អនុសាសន៍ ១១ ចំណុច ដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

នៅព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅក្នុងកម្មវិធីបូកសរុបលទ្ធផលការងារ ឆ្នាំ ២០១៨ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ ២០១៩ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ១១ ចំណុច ក្នុងការចូលរួមអភិវឌ្ឍន៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីរួមមាន៖ ១) ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី និងសង្គមស៊ីវិល បន្តផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ និងឯកសារពាក់ព័ន្ធ តាមព្រះរាជានុសាសន៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងបន្តចុះតាមដានការអនុវត្តច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនានា ដើម្បីលើកអនុសាសន៍ជូនរាជរដ្ឋាភិបាល។ គ្រប់ក្រសួង ស្ថាប័ន ត្រូវបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។ ២) ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវបន្តចុះសិក្សាស្វែងយល់អំពីឧបសគ្គរារាំងក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ស្ត្រី ដែលមានតួនាទីក្នុងការធ្វើសេចក្តីសម្រេចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបន្តសិក្សាស្វែងយល់អំពីគោលការណ៍សំខាន់ៗដែលចាំបាច់សម្រាប់ការពង្រឹងសមត្ថភាពរបស់ស្ត្រី។ ៣) គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់ក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងកិច្ចការនារី និងក្រសួងមុខងារសាធារណៈ ត្រូវបង្កើនកិច្ចសហការក្នុងការបន្តអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ក្រោមជាតិ ទាក់ទងនឹងផ្នែកមគ្គុទេសន៍ភាព ច្បាប់…

លិខិតមិត្តអ្នកអាន៖ «យើងត្រូវចេះរស់ ព្រោះយើងធ្លាប់តស៊ូដើម្បីរស់រួចមកហើយ»

FN ៖ ជាដំបូងខ្ញំសូមលើកឡើងអំពីអ្វីទៅជា EBA? EBA គឺជាអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ដែលបានមកពីពាក្យថា Everything But Arm (EBA) ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូល និងកូតា។ EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ។ ទំនិញនាំចូលទាំងអស់នឹងត្រូវទទួលបាននូវការអនុគ្រោះមិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។ គម្រោងនេះផ្តល់អទិភាពដល់ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន ៤៨ប្រទេស ក្នុងនោះរួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។ ក្នុងរយៈពេលចុងក្រោយនេះសេដ្ឋកិច្ចកម្ពុជាត្រូវបានស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិ វាយតម្លៃថា នៅតែរក្សាបានកំណើនរឹងមាំ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ខណៈដែលប្រទេសមួយចំនួននៅលើសកលលោកកំពុងមានវិបត្តិសេដ្ឋកិច្ច ដូច្នេះហើយបានជាសហគមន៏អឺរ៉ុប ពិចារណាគ្រោងលែងអនុគ្រោះពន្ធនាំចូលពីកម្ពុជា ដែលតម្រូវឲ្យបង់ពន្ធ ដែលមានន័យថា មិនមែនកម្ពុជាបាត់បង់ទីផ្សារនាំចេញទៅសហគមន៍អឺរ៉ុបនោះទេ។ បញ្ហានេះកម្ពុជាខ្លួនឯងផ្ទាល់ក៏បានដឹង និងត្រៀមខ្លួនរួចរាល់ហើយដែរ ប្រកបដោយភាពច្បាស់លាស់។ ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានថ្លែងជាសាធារណៈរួចមកហើយថា មូលហេតុដែលសហគមន៍អឺរ៉ុប គ្រោងដកប្រព័ន្ធអនុគ្រោះពន្ធ…

គ.ជ.ប ជូនដំណឹងដល់បក្សនយោបាយ អំពីនីតិវិធីដើម្បី ឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានជូនដំណឹងបន្ថែមដល់ គណបក្ស នយោបាយទាំងអស់ អំពីនីតិវិធីនៃការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣។