សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំជាន់ខ្ពស់របស់ចិន អញ្ជើញជាអធិបតីក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន

FN ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃទី៣ នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃកម្ពុជា លោក ហ៊ូ ឈុនហ៊័រ (Hu Chun Hau) ឧបនាយករដ្ឋមន្រ្តីចិន លោកស្រី កាវ យ៉ាន (Gao Yan) ប្រធានក្រុមប្រឹក្សាជំរុញអន្តរជាតិចិន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកា ស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន។ ពិធីដ៏មានអត្ថន័យនេះក៏មានការអញ្ជើញចូលរួមពី មេដឹកនាំជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលចិន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងផ្នែកឯកជននៃប្រទេសទាំងពីរប្រមាណ៨០០នាក់។ នៅក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជា-ចិននោះ លោកស្រី កាវយ៉ាង ប្រធានក្រុមប្រឹក្សាជំរុញអន្តរជាតិចិន និងលោកអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន មានប្រសាសន៍សំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមពិធីបើកវេទិកាជំរុញ ពាណិជ្ជកម្មកម្ពុជា ចិន នៅទីក្រុងប៉េកាំង ប្រទេសចិន ដែលនេះគឺជាឱកាសដ៏ល្អ និងផ្តល់នូវភាពជឿជាក់សម្រាប់អ្នកវិនិយោគទុនចិន និងអ្នកវិនិយោគបរទេសដទៃទៀត ក្នុងការមកបណ្តាក់ទុកវិនិយោគ ក្នុងប្រទេសកម្ពុជា។…

លោក ស៊ី ជីនពីង ប្រកាសគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងអះអាងថា កម្ពុជារីកចម្រើនកាន់តែខ្លាំងរយៈពេល៦០ឆ្នាំទៅមុខទៀត

FN ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ប្រធានាធិបតីមហាយក្សចិន ក៏បានបង្ហាញជំនឿជាក់ថា កម្ពុជានឹងរីកចម្រើនកាន់តែខ្លាំងក្នុងរយៈពេល៦០ឆ្នាំទៅមុខក្នុងការធ្វើទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយប្រទេសចិន។ ការអះអាងរបស់លោកប្រធានាធិបតីចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ។ ក្នុងជំនួបពិភាក្សានោះលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានមានប្រសាសន៍ចាត់ទុកដំណើរទស្សនកិច្ចវផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសចិន គឺពិតជាមានតម្លៃបំផុតសម្រាប់ទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែខ្ពស់ត្រដែតថែមទៀត។ លោកប្រធានាធិបតីក៏បានគូសបញ្ជាក់ពីខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។ លោកប្រធានាធិបតីក៏បានបញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក្នុងក្របខណ្ឌ ខ្សែក្រវ៉ាត់មួយផ្លូវមួយ ក្នុងនោះភាគីទាំងសងខាងនឹងបន្តយកចិត្តទុកដាក់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ។ លោក ស៊ី ជីនពីង បានលើកឡើងថា «បច្ចុប្បន្ននេះទោះបីជាទំនាក់ទំនងអន្តរជាតិ មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងចិន និងកម្ពុជា គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនពីគ្នាទៅវិញទៅមក។ តាមរយៈនេះចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ពិសេសការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា កាន់តែរឹងមាំទ្វេឡើងថែមទៀត»។ លោកប្រធានាធិបតី…

មហាអំណាចចិន សម្រេចផ្តល់ជំនួយជិត ៦០០លានដុល្លារដល់កម្ពុជា និងប្រកាសបន្តនាំអង្ករពីកម្ពុជាទៅចិនឲ្យបាន ៤០ម៉ឺនតោន

FN ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយប្រមាណ ៤ពាន់លានយ័ន ស្មើនឹងជិត ៦០០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍នៅកម្ពុជាចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ លោកប្រធានាធិបតី ក៏បានប្រកាសបន្តនាំអង្ករកម្ពុជាទៅកាន់ប្រទេសចិនឲ្យបាន ៤០ម៉ឺនតោននៅក្នុងឆ្នាំ២០១៩នេះ ដើម្បីរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជា។ ការប្រកាសរបស់លោកប្រធានាធិបតីចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ។ ក្នុងជំនួបនេះក្រៅពីការប្រកាសផ្តល់ជំនួយជិត ៦០០លានដុល្លារ និងទិញអង្ករកម្ពុជា ៤០ម៉ឺនតោនក្នុងមួយឆ្នាំទៅ លោក ស៊ី ជីនពីង ក៏បានប្រកាសខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ហើយនឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។