សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះឈ្នះ» និងអបអរសាទរខួប ២០ ឆ្នាំ នៃការបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជាក្រោម «នយោបាយឈ្នះឈ្នះ»

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជទាំង ២ គណៈ សម្តេចព្រះថេរានុថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ។ សម្តេចព្រះរាម សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ សូមគោរពបងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជនរួមជាតិ នៅក្នុងពិធីជួបជុំរំលឹកខួបអនុស្សាវរីយ៍នៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះផង ការសម្ពោធដាក់អោយ​ប្រើប្រាស់វិមានឈ្នះឈ្នះផង និងសម្ពោធដាក់អោយប្រើប្រាស់នូវមហាវិថីឈ្នះឈ្នះ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦A ទៅដល់ផ្លូវជាតិលេខ ៤។ អម្បាញ់មិញ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើរបាយការណ៍រួចហើយទាក់ទងជាមួយនឹងការសាងសង់នូវវិមាននេះ។ ថ្ងៃនេះអ្វីដែលជាចំណុចសំខាន់ ដែលខ្ញុំព្រះករុណាខ្ញុំចង់លើកឡើងនៅទីនេះ ពាក់ព័ន្ធជាមួយនឹងដំណើរជាតិដ៏វែងឆ្ងាយរបស់យើង ដែលយើងគួរតែត្រូវបញ្ជាក់ នៅក្នុងពេលវេលាមួយសមស្រប គឺរយៈពេល ២០…

វៀតណាម ផ្តល់ថវិកា១០លានដុល្លារ ដើម្បីជួយសាងសង់ អគារទីស្តីការក្រសួងការពារជាតិកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូនេះ បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច រដ្ឋមន្រ្តីការពារប្រទេសវៀតណាម ​ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបថា នៅក្នុងជំនួបនេះ លោក ង៉ូ បានគោរព​ការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យ ពីការបោះឆ្នោតនាពេលកន្លងមក និងជោគជ័យនៃសន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលដទៃទៀត ដែលកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ លោក ង៉ូ បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន អំពីជំនួបនិងកិច្ចព្រមព្រៀងជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យ ដែលទទួលបានពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ កន្លងមក និងដាក់ទិសដៅសហប្រតិបត្តិការឆ្នាំ២០១៩ ដែលរួមមាន កិច្ចការពង្រឹងសមត្ថភាព កងទ័ពនិងកងទ័ព សហប្រតិបត្តិការ ក្នុងការសង្គ្រោះ នៅពេលមានគ្រោះមហន្តរាយ ដោយបញ្ហាទឹកជំនន់…

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ខិតខំបំពេញបេសកកម្មការទូតរបស់ខ្លួន ​ឲ្យទទួលបានជោគជ័យ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូនេះ បានអនុញ្ញាតឲ្យលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសចិន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបថា នៅក្នុងជំនួបនោះលោក វ៉ាង បានបង្ហាញមោទនភាព និងរីករាយ ដែលត្រូវបាន តែងតាំង ជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅពេលនេះ គឺស្របទៅនឹងខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ក្នុងន័យនេះ លោកបានបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះមុខសម្តេចតេជោ ថា នៅក្នុងការបំពេញ បេសកកម្មការទូតនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាជំរុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីផលប្រយោជន៍។ ជាក់ស្តែងសម្រាប់ប្រជាជនប្រទេសទាំងពីរ ជាពិសេសកម្ពុជា ដែលជាមិត្តចាស់មិត្តល្អ និងមិត្តដែកថែប របស់ចិន។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ ជូនចំពោះលោក វ៉ាង…