ប្រសាសន៍ដ៏មានខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋ សិស្ស និងនិស្សិត នៅក្នុងប្រទេសស្វីស និងប្រទេសមួយចំនួននៅអឺរ៉ុប នាព្រលប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងនៅប្រទេសស្វីស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជិត៣ម៉ោង, ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានវិលមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់អឺរ៉ុបជាថ្មី បន្ទាប់ពីជួបកាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងហៅការស្កាត់មកជួបសម្តេចរបស់បងប្អូនប្រជាពលរដ្ឋនៅអឺរ៉ុប គឺជាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋនៅអឺរ៉ុប ចំពោះប្រទេសជាតិតាមរយៈតំណាងស្របច្បាប់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងហួសចិត្តចំពោះការលើកឡើងមួយចំនួនថា ប្រជាពលរដ្ឋមកជួបសម្តេចមានការទិញដូរ។ សម្តេចតេជោ បានចាត់ទុកការលើកឡើងបែបនេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ។ * សម្តេចតេជោ បានថ្លែងថា សម្តេចនឹកស្មានមិនដល់សោះថា ពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួនអាចហារមាត់ចោទប្រកាន់ និងប្រមាថបែបនេះទៅរួច។ * សម្តេចតេជោ ហ៊ុន សែន…

សម្តេចតេជោ ហ៊ុន សែន ប្រាប់អគ្គនាយក WTO ថា ដំណើរការដក EBA ពីកម្ពុជារបស់ EU ជាការអនុវត្តន៍ស្តង់ដារច្រើនយ៉ាង

FN ៖ នៅចំពោះមុខលោក រ៉ូប៊ែរតូ អាហ្សវ៉េដូ (Roberto Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក WTO, សម្តេចតេជោ ហ៊ុន សែ នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិយាយរិះគន់ចំៗទៅលើចំណាត់ការរបស់គណៈកម្មការអឺរ៉ុប (EU) ដែលកំពុងអនុវត្តន៍នីតិវិធីក្នុងការព្យួរការអនុគ្រោះពន្ធជាបណ្តោះអាសន្ន សម្រាប់ទំនិញកម្ពុជា ឬហៅថា EBA នោះ។ សម្តេចតេជោ ហ៊ុន សែន បានហៅការចំណាត់ការរបស់ EU ក្នុងការព្យួរ EBA សម្រាប់កម្ពុជានេះ ជាការអនុវត្តន៍នូវស្តង់ដារច្រើនយ៉ាង។ បើទោះបីជាយ៉ាងណានៅក្នុងជំនួបពិភាក្សាជាមួយលោក រ៉ូប៊ែរតូ អាហ្សវ៉េដូ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៅរក្សាជំហរមួយច្បាស់លាស់ដដែលពាក់ព័ន្ធនឹងបញ្ហា EBA ។ សម្តេចតេជោ បានអះអាងថា ទោះបីទទួលបាន EBA កម្ពុជាមិនអាចក្លាយជាអ្នកមាន ហើយបើបាត់បង់ EBA ក៏កម្ពុជាមិនស្លាប់នោះដែរ។ តែបើទោះបីជាយ៉ាងណាសម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តពង្រឹងពង្រីកទីផ្សាររបស់ខ្លួន ហើយអង្គការពាណិជ្ជកម្មពិភពលោក នៅតែជាដៃគូល្អជាមួយកម្ពុជា ហើយកម្ពុជាក៏នៅតែជាដៃគូល្អជាមួយអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ ក្នុងជំនួបនេះសម្តេចតេជោ…

នាយកប្រតិបត្តិផ្នែកសមាហរណកម្មពាណិជ្ជកម្ម WTO កោតសរសើរការធ្វើកំណែទម្រង់ពាណិជ្ជកម្មរបស់សម្តេចតេជោ ហ៊ុន សែន

FN ៖ លោកបណ្ឌិត រតនាការ អាឌីការី (Ratnakar Adhikari) នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក WTO បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការធ្វើកំណែទម្រង់ពាណិជ្ជកម្មរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាពិសេសការដឹកនាំអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាឱ្យរក្សាបានក្នុងកំណើនប្រមាណ ៧ភាគរយក្នុងរយៈពេល ២០ឆ្នាំចុងក្រោងក្រោយនេះ។ ការថ្លែងកោតសរសើរនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងពេលដែលលោកបណ្ឌិត រតនាការ អាឌីការី អញ្ជើញចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន។ នៅក្នុងជំនួបនោះលោកនាយកប្រតិបត្តិ បានលើកឡើងថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលទទួលបានក្នុងរង្វង់ ៧%ក្នុងរយៈពេលជាង២ទសវត្សរ៍នេះ។ នាយកប្រតិបត្តិរូបនេះបានលើកឡើងថា អ្វីដែលកម្ពុជាបានអនុវត្តកន្លងមក គឺចេញជាលទ្ធផលគួរឲ្យកោតសរសើរជាពិសេសក្នុងការនាំចេញអង្ករផងដែរ។ លោកនាយកប្រតិបត្តិបានកោតសរសើរចំពោះសម្ដេចតេជោដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មពាណិជ្ជកម្មនេះ។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អញ្ជើញលោកនាយកប្រតិបត្តិឲ្យទៅទស្សនកិច្ចនៅប្រទេសកម្ពុជានៅពេលខាងមុខ ហើយសម្តេចក៏បានអរគុណចំពោះនាយកប្រតិបត្តិនិងស្ថាប័ន និងស្ថាប័នរបស់លោកដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងការរៀបចំអភិវឌ្ឍនៃយុទ្ធសាស្ត្រសម្រាប់សមាហរណកម្មពាណិជ្ជកម្មនេះ។ សម្ដេចក៏បានគួរបញ្ជាក់ថា កន្លងមកកម្ពុជាបានទទួលការគាំទ្រប្រមាណ ៥៧លានកន្លះដើម្បីជំរុញការងាររបស់ប្រទេសកម្ពុជាក្នុងការសម្រួលដល់ការរៀបចំយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានេះ។ ប្រទេសកម្ពុជាបានបន្តធ្វើបច្ចុប្បន្នភាព ជាពិសេសលើពាណិជ្ជកម្មនេះ និងជាពិសេសក្នុងការជំរុញធ្វើយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។ សម្តេចតេជោបានបញ្ជាក់ថា «យើងបានរៀបចំយុទ្ធសាស្រ្តនៃការធ្វើពាណិជ្ជកម្មកម្ពុជានៅ២០០១ មកម៉្លេះ។ ពិសេសក្នុងការរៀបចំយុទ្ធ សាស្ត្រចតុកោណរបស់ រដ្ឋាភិបាលដែលទទួលបានជោគជ័យកន្លងមក។ យើងចង់ឃើញបន្ទាប់ទៀត…