កម្ពុជាគ្រោងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិ នៅតាមខេត្តជាប់ឆ្នេរសមុទ្រ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍

FN ៖ ដោយមានការគាំទ្រពីក្លឹបឆ្នេរស្អាតបំផុតនៅលើពិភពលោកនោះ កម្ពុជាគ្រោងរៀបចំឲ្យមានការប្រណាំងកង់កម្រិតអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់ឆ្នេរ។ គម្រោងបង្កើតព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ប្រ៊ូយណូ បូដាដ (Bruno Bodard) អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើពិភពលោក នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងខេត្តកោះកុង ទីដែលប្រារព្ធពិធីបុណ្យសមុទ្រលើកទី៧។ លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោកអគ្គនាយក​ បានជជែកគ្នាច្រើនទៅលើការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។ ជាពិសេសធ្វើយ៉ាងណាឲ្យឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជាបន្តរក្សាបាននូវភាពស្រស់ស្អាតជាមួយបរិស្ថានល្អ។ ក្នងជំនួបនេះលោក ប្រ៊ូយណូ បូដាដ ដែលជាអ្នកបានជួយជ្រោមជ្រែងឲ្យកម្ពុជាបានដាក់ឆ្នេរនៅក្នុងខេត្តកោះកុង ព្រះសីហនុ កំពត និងកែបចូលទៅក្នុងក្លឹបឆ្នេរស្អាតបំផុតនៅលើពិភពលោកនោះ បានបង្ហាញការកោតសរសើរ និងស្ញប់ស្ញែងចំពោះភាពស្រស់ស្អាតនៃឆ្នេរសមុទ្ររបស់ខ្មែរ។​ ជាពិសេសលោកបានសរសើរខេត្តកោះកុង ដែលមានទាំងទាក់ថ្លាក់ ព្រកោងកាង និងឆ្នេរសមុទ្រស្អាត ជាចំណុចទាក់ទាញខ្លាំងសម្រាប់អ្នកទេសចរណ៍។ ក្រៅពីការពិភាក្សាលើបញ្ហាអភរិក្ស និងការថែរក្សាបរិស្ថាននៅតំបន់ឆ្នេរហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រ៊ូយណូ បូដាដ…

សម្តេចតេជោ ហ៊ុន សែន ជូនពរភរិយាក្នុងថ្ងៃខួបកំណើត ខណៈចូលរួមបុណ្យសមុទ្រ នៅខេត្តកោះកុង

FN ៖ ជាមួយនឹងការអំពាវនាវឱ្យជនរួមជាតិចូលរួមបុណ្យសមុទ្រលើកទី០៧នោះ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក៏បានឆ្លៀតជូនពរដល់ភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ថ្ងៃខួបកំណើតគម្រប់៦៤ឆ្នាំ ឈានចូល ៦៥ឆ្នាំនាថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook យ៉ាងដូច្នេះថា៖ «សូមអញ្ជើញបងប្អូនជនរួមជាតិ និងក្មួយៗចូលរួមសប្បាយរីករាយនៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ១៤ ដល់១៦ធ្នូ ២០១៨។ ល្ងាចនេះខ្ញុំនិងភរិយា នឹងចូលរួមពិធីបើកបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅឯខេត្តកោះកុង ផងដែរ»។ សម្តេចតជោ ហ៊ុន​សែន​បានបន្តទៀតថា «ថ្ងៃទី១៥ធ្នូ ក៏ជាថ្ងៃខួបកំណើតភរិយាខ្ញុំ គម្រប់៦៤ឆ្នាំ ឈានចូល ៦៥ឆ្នាំផងដែរ។ សូមជូនពរភរិយាជាទីស្រឡាញ់មានសុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីចូលរួមដឹកនាំការងារមនុស្សធម៌នៃកាកបាទក្រហមកម្ពុជាអោយសង្គមជាតិយើងកាន់តែរីកចម្រើន»។ សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២នេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមខេត្តកោះកុង ហើយនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

សេចក្តីដកស្រង់ ប្រសាសន៍ក្នុងពិធីបុណ្យសមុទ្រលើកទី ៧ ជុំទី ២

ពិតជាមានការសប្បាយរីករាយ ដែលបានមកចូលរួមនៅក្នុងពិធីបុណ្យសមុទ្រលើកទី ៧ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការសប្បាយរីករាយ ដែលបានមកចូលរួមនៅក្នុងពិធីបុណ្យសមុទ្រលើកទី ៧ (ជុំទី ២) នៅក្នុងខេត្តកោះកុង។ អម្បាញ់មិញនេះ ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់ចំពោះសុន្ទរកថារបស់លោកជំទាវអភិ​បាលខេត្ត ជាមួយនឹងសុន្ទរកថារបស់លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលោកពិភពលោក និងសុន្ទរកថារបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ បុណ្យសមុទ្ររបស់យើងដែលមកដល់ពេលនេះគឺជា ឆ្នាំទី ៧ ហើយក៏ជាជុំទី ២​ សម្រាប់ខេត្តកោះកុង បានក្លាយទៅជាយន្តការមួយដែលចាត់ទុកថាជាយន្តការ វាជាពិធីបុណ្យ ក៏ប៉ុន្តែវាបានក្លាយជាយន្តការជាក់លាក់។ យន្តការជាក់លាក់ ៥ ចំណុច នៃបុណ្យសមុទ្រ ហោចណាស់ក៏មានការងារមួយចំនួន ដែលខ្ញុំសូមធ្វើការកត់សម្គាល់ (ដូចតទៅ)៖ ទី១៖ ជាយន្តការត្រួតពិនិត្យជាប្រចាំឆ្នាំ សម្រាប់បណ្តាខេត្តដែលមានឆ្នេរសមុទ្រនៅក្នុងក្របខណ្ឌ នៃឆ្នេរសមុទ្រដែលស្អាតបំផុត ដែលជាតារារះនៅទិសនិរតី ជាពិសេស (បើយើង)ត្រួតពិនិត្យអំពីវឌ្ឍនភាពនៃបណ្តាខេត្តដែលជាម្ចាស់ផ្ទះសម្រាប់បុណ្យសមុទ្រនេះតែម្តង។ គឺជាការរំលឹកដាស់តឿនដល់អ្នកទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ ជាពិសេស គឺថ្នាក់មូលដ្ឋាន…