​នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យតាមចាប់ខ្លួន កូនប្រសា​នាយរងសេនាធិការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ឈើ, មន្រ្តីរដ្ឋបាល​ព្រៃឈើខ្លះ ក៏ជាប់ពាក់ព័ន្ធ

FN ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មការ​ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឲ្យតាមចាប់ខ្លួនលោក ស៊ី ស ត្រូវជាកូនប្រសារបស់លោក ឆេង ឡុង នាយរងសេនាធិការអាវុធហត្ថ ខេត្តកំពង់ស្ពឺ ក្រោយរកឃើញថា មានការពាក់ព័ន្ធបទល្មើសព្រៃឈើ។ ជាមួយគ្នានេះ លោក ឆេង ឡុង ក៏ត្រូវបានមន្រ្តីជំនាញហៅមកសួរនាំផងដែរ បន្ទាប់ពីកម្លាំងអាវុធហត្ថចុះទៅបង្ក្រាបការដឹកជញ្ជូន និងទីតាំងស្តុកឈើ នៅជាប់ផ្ទះវីឡារបស់លោក ដែលជារបស់កូនប្រសា។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះថា បន្ទា​ប់ពីមានការសួរនាំទៅ លោក ឆេង ឡុង មិនទាន់រកឃើញថា មានការជាប់ពាក់ព័ន្ធការរកស៊ីឈើនោះទេ ប៉ុន្តែជាកូនប្រសារបស់លោកទៅវិញទេ មានឈ្មោះស៊ី ស។ យ៉ាងណាក៏ដោយ បើតាមលោក អេង ហ៊ី សម្រាប់លោក ឆេង ឡុង ក៏ត្រូវបានមន្រ្តីជំនាញហៅមកសួរនាំផងដែរចំពោះករណីនេះ…