយជនរួមជាតិ ស្របពេលដែលឆ្នាំ២០១៨ ជាខួបលើកទី២០ នៃការបង្រួបបង្រួមជាតិ ការរក្សាបានសន្តិភាពពេញលេញជូនប្រទេសជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។ សម្តេចបានមានប្រសាសន៍បន្តថា ថ្ងៃទី០១​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​​ ជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់ក្មួយៗ ជាសិស្សានុសិស្សចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រ កុលធីតាជាទីស្រលាញ់របស់យើងគ្រប់ៗគ្នា មានឱកាសទទួលបាននូវការអប់រំ ឱកាសក្នុងការបន្តការសិក្សារៀនសូត្រ និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបនឹងដល់អាយុចូលសាលារៀន។​ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិក ជិត៧ពាន់នាក់ នៅស្រុកមុខកំពូល ខេត្តកណ្តាល

FN ៖ បន្ទាប់ពីខកខានមួយរយៈធំក្នុងការជួបសំណេះសំណាលជាមួយកម្មករ និយោជិតខ្មែរ ដោយសារតែការបំពេញបេសកកម្មជាបន្តបន្ទាប់នៅក្រៅប្រទេសនោះ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយ កម្មករនិយោជិតជាង៦៧០០នាក់​ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ កម្មករទាំងនោះមកពីរោងចក្រ សហគ្រាសចំនួន៤ នៅក្នុងស្រុកមុខកំពូល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាល ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិក ជិត៧ពាន់នាក់ នៅស្រុកមុខកំពូល ខេត្តកណ្តាល, * សម្តេចតេជោ ហ៊ុន សែន ពន្យល់ប្រាប់កម្មករ និយោជិត អំពីការខកខានក្នុងការចុះជួបសំណេះសំណាលជាមួយពួកគេមួយរយៈពេលធំកន្លងមក ដោយសារតែការបោះឆ្នោត និងបេសកកម្ម នៅក្រៅប្រទេស * សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនូវការទទួលបដិសណ្ឋារកិច្ចចំពោះកម្មករ និយោជិត នៅស្រុកមុខកំពូល ចំពោះវត្តមានរបស់សម្តេចលើកនេះ * សម្តេចតេជោ ហ៊ុន សែន…