ចំណងអាពាហ៍ពិពាហ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយគ្មានសំឡេងភ្លេងការមានរយៈពេល ៤៣ឆ្នាំហើយ (មានប្រវត្តិស្នេហ៍ដ៏ផ្អែមល្អែម និងជូរចត់របស់សម្តេចនៅខាងក្នុង)

FN ៖ នៅថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ (ថ្ងៃសីល ថ្ងៃដាច់ខែមិគសិរ) ឆ្នាំរកា ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ គឺជាខួប ៤៣ឆ្នាំហើយ នៃចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានរៀបចំឡើងដោយអង្គការនៃរបបប្រល័យពូជសាសន៍ប៉ុល ពត។ អាពាហ៍ពិពាហ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិ ប៊ុន រ៉ានី ហ៊ុនសែន ដែលរៀបចំឡើងដោយខ្មែរក្រហម​នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ជាមួយគូស្រករ ១២គូផ្សេងទៀត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាអាពាហ៍ពិពាហ៍ដ៏សែនសោះកក្រោះគ្មានឡើយសម្លៀកបំពាក់ប្រពៃណី គ្មានឡើយភ្លេងបាយខុន​ចងចៃ គ្មានឡើយភ្លេងព្រះថោងតោងស្បៃ គ្មានការអញ្ជើញចូលរួមពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញ​ចូលរួមអបអរសាទរ​ពីមិត្តភក្តិនោះ​ដែរ ពោលឈុតអាពាហ៍ពិពាហ៍មានតែអាវខ្មៅ និងមានតែអង្គការប៉ុណ្ណោះធ្វើជាសក្សី នៃអាពាហ៍ពិពាហ៍នេះ។ ក្រោយអាពាហ៍ពិពាហ៍គ្មានឡើយរាត្រីទឹកឃ្មុំ ឬ ក៏ដំណើរកម្សាន្តទៅកាន់តំបន់កម្សាន្តនានាដូចពេលបច្ចុប្បន្ន។ ក្រោយការរៀបការគ្មានការជួបជុំពិសារភោជនាហារនោះឡើយ រយៈពេលប្រមាណ២៨ម៉ោង ក្រោយរៀបការទើបគូស្នេហ៍មួយគូនេះ បានអាហារពេលល្ងាច ជាអាហារ ដែលរៀបចំឡើងដោយប្រជាពលរដ្ឋ។…

សម្តេចតេជោ ហ៊ុន សែន ឯកភាពលើសំណើ៣ចំណុច របស់សមាគមគ្រឹះស្ថានឧត្តមសិក្សា ក្នុងការបង្កើនគុណភាព និងប្រសិទ្ធភាពអប់រំ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពឲ្យអនុវត្តន៍លើសំណើចំនួន៣ចំណុចរបស់គ្រឹះស្ថានឧត្តមសិក្សាក្នុងការបង្កើនគុណភាព និងប្រសិទ្ធភាពអប់រំនៅកម្ពុជា។ សំណើទាំង៣នោះរួមមាន៖ ទី១. បង្កើតក្រុមការងារគុណវុឌ្ឍជាតិ ដើម្បីចូលរួមពិនិត្យកែសម្រួលគុណវុឌ្ឍជាតិកម្ពុជា, ទី២. បង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយក្រសួងអប់រំ និងទី៣. បង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សា ជាមួយក្រសួងសុខាភិបាល។ សំណើទាំង៣របស់សមាគមគ្រឹះស្ថានឧត្តមសិក្សា បានធ្វើឡើងក្នុងពេលថ្នាក់ដឹកនាំសមាគមមួយនេះដឹកនាំដោយលោក ហេង វ៉ាន់ដា ប្រធានសមាគម ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឲ្យដឹងថា សំណើទាំង៣នេះ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រេចថាទី១. បង្កើតគណៈកម្មការរួមមួយរវាងស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានអប់រំទាំងអស់, ទី២. ជូនលោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាប្រធាន និងទី៣. បង្កើតលេខាធិការដ្ឋានមួយនៅក្នុងក្រោមចំណុះក្រសួងអប់រំ ហើយនៅពេលគណៈកម្មការនេះបង្កើត ត្រូវពិនិត្យបង្កើតយន្តការមួយឲ្យបានច្បាស់លាស់ និងត្រូវរៀបចំពិនិត្យឡើងវិញ​នូវអនុក្រឹត្យពាក់ព័ន្ធគុណវុឌ្ឍជាតិ ដែលជាធម្មនុញ្ញភាពសម្រាប់វិស័យអប់រំ។ ក្នុងជំនួបនោះ លោក ហេង…

កម្ពុជាទទួលបានចំណូលជាង១១៦លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ នៅឆ្នាំ២០១៨, ថវិកាជាង៥លានដុល្លារ ត្រូវបានឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា

FN ៖ រយៈពេលពេញ១ឆ្នាំ ២០១៨ កម្ពុជាទទួលបានចំណូលចំនួន១១៦.៦៤លានដុល្លារអាមេរិក ពីការលក់បណ្ណឲ្យភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរ ដែលចំណូលនេះបានកើនឡើង៨ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ។ គ្រឹះស្ថានអង្គរបានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០១៨ មានភ្ញៀវបរទេសចំនួន២,៥៩០,៨១៥នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង៥.៤៥ភាគរយ។ ​ ចំណូលជាង១១៦លានដុល្លារដែលបានពីការលក់បណ្ណចូលទស្សនាតំបន់អង្គរនេះ រាជរដ្ឋាភិបាលបានដកចំនួន ៥,១៨១,៦៣០ដុល្លារសម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ បន្តជួយសង្គ្រោះជីវិតកុមារកម្ពុជា៕