ប្រៃសណីយ៍កម្ពុជា រកបានចំណូលជាង៣លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ

FN ៖ ត្រីមាសទី១ ឆ្នាំ២០១៩ ប្រៃសណីយ៍កម្ពុជា រកបានចំណូលជាង៣ដុល្លារ ដែលចំណូលនេះមានការកើនឡើងជាលំដាប់ ដែលកើនពីចន្លោះ១០-១៥%។ នេះបើលោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយប្រៃសណីយ៍កម្ពុជា។ ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោក អោក បូរ៉ា បានឲ្យដឹងថា «ក្នុងឆ្នាំ២០១៨កន្លងទៅប្រៃសណីយ៍កម្ពុជា រកចំណូលបានជាង១៣,៣០០,០០០ដុល្លារ ទទួលបានប្រាក់ចំណេញ ១,១៣០,០០០ដុល្លារ ប្រាក់ចំណេញនេះ ក៏ត្រូវបានប្រៃសណីយ៍កម្ពុជា ផ្ដល់រង្វាន់ជូនដល់វិនិយោគិនរហូតដល់២ខែ សម្រាប់ឆ្នាំ២០១៨ គឺប្រាក់ទី១៣ និង១៤។ សម្រាប់៣ខែដើមឆ្នាំ២០១៩ ប្រៃសណីយ៍កម្ពុជា ៣,២៣០,០០០ដុល្លារ»។ ប្រៃសណីកម្ពុជា ត្រូវបានរាជរដ្ធាភិបាល ធ្វើការកែទម្រង់ទៅជាសហគ្រាសសាធារណៈ នាថ្ងៃទី ០១ ខែមករា ឆ្នាំ២០១១។ កំណែទម្រង់នេះ បានជំរុញឲ្យប្រាក់ចំណូលរបស់ប្រៃសណីយ៍កម្ពុជា មានកំណើនជាលំដាប់។ លោកអគ្គនាយកប្រៃសណីយ៍កម្ពុជា បញ្ជាក់ថា នៅពេលដែលប្រៃសណីយ៍កម្ពុជា គ្រប់គ្រងដោយរដ្ឋ គឺចំណូលប្រចាំមានត្រឹមតែជាង២លានដុល្លារប៉ុណ្ណោះ ប៉ុន្តែចាប់ពីឆ្នាំ២០១១មក ចំណូលមានកំណើតជាលំដាប់ រហូតដល់ឆ្នាំ២០១៨ មានប្រាក់ចំណូលជាង១៣លានដុល្លារ។ លោកបញ្ជាក់ថា…

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រុមហ៊ុនផ្លូវដែកដ៏ធំរបស់ចិនសហការចាប់ដៃគូជាមួយក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ាគិត ម៉េង ដើម្បីអភិវឌ្ឍផ្លូវដែកនៅកម្ពុជាឲ្យកាន់តែជឿនលឿន

FN ៖ ក្រុមហ៊ុនផ្លូវដែកដ៏ធំមួយរបស់ចិន បានប្រកាសថា នឹងប្រឹងប្រែងជួយធ្វើឱ្យផ្លូវដែកនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើង ដើម្បីសម្រួលដល់ការដឹកជញ្ជូន។ ការប្រកាសនេះបានធ្វើឡើងក្នុងពេលដែលោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវថភ្លើងរបស់ប្រទេសចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅទីក្រុងប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ ២០១៩នេះ។ នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញការចង់ឃើញមានក្រុមហ៊ុនផ្លូវដែករបស់ចិន មកចាប់ដៃសហការជាមួយនឹងក្រុមហ៊ុនផ្លូវដែករបស់ប្រទេសកម្ពុជា គឺ ក្រុមហ៊ុន Royal Rialway របស់អ្នកឧកញ៉ាគិតម៉េង ដើម្បីអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាឱ្យកាន់តែប្រសើរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដឹកនាំការចរចាជាមួយភាគីចិន ដើម្បីនាំយកនូវក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែករបស់ចិនទៅសហការជាមួយនឹងក្រុមហ៊ុន Royal railway នៅក្នុងប្រទេសកម្ពុជាដើម្បីឱ្យការដឹកជញ្ជូនផ្លូវដែកកាន់តែមានប្រសិទ្ធភាព។ លោក ឆិន ហ្វិនជាន បានជំរាបសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនធំដែលបានសាងសង់ផ្លូវដែកបាន ២ម៉ឺន១ពាន់ គីឡូម៉ែត្រហើយ ហើយក៏បានសាងសង់នៅក្នុងប្រទេសចិនផង និងក្រៅប្រទេសផង។ លោកបានលើកឡើងទៀតថា ការរកស៊ីផ្លូវដែកនេះមិនចំណេញនោះទេ ក៏ប៉ុន្តែអ្វីដែលគាត់មានបំណងសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជា គឺមានគោលបំណងជួយកម្ពុជា…

កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា និងចិន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយគ្នារយៈពេលប្រមាណជា ២៥នាទី។ ក្នុងជំនួបនេះ បានជជែកលើការងារជាច្រើនរវាងប្រទេសទាំងពីរជាពិសេសលើការវិនិយោគ និងធ្វើពាណិជ្ជកម្ម។ បន្ទាប់ពីជំនួបសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក លី ខឺឈាង បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦រួមមាន៖ ទី១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីបញ្ជីគម្រោងគន្លឹះវង់ទី២ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ។ ចុះហត្ថលេខារវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាង យុង អនុប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ។ ទី២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ នៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ។ ចុះហត្ថលេខារវាងលោកអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ…