ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត NUM ជាងពីរពាន់នាក់ នៅកោះពេជ្រ

FN ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ២២៨៧នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតជយលាភី ២២៨៧នាក់នេះ មាននិស្សិតជានារី ១,១៩៤នាក់។ កម្មវិធីនេះធ្វើឡើងនៅមជ្ឍមណ្ឌល និងពិពណ៌ក្រោះពេជ្រ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចផ្តើមសុន្ទរកថានៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីព្រឹត្តិការណ៍នៃកាច់បេតុងតភ្ជាប់ស្ពានឆ្លងព្រំដែនកម្ពុជា-ថៃ ការបើកការដ្ឋានសាងសង់អគាររដ្ឋបាលច្រក និងការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកព្រឹត្តិការណ៍នោះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សាកលវិទ្យាល័យជាតិគ្រប់គ្រងជាសាកលវិទ្យាល័យមួយ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំក្រោយប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ថ្នាក់ដឹកនាំប្រទេសជាច្រើន ក៏បានទទួលការបណ្តុះបណ្តាលចេញពីសាកលវិទ្យាល័យនេះផងដែរ ដូចជាអតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក សូ ឃុន។…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា! ដោយសារតែការចូលឆ្នាំមិនទាន់ផុតរលត់ ហើយទើបនឹងឆ្លងផុតប៉ុន្មានថ្ងៃ ក៏មិនទាន់យឺតពេល ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំ ប្រគេនពរ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សូមទទួលបាននូវសេចក្ដីសុខ/ចម្រើន ជាមួយនឹងពុទ្ធពរ និងពរប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ការតភ្ជាប់ផ្លូវគោក និងផ្លូវដែក រវាងកម្ពុជា-ថៃ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ថ្ងៃនេះ ពិតជាមានការរីករាយ បន្ទាប់ពីដើមសប្ដាហ៍ ហើយក៏ជាការចាប់ផ្ដើមឆ្នាំថ្មី ដែលម្សិលមិញនេះ ខ្ញុំព្រះករុណាខ្ញុំ ប្រហែលជាបងប្អូននិស្សិតរបស់យើង ក៏ដូចជាសាស្ត្រាចារ្យបានដឹងហើយថា ម្សិលមិញនេះ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់មួយ ពីការតភ្ជាប់ផ្លូវគោកផង និងផ្លូវដែកផង​ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ នោះគឺយើងត្រូវធ្វើស្ពាន និងផ្លូវផ្សេង ដើម្បីមួយផ្នែកដោះស្រាយបញ្ហាទំនិញ មួយផ្នែកដោះស្រាយបញ្ហាទេសចរណ៍។ តែផ្លូវដែកដែលបានកាត់ផ្ដាច់ជាង ៤០…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥

FN​ ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី៣ផ្សេងគ្នានៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនប្រទេសថៃ។ កម្មវិធីទាំង៣នោះរួមមាន៖ ១. ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន), ២. បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងទី៣. ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការ ដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះសម្តេចពិតជាសប្បាយរីករាយខ្លាំងណាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជា និងថៃ បានតភ្ជាប់ស្ពានឆ្លងកាត់ព្រំដែនស្ទឹងបត់-បានណងអៀន។ * សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកស្ពាននេះ គឺជាការតភ្ជាប់ដ៏សំខាន់មួយរវាងកម្ពុជា និងថៃ។ សម្តេចតេជោ…