ប្រធានរដ្ឋសភាឡាវ អបអរសម្តេចតេជោ ហ៊ុន សែន ចំពោះជោគជ័យនៃការបោះឆ្នោត និងជឿជាក់ថាសម្តេចតេជោ នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនៅលើទឹកដីប្រទេសឡាវ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីបានអញ្ជើញដាក់កម្រងផ្កានៅស្តូបយុទ្ធជនពលីជីវិត របស់ប្រទេសឡាវរួចហើយនោះ សម្ដេចបានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ។ នៅក្នុងជំនួបនោះ លោកស្រីប្រធានរដ្ឋសភា បានស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមក​ទស្សន​កិច្ចផ្លូវការ នៅប្រទេសឡាវ។ លោកស្រីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាង​ប្រទេសទាំងពីរ។ ក្នុងឱកាសនោះ លោកស្រីក៏បានអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាន​ជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា និងជោគជ័យនៃការបោះឆ្នោត របស់​គណបក្ស​ប្រជាជនកម្ពុជា។ លោកស្រីប្រធានរដ្ឋសភាបានបន្តថា ជោគជ័យនៃការបោះឆ្នោត របស់គណបក្ស​ប្រជាជនកម្ពុជា​នៅពេលនេះ គឺបានបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោផងដែរ ហើយលោកស្រីពិតជាមានជំនឿជឿជាក់ថា សម្ដេចតេជោ​ហ៊ុន​សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបាន​ជោគជ័យបន្ថែមទៀត មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូលផងដែរ។ លោកស្រីប្រធានរដ្ឋសភា ក៏បានអបអរសាទរចំពោះលទ្ធផល នៃជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរកាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ផងដែរ។ ​ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី…

ប្រធានរដ្ឋសភាឡាវ៖ សម្ដេចតេជោ ហ៊ុន សែន បានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូល

FN ៖ លោកស្រី ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ បានបង្ហាញការជឿជាក់ថា សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូលផងដែរ។ ការអះអាងរបស់ប្រធានរដ្ឋសភាឡាវ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ។ នៅក្នុងជំនួបនោះ លោកស្រីបានស្វាគមន៍ សម្ដេចតេជោហ៊ុន សែន ដែលបានអញ្ជើញទៅទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ។ លោកស្រីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ លោកស្រីក៏បានអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា និងជោគជ័យនៃការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ លោកស្រីប្រធានរដ្ឋសភាឡាវ បានបន្តថា ជោគជ័យនៃការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺបានបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោផងដែរ។ លោកស្រីពិតជាមានជំនឿជឿជាក់ថា សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត…

ពិធីសារសំខាន់ៗចំនួន៤ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីឡាវ

FN ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសឡាវ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីជំនួបទ្វេភាគីរួចមក​សម្ដេច​តេជោ ហ៊ុន សែន និង នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីសូលីត, នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានអញ្ជើញអធិបតី និងជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤។ ឯកសារសំខាន់ៗ ចំនួន៤នោះរួមមាន៖ ១៖ កិច្ចព្រមព្រៀងស្តីពីវិស័យអប់រំ សម្រាប់រយៈពេល៥ឆ្នាំ ពីឆ្នាំ​២០១៩ ដល់ឆ្នាំ២០២៤​ ២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០១៩-២០២១​ ៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការខ្ចីសត្វដំរីសម្រាប់ការបង្ហាញសិល្បៈ និងការផ្លាស់ប្តូរវប្បធម៌ នៅសួនសត្វសាហ្វារី រាជធានីភ្នំពេញ​ ៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងទិញ-លក់ ថាមពលអគ្គិសនីតាមតង់ស្យុងខ្ពស់​២៣០ និង៥០០គីឡូវ៉ុល ពីស្ថានីយ៍បានហាត ប្រទេសឡាវ មកស្ថានីយ៍ស្ទឹងត្រែង របស់ប្រទេសកម្ពុជា។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទសឡាវ…