សម្ដេចតេជោ ហ៊ុន សែន អំពាវនាវជនរួមជាតិចូលរួមកម្សាន្ដសប្បាយ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកោះកុង​ ឲ្យបានច្រើនកុះករ !

FN ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមកម្សាន្ដសប្បាយរីករាយ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកោះកុង ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះ ឲ្យបានច្រើនកុះករ។ សម្ដេចតេជោ ហ៊ុន សែន តាមរយៈ Facebook ក៏បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ សម្ដេចនឹងទៅខេត្តកោះកុងផងដែរ ដើម្បីត្រៀមចូលរួមក្នុងពិធីបុណ្យសមុទ្រ ហើយសម្ដេចក៏នឹង​ជួបអគ្គនាយកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ក្នុងឱកាសនោះដែរ។ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានជូនពរ ដល់ប្រជាពលរដ្ឋជនរួមជាតិ និងភ្ញៀវបរទេស ដែលធ្វើដំណើរកម្សាន្ដទៅតាមតំបន់សប្បាយផ្សេងៗ សូមជួបតែសុវត្ថិភាពទាំងអស់គ្នា។ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស? ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅ​ប្រទេសនេប៉ាល់, ឡាវ និងវៀតណាម កាលពីពេលថ្មីៗនេះរួចហើយ ខ្ញុំនៅមានកិច្ចការសំខាន់ៗក្នុងប្រទេសជាច្រើនទៀត ដែលត្រូវធ្វើជារៀងរាល់ថ្ងៃ។ នៅចុងសប្តាហ៍នេះ សង្ឃឹមថានឹង បានសម្រាកលំហែរសុខភាពខ្លះមិនខាន។ ស្អែកនេះខ្ញុំនឹងទៅខេត្តកោះកុង ហើយគ្រោងនឹងជួបអគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ព្រមទាំងចូលរួមពិធីបុណ្យសមុទ្រ នៅថ្ងៃសៅរ៍នៅទីនោះតែម្តង។…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

… និយាយរឿងកងទ័ពទៅព្រះវិហារក្នុងខែហ្នឹង កាលពីឆ្នាំ ២០០៨-២០០៩ មុននឹងទៅហ្នឹង គេរៀបការបាន ៣ ខែ ហើយក៏មានសភាពការណ៍នៅព្រះវិហារ ក៏ត្រូវឡើងទៅព្រះវិហារ។ សម័យថ្ងៃមួយហ្នឹង​ ទាហានហ្នឹង គេបានស្នើសុំច្បាប់មកលេងផ្ទះ។ ប្រពន្ធនៅជាមួយម្ដាយក្មេក ដល់ពេលប្ដីមកដល់ ម្ដាយក៏ចាប់ផ្ដើមដឹងចិត្តកូន ក៏ចាប់ផ្ដើមទាញក្រមាបង់កដើរចេញទៅ ដើម្បីទុកឱកាសអោយកូន។ ធម្មតា ឆ្កែខែកត្ដិកវារកគ្នាដែរ។ ស្រាប់តែអ៊ំស្រី គាត់ថា ស្អីហ្អែងមកពីព្រះវិហារស្អីនឹងគេដែរ? សុំទោស! ចាប់ផ្ដើមមិនទាន់និយាយពីស្អីផង និយាយពីរឿងខែកត្ដិកអីណា។ សន្យាថា បើឈ្នះឆ្នោត បន្តជួបកម្មករ បើមិនឈ្នះ មិនបំពានការងារគេ ​ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកជួបជុំជាមួយនឹងក្មួយៗសាជាថ្មីម្ដងទៀត ជាមួយនឹងពេលវេលា ដែលសល់តែមួយថ្ងៃនេះ ប៉ុន្តែ ក៏នៅជំពាក់អ្នកខេត្តកំពង់ស្ពឺមួយលើក នៅមួយលើកទៀត ហើយជំពាក់អ្នកខេត្តកណ្ដាល ២ លើកទៀត។ ខាងភ្នំពេញអស់ហើយ។ នៅជំពាក់ពោធិ៍សាត់ កោះកុង កំពត តាកែវ បន្ទាយមានជ័យ និងកន្លែងមួយចំនួន នឹងត្រូវធ្វើការសងនូវសំណងនេះ ព្រោះដូចដែលពូបានបញ្ជាក់តាំងពីមុនយុទ្ធនាការបោះឆ្នោតថា យើងឈប់តែពេលវេលាក្នុងយុទ្ធនាការបោះឆ្នោតតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតហើយ ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះ​ ហើយពូបន្តជានាយករដ្ឋមន្រ្តី នឹងបន្តដំណើរការជួបគ្នាតទៅទៀត។…

កម្ពុជាប្រមូលចំណូលពន្ធបានជាង២ពាន់លានដុល្លារ នៅរយៈពេល១១ខែ ឆ្នាំ២០១៨ លើសផែនការកំណត់ !

FN ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល១១ ខែឆ្នាំ២០១៨នេះ ខ្លួនប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន៨,២២២.៨៧ប៊ីលានរៀល ដែលស្មើប្រមាណ ២,០៥៥.៧១លានដុល្លារអាមេរិក ស្មើនឹង១០៦.៨៨% នៃផែនការ ដែលក្នុងនោះទំហំចំណូលលើសផែនការមានចំនួន ៥២៩.៣៧ប៊ីលានរៀល ស្មើប្រមាណជា ១៣២.៣៣លានដុល្លារអាមេរិក។ ការបង្ហាញពីចំណូលពន្ធនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ថ្លែងក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល បានបង្ហាញថា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៥០.០២ ប៊ីលានរៀល ស្មើប្រមាណជា១៨៧.៥០លានដុល្លារអាមេរិក។ លោកអគ្គនាយកបានបញ្ជាក់ទៀតថា «សរុបក្នុងរយៈពេល១១ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានសរុបចំនួន ៨,២២២.៨៧ប៊ីលានរៀល (ប្រមាណ ២,០៥៥.៧១លានដុល្លារអាមេរិក) ស្មើនឹង១០៦.៨៨%…